រដ្ឋាភិបាលគាំទ្រការប្រើប្រាស់យានយន្តផលិតក្នុងស្រុកដើម្បីជំរុញវិស័យឧស្សាហកម្មធុនធ្ងន់នៅកម្ពុជា

ភ្នំពេញ ៖ រាជដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសាធារណការ ក្រសួងការងារ និងក្រសួងឧស្សាហកម្ម បានគាំទ្រឱ្យមានការប្រើប្រាស់យានយន្តផលិត និងដំឡើងនៅក្នុងស្រុកដើម្បីជួយជំរុញវិស័យឧស្សាហកម្មធុនធ្ងន់នៅកម្ពុជាស្របតាមផែនទីបង្ហា​ញ​​ផ្លូវអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា។

ក្រុមហ៊ុន GTV MOTOR ដែលវិនិយោគរួមគ្នារវាងវិនិយោគិនខ្មែរជាមួយនឹងដៃគូវិនិយោគបរទេសមួយចំនួនទៀតនៅកម្ពុជា បានចំណាយទុនវិនិយោគ១៥,៦លានដុល្លារម៉េរិក ដើម្បីបង្កើតរោងចក្រដំឡើងរថយន្ត និងកំពុងរៀបចំនាំចូលនូវគ្រឿងម៉ាស៊ីន សម្ភារបរិក្ខា វត្ថុធាតុដើមនិងគ្រឿងបំណែករថយន្តជាង៥០០មុខដែលមានទឹកប្រាក់សរុបប្រមាណជា៥០លានដុល្លារអាម៉េរិក។

ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ​ និងបើកបរសាកល្បងរថយន្តក្រុមហ៊ុន GTV Motor Co.,Ltd កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះបានថ្លែងថា ៖ ក្រុមហ៊ុនបានបង្កើតនូវសមិទ្ធផលថ្មីសម្រាប់ជាតិ ដោយបានកំណត់ដាក់ឈ្មោះម៉ាកម៉ូដែលរថយន្តរបស់ក្រុមហ៊ុនជាសំនៀងភាសាខ្មែរ និងជួយបង្កើនទីផ្សារការងារដល់ប្រជាពលរដ្ឋ សម្រួលតម្លៃយានយន្តកាន់តែល្អប្រសើរជាងមុន ដែលអាចឱ្យពលរដ្ឋមានលទ្ធភាពប្រើប្រាស់រថយន្តថ្មីបាន។

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ៖

«ការបង្កើតឱ្យមានរោងចក្រផលិត និងផ្គុំដំឡើងយានយន្តនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះបានប្រែក្លាយកម្ពុជាពីប្រទេសនាំចូល និងប្រើប្រាស់យានយន្តទៅជាប្រទេសឧស្សាហកម្មយានយន្តដូចបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។ ម៉្យាងវិញទៀត រោងចក្រផលិត និងផ្គុំដំឡើងយានយន្ត បានដើរតួយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក និងជួយជំរុញដល់វិស័យឧស្សាហកម្មធុនធ្ងន់នៅកម្ពុជា ស្របតាមផែនទីបង្ហាញផ្លូវអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ដែលរាជរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លងមក»។

ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ៖ វិស័យយានយន្ត និងអេឡិចត្រូនិកត្រូវបានចាត់ទុកជាវិស័យអាទិភាពចំបងមួយសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចនៅកម្ពុជា។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យនេះមានការរីកចម្រើនយ៉ាងលឿន មុនជំងឺកូវីដ១៩បានរីករាលដាលនៅឆ្នាំ២០១៩ កម្ពុជាបាននាំចេញគ្រឿងបង្គុំយានយន្តបានប្រមាណជាង២០០លានដុល្លារអាម៉េរិក និងគ្រឿងបរិក្ខារអេឡិចត្រូនិកបានប្រមាណជាង៩០០លានដុល្លារ។

ឯកឧត្តមបានលើកឡើងថា ៖ ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងវិស័យអេឡិចត្រូនិកបានដាក់ចេញនូវគំនិតផ្តួចផ្តើមចំនួន ២០ ក្នុងនោះគំនិតផ្តួចផ្តើមអាទិភាពចំនួន ៤ ដែលមានភាពបន្ទាន់ បាននិងកំពុងត្រូវបានអនុវត្ត ដែលរួមមាន (១) ការបង្កើតក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក (២) ការកំណត់ទីតាំង តំបន់សេដ្ឋកិច្ចពិសេសសម្រាប់ចង្កោមវិស័យយានយន្ត និងអេឡិចត្រូនិ (៣) ការសហការជាមួយវិស័យឯកជនដើម្បីរៀបចំកម្មវិធីបង្កើន ជំនាញដល់កម្មករ និយោជិត និង (៤) ការបន្តធ្វើឱ្យប្រសើរឡើងនូវនីតិវិធីឡូជីស្ទិក។

