យន្តហោះដឹកអ្នកដំណើរ Japan Airlines មួយគ្រឿងដែលមានផ្ទុកអ្នកដំណើរ និងនាវិក ៣៧៩ នាក់បានឆាបឆេះបន្ទាប់ជួបហេតុការណ៍បុកគ្នាជាមួយយន្តហោះឆ្មាំសមុទ្រមួយគ្រឿងទៀត។ ហេតុការណ៍ដ៏រន្ធត់នេះបានធ្វើឲ្យនាវិក ៥ នាក់ក្នុងចំណោមនាវិកឆ្មាំឆ្នេរសមុទ្រ ៦ នាក់លើយន្តហោះត្រូវបានបាត់បង់ជីវិត។
BBC ភ្លាមៗរាយការណ៍ថាអ្នកដំណើរ និងនាវិកទាំងអស់ ៣៧៩នាក់ នៃយន្តហោះអ្នកដំណើររបស់ Japan Airline បានរួចផុតជីវិត បន្ទាប់ពីបាន
បុកគ្នាជាមួយ យន្តហោះឆ្មាំសមុទ្រ នៅអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ។
គួរឲ្យដឹងដែរថា យន្តហោះឆ្មាំសមុទ្រនេះនឹងត្រូវធ្វើធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន Niigata នៅឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសជប៉ុន ដើម្បីផ្តល់ជំនួយដល់ពលរដ្ឋរងគ្រោះដោយគ្រោះ រញ្ជួយដីដ៏ខ្លាំងក្លា ដែលបានវាយប្រហារនៅចំថ្ងៃបុណ្យចូលឆ្នាំសកល ហើយបានសម្លាប់មនុស្សយ៉ាងតិច ៤៨នាក់។
យន្តហោះ២គ្រឿងបុកគ្នាស្លាប់៥នាក់អំឡុងពេលជប៉ុនជួបគ្រោះរញ្ជួយដី
យន្តហោះដឹកអ្នកដំណើរ Japan Airlines មួយគ្រឿងដែលមានផ្ទុកអ្នកដំណើរ និងនាវិក ៣៧៩ នាក់បានឆាបឆេះបន្ទាប់ជួបហេតុការណ៍បុកគ្នាជាមួយយន្តហោះឆ្មាំសមុទ្រមួយគ្រឿងទៀត។
ហេតុការណ៍ដ៏រន្ធត់នេះបានធ្វើឲ្យនាវិក ៥ នាក់ក្នុងចំណោមនាវិកឆ្មាំឆ្នេរសមុទ្រ ៦ នាក់លើយន្តហោះត្រូវបានបាត់បង់ជីវិត។