ដំណឹងបឋម ! វិនិយោគិន​៤ប្រទេស​​គ្រោងរួមគ្នា​អភិវឌ្ឍ​ន៍តំបន់ទេសចរណ៍មួយ​នៅខេត្តព្រះសីហនុ ក្នុងទឹកប្រាក់ជិត​២ពាន់​លាន​ដុល្លារ

ភ្នំពេញ ៖ មានការ​ផ្សព្វផ្សាយមួយជុំវិញគម្រោង​វិនិយោគលើ​តំបន់ទេសចរណ៍​នៅក្នុង​ខេត្តព្រះសីហនុ ក្នុង​ទំហំ​​​ទឹកប្រាក់​រហូតដល់ ១,៨​ពាន់លានដុល្លារ​អាមេរិក ដោយ​វិនិយោគិនមកពី ៤ប្រទេស​រួមគ្នា​ ក្នុងនោះមាន កម្ពុជា កូរ៉េ សិង្ហបុរី និង​ឥណ្ឌូនេស៊ី ។ ប៉ុន្តែពាក់ព័ន្ធទៅនឹងគម្រោងអភិវឌ្ឍមួយនេះ​អាជ្ញាធរ​ខេត្តព្រះសីហនុ​ថា​ទំហំទឹកប្រាក់នេះ គឺធំណាស់ មិ​ន​ដឹង​ថា​​ប្រភពទុនមកពីណា​ច្បាស់លាស់​នោះទេ ដោយ​គិតមកដល់ពេលនេះ អាជ្ញាធរនៅមិនទាន់ដឹង​ព័ត៌មាន​​នៅឡើយ ។

នៅក្នុង​ពិធីចុះហត្ថលេខារវាង​ក្រុមហ៊ុន PITOU និងក្រុមហ៊ុន LJ ដែលជាក្រុមហ៊ុនអនុវត្តគម្រោងនៅកម្ពុជា ជាមួយក្រុមហ៊ុន AMARTA PURA របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី, ក្រុមហ៊ុន DCI របស់សាធារណរដ្ឋកូរ៉េ និង​ក្រុមហ៊ុន KWK របស់ប្រទេសសិង្ហបុរី ដើម្បីវិនិយោគលើគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍កា​លពី​ពេ​ល​ថ្មី​ៗ​នេះ​​ លោក ​​ឃៀង ខេមរិន្ទ តំណាង​ភាគី​កម្ពុជា​បាននិយថា គម្រោង​វិ​និយោ​​គ​ដែល​មា​នទំ​ហំ​ទឹ​​កប្រាក់ ១ ៨០០លានដុល្លារនេះ នឹងធ្វើការអភិវឌ្ឍលើផ្ទៃដីទំហំ ២២.៥ ហិកតា ស្ថិតនៅឃុំបិតត្រាំង ស្រុក​ព្រៃ​នប់ខេត្តព្រះសីហនុ ។ គម្រោងនេះ ផ្ដោតទៅលើសណ្ឋាគារ ការស៊ីណូ កន្លែងវាយកូនគោល ផ្សារ​ទំនើ​​ប​​ ​ម​ន្ទីរ​ពេទ្យ​អន្ដរជាតិ សាកលវិទ្យាល័យអន្ដរជាតិ និងប្រភេទកីឡាទេសចរណ៍ជាច្រើនទៀត ជាមួយ​នឹង​សំណង់​អគារប្រណិតៗជាច្រើនទៀត ។

លោកបន្ដថា គម្រោងវិនិយោគនេះ គ្រោងនឹងចាប់ផ្ដើមនាអំឡុងពាក់កណ្ដាលឆ្នាំ២០២៤ នេះ ជាមួយ​ផែន​កា​រ​មេរ​​យៈពេល ១០ឆ្នាំដើម្បី​បញ្ចប់​សព្វ​គ្រប់​នូវ​គម្រោង​អ​ភិវឌ្ឍន៍តំបន់ទេសចរណ៍នេះ ។ ដូច្នេះ​ បន្ទា​ប់​ពី​កា​រ​ចុះកិ​​ច្ចព្រ​មព្រៀងនេះ ក្រុមហ៊ុននឹងតម្លើងប្លង់មេ និងប្លង់លម្អិត រៀបចំជាសិក្ខាសាលាដាក់ឆ្លងក្រសួងជំនា​ញ​ពា​ក់​ព័​ន្ធ ដើម្បីស្នើសុំគោលការណ៍វិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តម​ ឡុង ឌីម៉ង់ អ្នកនាំពាក្យ​រដ្ឋបាលខេត្តព្រះសីហនុ​ នៅថ្ងៃទី​១១ មករា ២០២៤​នេះ បាន​ថ្លែង​ប្រាប់​ AMS តាមប្រព័ន្ធតេលេក្រាម​ឱ្យដឹងថា រដ្ឋបាលខេត្តមិនបានដឹង​រឿង​នេះទេដែលរឿង​នេះវា​គឺជា​រឿង​ផ្ទៃ​ក្នុង​របស់​ឯកជន ដោយមិនទាន់មាន​ភាគីរដ្ឋ​ចូលរួមក្នុងគម្រោងនេះនៅឡើយ ។