ឯកឧត្តមបណ្ឌិត ហេង សុខគង់ បានបញ្ជាក់ថា ៖ ការអនុវត្ត ដោយជោគជ័យនូវផែនទីបង្ហាញផ្លូវក្នុងវិស័យទាំងពីរនេះ នឹងផ្តល់បច្ច័យយ៉ាងសំខាន់សម្រាប់កម្ពុជា ដូចជាការអាចបង្កើនទំហំនាំចេញក្នុងទឹកប្រាក់ លើសពី ២ ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារថ្មីជាង២២ពាន់កន្លែងក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ក៍ដូចជាបង្កើនកាលានុវត្តភាពថ្មីៗសម្រាប់ សហត្រាសធុនតូច និងមធ្យមក្នុងស្រុកក្នុងវិស័យទាំងនេះ។ វិនិយោគិនក្នុងវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជាក៏នឹងទទួលបាននូវប្រយោជន៍ពីការរៀបចំនេះផងដែរ ដូចជាការបង្កើនធនធានមនុស្ស ប្រកបដោយជំនាញ ការធ្វើឱ្យប្រសើរឡើងថែមទៀតនូវហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងភ័ស្តភារកម្មដើម្បីប្រកួតប្រជែងតម្លៃនៃកម្មន្តសាលនិងការផ្តល់កិច្ចសម្របសម្រួលផ្នែកគយនិងពាណិជ្ជកម្មដែលកាន់​តែ​​មានប្រសិទ្ធភាពដល់ការនាំចូល និងនាំចេញផលិតផល។

ឯកឧត្តម ឡៅ ហ៊ីម  រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ៖ ការបង្កើតរោងចក្រដំឡើង និងផលិតរថយន្ត GTV នេះ មិនត្រឹមតែលើកកម្ពស់មុខមាត់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្ដល់ការងារជាច្រើនកន្លែងដល់យុវជនកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា៖ កម្ពុជាកំពុងបន្តធ្វើបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចទៅកាន់វិស័យឧស្សាហកម្ម និងវិស័យសេវាកម្មកាន់តែស៊ីជម្រៅ ដោយពឹងផ្អែកខ្លាំងលើកម្លាំងពលកម្មជំនាញ និងផលិតភាពការងារខ្ពស់និងជំរុញ ការទាក់ទាញវិនិយោគផ្ទាល់ទាំងក្នុងស្រុកនិងពីបរទេស ជាពិសេស ការចាប់យកឱកាសនៃខ្សែច្រវាក់តម្លៃ ដែលបង្វែរពីប្រទេសនានាក្នុងតំបន់ និងឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលជាបច្ច័យជួយបង្កើតឱកាសការងារ ដែលទាមទារកំម្លាំងពលកម្មមានជំនាញមធ្យម និងខ្ពស់កាន់​តែខ្លាំង។

ឯកឧត្តម ឡៅ ហ៊ីម  បានបន្ថែមថា៖ក្នុងបរិបទនេះ តម្រូវការបណ្ដុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នឹងកាន់តែកើនឡើង ដើម្បីផ្ដល់ជំនាញឱ្យបានគ្រប់គ្រាន់ដល់កម្លាំងពលកម្មកម្ពុជា ក្នុងការចាប់ឳកាសការងារនេះ និងធានាថាពួកគេអាចឈានចូលទីផ្សារការងារដំបូងដោយមានជំនាញសមស្រប ឬការធ្វើអន្តរកម្មការងារពីវិស័យមួយទៅវិស័យមួយទៀត៍ដោយងាយស្រួលសំដៅកសាងមូលដ្ឋានជំនាញរឹងមាំ និងផលិតភាពគ្រប់គ្រាន់ ដើម្បីគាំទ្រការធ្វើពិពិធកម្មសេដ្ឋកិច្ច និងប្រែក្លាយរចនាសម្ព័ន្ធសេដ្ឋកិច្ច និងទីផ្សារការងារទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។

លោកឧកញ៉ាបណ្ឌិត ឃុន ចាន់ថា អគ្គនាយកក្រុមហ៊ុន GTV Motor បានថ្លែងថា៖ GTV ជារថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជា ដំឡើង និងផលិតដោយក្រុមហ៊ុន ជីធីវី ម៉ូធ័រ ខូ អិលធីឌី ដែល។GTV ជាម៉ាកយីហោរថយន្តផ្ទល់ខ្លួនដំបូងគេបង្អស់របស់កម្ពុជា ដើម្បីកិត្យានុភាព ជំរុញសេដ្ឋកិច្ច និងនវានុវត្តន៍វិស័យឧស្សាហកម្មយានយន្តឱ្យកាន់តែប្រសើរ។ នេះជាការលើកកម្ពស់ផលិតផលរថយន្តជាតិ និងចូលរួមក្នុងភាពជាដៃគូរវាងវិស័យឯកជន និងរាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍវិស័យធនធានមនុស្ស, ការធ្វើនវានុវត្តន៍វិស័យវិស័យឧស្សាហកម្មយានយន្តឱ្យកាន់តែរីកច្រើន និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោកបានបន្តថា ៖ កម្ពុជានាដើមឆ្នាំ២០២៤នេះ មានរោងចក្រដំឡើង និងផលិតរថយន្តជាតិដំបូងគេបង្អស់របស់ខ្លួន តាមរយៈក្រុមហ៊ុន GTV MOTOR ដែលមានកូនខ្មែជាអ្នកវិនិយោគ រួមគ្នាជាមួយនឹងដៃគូវិនិយោគបរទេសមួយចំនួនទៀតនៅកម្ពុជា ដោយប្រើទំហំទុនវិនិយោគដែលបានចុះបញ្ជីចំនួន១៥,៦លានដុល្លារម៉េរិក។ បច្ចុប្បន្ន ក្រុម ហ៊ុន GTV MOTOR ក៏បាន និងកំពុងរៀបចំ នាំចូលនូវគ្រឿងម៉ាស៊ីន សម្ភារបរិក្ខា វត្ថុធាតុដើម និងគ្រឿងបំណែករថយន្ត (គ្រឿងបង្គុំ CKD Parts និង IKD_Parts សរុបជាង៥០០មុខ នៃការដំឡើងផលិតផលរថយន្តសម្រេចក្នុងមួយគ្រឿងៗ) សម្រាប់បម្រើឱ្យតម្រូវការផលិតកម្មរោងចក្រដំឡើងរថយន្ត ដែលមានទឹកប្រាក់សរុបប្រមាណជា ៥០លានដុល្លារអាម៉េរិក។

លោកបានបញ្ជាក់ឱ្យដឹងថា៖ ការវិនិយោគលើការបង្កើតរោងចក្រដំឡើង និងផលិតរថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជានេះ គឺទទួលបានការលើកទឹកចិត្តផ្នែកពន្ធគយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរាជរដ្ឋាភិបាលសុខចិត្តបាត់បង់ចំណូលគយបន្ថែមប្រមាណពី ៣ ដល់ ៧ លានដុល្លារអាម៉េរិកក្នុង១ឆ្នាំ ទៅតាមកម្រិតនៃការផ្ដុំ និងដំឡើងតាមប្រភេទ CKD និង IKD ។ ប៉ុន្តែ ផលចំណេញនឹងចូលដល់សង្គម និងសេដ្ឋកិច្ចជាតិច្រើនជាងនេះ ដោយទុនវិនិយោគនឹងមានចំនួនចាប់ពី ៥ ដល់ ៤៥ លានដុល្លារអាម៉េរិក, ចំនួនការងារពី ១៥០កន្លែង ដល់ជាង ៦០០កន្លែង, ការកើនឡើងនូវការបង់ពន្ធផ្សេងៗ និងការបើ ប្រាស់ធាតុផ្សំក្នុងស្រុកពី ៣% ដល់ ៤០% ដែលអាចផ្សារភ្ជាប់ទៅនឹងសហគ្រាសធុនតូច និងមធ្យមផ្សេងទៀត។លើសពីនេះ ការលើកទឹកចិត្តផ្នែកពន្ធគយនេះ ក៏ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅដល់ការកាត់ បន្ថយថ្លៃលក់ និងជំរុញការប្រើប្រាស់រថយន្តថ្មីដែលចូលរួមកាត់បន្ថយថ្លៃដឹកជញ្ជូន,ការបំពុលបរិស្ថាន និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។