ឯកឧត្តម​បានបន្តថា​ ៖

« នេះគឺជារឿង​ផ្ទៃក្នុង​របស់គេ​សុទ្ធសាធ សូម្បីតែ​រំហូរសាច់ប្រាក់​ក្នុងការអភិវឌ្ឍ​គម្រោង​មួយនេះក៏មិនទាន់​បានដឹងថា​មកពីណាដែរ ហើយ​ទំហំ​​ទឹកប្រាក់១៨០០លានដុល្លារ​គឺមិនធម្មតា ដោ​យ​មិនដឹងថា​ទៅយក​ប្រភពទុនពីណាមក​នោះទេ ។ គម្រោងនេះ ខាង​រដ្ឋបាលខេត្តក៏មិន​បាន​ដឹង​រឿង ខាង​ក្រសួង​ទេសចរណ៍ក៏មិនបានដឹងរឿង​ ដូច្នេះយើងសូមមិនបញ្ចេញអ្វីច្រើននោះទេ » ។

មួយរយៈពេល​ចុងក្រោយ​នេះ​គេឃើញ​មានគម្រោ​ងវិនិយោគដែល​មានទឹកប្រាក់ច្រើន​ៗ​បាន​ប្រកាស​ជា​ហូរហែរ តែមិនទាន់ឃើញ​មាន​លេច​ជារូប​រាង​នោះទេ ដូចជា​ក្រុមហ៊ុនមួយត្រូ​វការ​ដី​រាប់ម៉ឺន​ហិក​តា​ដើម្បីអភិវឌ្ឍន៍​ជា​កសិដ្ឋាន​ គម្រោង​វិនិយោគទុនជិត​១ពាន់លានដុល្លារ​នៅខេត្តជិតភ្នំពេញ និងគម្រោង​ថ្មីមួយនេះជាដើម ដែលមានទុន​ដល់ទៅ​ ១ ៨០០​លានដុល្លារ​អាមេរិក ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបលើកឡើងថា ការដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចរុស្ស៊ីពិតជាមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

រដ្ឋមន្ត្រីហិរញ្ញវត្ថុសហភាពអឺរ៉ុប ៨ រូប លើកឡើងថា រុស្ស៊ីនិយាយកុហកអំពីកម្លាំងសេដ្ឋកិច្ចរបស់ខ្លួន ដោយសារមាន​សញ្ញា​ជា​ច្រើន​ដែល​បង្ហាញ​ថា​សេដ្ឋកិច្ច​រុស្ស៊ី​កំពុង​ធ្លាក់​ចុះ ហើយគួរតែមានទណ្ឌកម្ម ​និង​វិធានការ​ផ្សេង​បន្ថែមទៀត​ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រុស្ស៊ី​ចុះ​ខ្សោយ​កាន់តែមានប្រសិទ្ធភាព

នាពេលអនាគត កម្ពុជានឹងមានមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញសម្រាប់ទាក់ទាញការវិនិយោគផ្នែកឡូជីស្ទីក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

នាពេលអនាគតឆាប់ៗកម្ពុជា នឹងមានមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ សម្រាប់ទាក់ទាញការវិនិយោគផ្នែកឡូជីស្ទីកទាំងក្នុង និង ក្រៅប្រទេស

រដ្ឋាភិបាលអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងឈានទៅគោលដៅឆ្នេរទេសចរណ៍កម្រិតពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

កម្ពុជា នឹងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រឱ្យទៅជារបៀងសេដ្ឋកិច្ចពហុបំណង ប្រទាក់ក្រឡា និងជាគោលដៅទេសចរណ៍ឆ្នេរកម្រិតពិភពលោក

ការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រិនស្ត្រី នឹងធ្វើឱ្យកម្ពុជាឈានទៅរកការពង្រីកអាជីវកម្មក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

ការលើកកម្ពស់នៃការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រិនស្ត្រី នឹងធ្វើឲ្យកម្ពុជាឈានទៅរកការពង្រីកអាជីវកម្មទៅកាន់តំបន់អាស៊ានតាមរយៈប្រព័ន្ធអេឡិចត្រូនិក

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដើម្បីប្រកួតប្រជែង និងផ្គត់ផ្គង់ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារចាប់ពីកសិដ្ឋានដល់កន្លែងបរិភោគ

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា កំពុងជួយផ្សព្វផ្សាយលើកស្ទួយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

ជាជំហានវិជ្ជមានមួយរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនដែលទើបតែងតាំងថ្មី ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា

ផលិតផលជលផល កំពុងត្រូវបានយកចិត្តទុកដាក់លើខ្សែច្រវាក់ផលិតកម្មនៃការផលិត និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

គម្រោងអភិវឌ្ឍន៍ក្រោយប្រមូលផល(CAPFISH-Capture) នៃវិស័យជលផលកំពុងជំរុញខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែទូលាយដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណេត កត់សម្គាល់ពីការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

សម្តេចធិបតី ហ៊ុន ម៉ាណេត កត់សម្គាល់ពីការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា ខណៈឯកអគ្គរដ្ឋទូតចិនថ្មី កោតសរសើរពីរសជាតិស្វាយចន្ទីខ្មែរ

ក្រុមហ៊ុនឧស្សាហកម្មវាយនភ័ណ្ឌចិន៤០ក្រុមហ៊ុន មកស្វែងយល់កាលានុវត្តភាពវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ក្រុមហ៊ុនឧស្សាហកម្មវាយនភ័ណ្ឌចិនចំនួន៤០ក្រុមហ៊ុន បានមកស្វែងយល់ពីបរិយាកាស និង កាលានុវត្តភាពវិនិយោគនៅកម្ពុជា