លោកបានជម្រាបផងដែរថា គោលនយោបាយលើកទឹកចិត្តពន្ធនេះ ជាការគិតគូររបស់រាជរដ្ឋាភិបាលសម្រាប់វិស័យឯកជន និងដើម្បីអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក ដើម្បីកម្ពុជាសម្រេចបានចក្ខុវិស័យប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលប្រមូលផ្ដុំសកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិកសម្រាប់ការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងសកលលោក។ ជាមួយគ្នានេះផងដែរ នៅក្នុងវិស័យឧស្សាហកម្មយានយន្តនេះ ប្រទេសជិតខាងរួមមាន ប្រទេស ថៃ បានអភិវឌ្ឍន៍ និងជំរុញជំរុញឧស្សាហកម្មរថយន្ត មុនកម្ពុជាជាង៤០ឆ្នាំ ដោយបច្ចុប្បន្នប្រទេសថៃ ជាមជ្ឈមណ្ឌលដំឡើង និងផលិតរថយន្តដ៏ធំនៅអាស៊ីអាគ្នេយ៍ រីឯវៀតណាម បានចាប់ផ្ដើមមុនកម្ពុជាជាង២០ឆ្នាំមុន ដោយបច្ចុប្បន្នប្រទេសនេះកំពុង ត្រូវបានចាប់អារម្មណ៍ខ្ពស់ពីវិនិយោគិនក្រៅស្រុកនានា ដោយសារលក្ខខណ្ឌប្រជាសាស្ត្រ, ទីផ្សារ, គោលនយោបាយគាំទ្រ និងការលើកទឹកចិត្តពន្ធ។

ទោះយ៉ាងណា សេដ្ឋកិច្ចកម្ពុជា បាន និងកំពុងបោះជំហានឆ្ពោះទៅរកឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់, ប្រើជំនាញ, បច្ចេកវិទ្យា និងទុនវិនិយោគច្រើន ដូចជា ឧស្សាហកម្មគ្រឿងអេឡិកត្រូនិក និងយានយន្តជាដើម ខណៈ ដែលពីមុនសេដ្ឋកិច្ចកម្ពុជា បានពឹងផ្អែកច្រើនលើវិស័យកាត់ដេរសំលៀកបំពាក់និងវាយនភ័ណ្ឌតែប៉ុណ្ណោះ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យ​ឧស្សា​ហ​កម្មយាយ និងអេឡិចត្រូនិក បានលូតលាស់យ៉ាងឆាប់រហ័ស និងត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថា ជាវិស័យអាទិភាពចម្បងមួយ សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនឹងនេះ វិស័យដ៏មានសក្តានុពលនេះ ក៏ត្រូវបានរាជរដ្ឋាភិបាលចាត់ជាប្រភពកំណើនថ្មី និងជាវិស័យគន្លឹះ ក្នុងការចូលរួមអភិវឌ្ឍឧស្សាហកម្មកម្ពុជាតាមរយៈការតភ្ជាប់ខ្សែច្រវាក់តម្លៃក្នុងតំបន់និងសកល និងឈានឡើងជាប ណ្តើរៗក្នុងខ្សែច្រវាក់តម្លៃដែលឆ្ពោះទៅរកសកម្មភាពឧស្សាហកម្មផ្អែកលើជំនាញបច្ចេកទេស ព្រមទាំងលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងរៀបចំដែនដី យកចិត្តទុកដាក់ដោះស្រាយបញ្ហាសំណង់មានសភាពចាស់ទ្រុឌទ្រោមដែលងាយបង្កហានិភ័យដល់អាយុជីវិតប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/02/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកចិត្តទុកដាក់គិតគូរដោះស្រាយបញ្ហាសំណង់មានសភាពចាស់ទ្រុឌទ្រោមដែលងាយបង្កហានិភ័យរងគ្រោះដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ

ចំណេះដឹងផ្នែកហិរញ្ញវត្ថុ មានភាពចាំបាច់បំផុតសម្រាប់មនុស្សគ្រប់រូប ជាពិសេសអាចជួយជំរុញកំណើនដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/02/2025

ចំណេះដឹងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ គឺជាកត្តាចាំបាច់មួយក្នុង​កា​រជំរុញកំណើនសេដ្ឋកិច្ច និងសង្គម ម្លោះហើយការផ្ដោតការយកចិត្តទុកដាក់លើការលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាជន គឺជាការងារអាទិភាពមួយ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការកសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ជាការពូនជ្រុំ និងកសាងបន្តនូវស្មារតី ៧ មករា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/02/2025

ថ្នា្កក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកការកសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវថាជាការពូនជ្រុំនិងកសាងបន្តនូវស្មារតី ៧ មករា រក្សាបាននូវសុខសុវត្ថិភាព សន្តិភាព និងភាពសុខដុមរមនាសម្រាប់ប្រទេសជាតិ និងប្រជាជន

កូនខ្មែរមានសត្ថភាពផលិតគ្រឿងសំអាង និងមានការគាំទ្រច្រើននៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 07/02/2025

ដោយមើលឃើញសក្តានុពល និងភាពងាយស្រួលក្នុងការស្វែងរកវត្ថុធាតុដើមដ៏សំបូរបែប កូនខ្មែរមួយរូបបានខិតខំរិះរកគំនិតកែច្នៃរុក្ខជាតិធ្វើជាគ្រឿងសំអាង ហើយដាក់លក់នៅលើទីផ្សារក្នុងស្រុក

កម្ពុជាលើកទឹកចិត្តអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ ជួយដល់សហគមន៍កសិកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

កម្ពុជាលើកទឹកចិត្តអង្គការFAOជួយដល់សហគមន៍កសិកម្មទំនើបដែលជួយកាត់បន្ថយថ្លៃដើមផលិត មានប្រសិទ្ធភាពសេដ្ឋកិច្ច និង មាននិរន្តរភាព

ក្រុមហ៊ុន​ផលិត​រថយន្ត​​របស់ចិន BYD សម្រេចបោះទុន​បង្កើត​រោងចក្រ​ផ្គុំ​ និងដំឡើ​ង​នៅ​ខេត្តព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

ទី​បំផុ ក្រុមហ៊ុន​ផលិត​រថយន្តអគ្គិសនី​របស់ចិន បាន​សម្រេច​បោះទុនវិនិយោគបង្កើត​រោងចក្រ​ដំឡើង​រថយន្តអគ្គិសនី​នៅកម្ពុជា​ហើយ​

វិថីតេជោសន្តិភាពឆ្នេរអង្កោល កំពុងលើកសម្រស់ខេត្តកែបឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញទេសចរ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/02/2025

«វិថីតេជោសន្តិភាពឆ្នេរអង្កោល» ជាសមិទ្ធផលឆ្លងសម័យកាល ពោល​ត្រូវបានសាង​សង់​ឡើង​ក្នុងពេលសម្តេច​តេជោជានាយករដ្ឋមន្ត្រី ហើយសម្រេចក្នុងពេលសម្តេចមហាបវរធិបតីជានាយក​រដ្ឋមន្ត្រី។

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ ជំរុញផលិតកម្មក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរនិង បន្លែផ្លែឈើ ក្នុងគោលបំណងជំរុញផលិតកម្មក្នុងស្រុក គាំទ្រផលិតផលខ្មែរ និងផ្គូផ្គងពាណិជ្ជកម្មរវាងអ្នកផលិត និងអ្នកទិញ

តម្លៃមាសបន្តឡើងថ្លៃខ្ពស់ ១តម្លឹង ៣ ៤៤១ ដុល្លារអាម៉េរិក ដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្មរបស់ប្រទេសមហាអំណាច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

តម្លៃមាសឡើងថ្លៃ ១ ភាគរយ ឬ ២ ៨៥៨ ដុល្លារអាម៉េរិកក្នុងមួយអោន (នៅលើទីផ្សារកម្ពុជា មាសមួយតម្លឹងមានតម្លៃ ៣ ៤៤១ ដុល្លារអាម៉េរិក និង មួយជីមានតម្លៃ ៣៤៤ ដុល្លារអាម៉េរិក)។ អ្នកវិភាគព្យាករណ៍ថា តម្លៃអាចឡើងថ្លៃដល់ ២ ៩០០ ដុល្លារអាម៉េរិកក្នុងមួយអោននាពេលឆាប់ៗនេះ

គិតត្រឹមឆ្នាំ២០២៤ កម្ពុជា​មានអ្នក​ប្រើទូរសព្ទចល័ត​ចំនួន ២០,៦លាន ខណៈអ្នកប្រើប្រាស់សេវាអ៊ីនធើណេត​មានចំនួន ១៩​លាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

គិតត្រឹម​ចុងឆ្នាំ២០២៤ ទូទាំង​ប្រទេស​កម្ពុជា​មាន​អ្នកប្រើប្រាស់ទូរសព្ទចល័ត​ចំនួន ​២០​លាន ​៦សែន ដែល​មានន័យ​ថា មនុស្ស​ម្នាក់អាច​មានទូរសព្ទ ២គ្រឿង​ និងខ្លះ​ ៣គ្រឿង