ក្រសួងកសិកម្ម នឹងដាក់តាំង-លក់បន្លែសុវត្ថិភាព នៅថ្ងៃទី១៤ ខែកុម្ភៈ ដើម្បីផ្តល់សេចក្តីស្រឡាញ់ ផ្នែកសុខភាពជូនប្រជាពលរដ្ឋខ្មែរ

ភ្នំពេញ៖ នៅថ្ងៃទិវានៃក្តីស្រឡាញ់ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ  ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញាតឱ្យមានការដាក់តាំង និងលក់នូវបន្លែអាហារសុវត្ថិភាព សរីរាង្គ នៅបរិវេណក្រសួង ដើម្បីផ្តល់ជូនសេចក្តីស្រឡាញ់ផ្នែកសុខភាពជូនប្រជាពលរដ្ឋខ្មែរ តាមរយៈការគិតគូរលើសុវត្ថិភាពចំណីអាហារ។

បន្ថែមពីនេះ ក្រសួងក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរឱ្យចូលរួមគាំទ្រផលិតផលរបស់ខ្មែរ ដែលជាស្នាដៃរបស់កូនខ្មែរ និងជូនបាច់បន្លែ អាហារសុវត្ថិភាព និងសរីរាង្គ ដល់អ្នកម្តាយ និងគ្រួសារជាទីស្រឡាញ់ទាំងអស់គ្នាផងដែរ។

“ថ្ងៃ១៤កុម្ភៈ” គឺជាថ្ងៃមួយ ដែលយុវវ័យជាច្រើនតែងតែចាត់ទុកថា ជាថ្ងៃពិសេសរវាងគូស្នេហ៍ ដែលផ្តល់នូវភាពផ្អែមល្ហែមជាមួយគ្នា ដែលកន្លងមកធ្លាប់បានហៅថ្ងៃនេះថាជា “ថ្ងៃបុណ្យសង្សារ” ជាដើម។ ដោយសារការយល់ច្រឡំ ទើបកន្លងមកយុវវ័យបានធ្វើរឿងផ្តេសផ្តាសដែលនាំឱ្យប្រាសចាកពីប្រពៃណីរបស់ខ្មែរ។

យ៉ាងណាមិញ ថ្ងៃ១៤កុម្ភៈនេះ ជាទិវានៃសេចក្តីស្រឡាញ់ ឬថ្ងៃ Valentine‘s Day។ ក្តីស្រឡាញ់សម្រាប់ថ្ងៃនេះ មិនមែនផ្តោតសំខាន់តែទៅលើគូសង្សារនោះទេ ប៉ុន្តែជាការបង្ហាញក្តីគោរពស្រឡាញ់ចំពោះឪពុកម្តាយ ក្រុមគ្រួសារ សាច់ញាតិមិត្ត បងប្អូនជាដើម។ ដូច្នេះកុំឱ្យមានការយល់ច្រឡំចំពោះថ្ងៃទិវានៃសេចក្តីស្រឡាញ់១៤កុម្ភៈទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ដើមខែមករា ឆ្នាំ២០២៥ គម្រោងវិនិយោគចំនួន ១៧គម្រោង មានតម្លៃសរុប ១៥០លានដុល្លារ កំពុងស្នើចុះបញ្ជី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2025

គម្រោងវិនិយោគចំនួន១៧គម្រោងដែលមានតម្លៃ១៥០លានដុល្លារអាម៉េរិក កំពុងស្នើចុះបញ្ជីគម្រោងវិនិយោគពីគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា

ក្រសួង​រៀបចំដែន​ដី​ នគរូបនីយកម្ម និង​សំណង់ ​រៀបចំ​សិក្ខាសាលា​ពីសេវា​សាធារណៈអនឡាញ​​ ដើម្បី​ជំរុញការ​ប្រើប្រាស់​ឱ្យកាន់តែទូលាយ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/01/2025

ក្នុងគោលបំណងជំរុញការ​ប្រើប្រាស់​នូវ​សេវាសាធារណអនឡាញ​របស់ក្រសួង​រៀបចំដែនដី​កាន់តែទូលំទូលាយក្រសួង​បានរៀបចំសិក្ខាសាលាមួយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥​

ក្រសួងឧស្សាហកម្ម ធ្វើទំនើបកម្មប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជាកាន់តែងាយស្រួល និងមានប្រសិទ្ធភាពជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2025

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាកម្មចុះបញ្ជីអនឡាញ សម្រាប់ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលជាវឌ្ឍនភាពដ៏សំខាន់នៃការធ្វើទំនើបកម្មប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ប្រកាសពីការលក់ភាគហ៊ុន៨០%ក្នុងដំណាក់ដំបូងឱ្យទៅធនាគារ សាយណូផេក ជាផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 15/01/2025

BankSinoPac(ធនាគារ សាយណូផេក)មកពីកោះតៃវ៉ាន់បានបិទបញ្ចប់ជាស្ថាពរដោយជោគជ័យនូវដំណើរការទិញយកភាគហ៊ុនចំនួន៨០%នៅក្នុងអម្រឹត ក្នុងដំណាក់កាលដំបូង

ជប៉ុន ត្រៀមបញ្ចេញថវិកា ១០០០លានដុល្លារ សម្រាប់គាំទ្រឧស្សាហកម្មឈីបក្នុងស្រុក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/01/2025

ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននឹងផ្តល់មូលនិធិទៅលើគម្រោងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា អាជីវកម្មទើបចាប់ផ្តើម ឬ start-up និងសាកលវិទ្យាល័យក្នុងរយៈពេលរហូតដល់៥ឆ្នាំ ក្នុងគោលបំណងឆ្ពោះទៅផលិតបន្ទះឈីបកម្រិតខ្ពស់

ឆ្នាំ២០២៤ រដ្ឋាភិបាលបានអនុម័ត​គម្រោង​វិនិយោគចំនួន៤១៤ មានទុនវិនិយោគប្រមាណ​ ៦,៩ពាន់លានដុល្លារអាមេរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2025

ក្នុងឆ្នាំ២០២៤កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបំបែកកំណត់ត្រាប្រចាំឆ្នាំតាមរយៈការអនុម័តគម្រោងវិនិយោគសរុបចំនួន៤១៤គម្រោង មានទុនសរុប ៦,៩ពាន់លានដុល្លារអាមេរិក

ស្វែងយល់ពីចំណុចសំខាន់ទាំង ៤ ដើម្បីជួយឱ្យមានស្ថិរភាពហិរញ្ញវត្ថុក្នុងគ្រួសារ  

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/01/2025

ការបង្កើតគ្រួសារមួយគេអាចប្រៀបប្រដូចទៅនឹងដំណើរការ និងការបើកអាជីវកម្មអ្វីមួយ ដែលចាំបាច់បំផុតត្រូវតែមានផែនការច្បាស់លាស់ ជាពិសេសការគ្រប់គ្រងហិរញ្ញវត្ថុឱ្យមានភាពរឹងមាំ

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ៖ ការនាំចេញ និងនាំចូលក្នុងឆ្នាំ២០​២៤ មានទំហំ ៤.០៧៨ ពាន់លានដុល្លារអាមេរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/01/2025

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបានទំហំនាំចូល និងនាំចេញសរុបចំនួន ៤.០៧៨ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៤ កើនឡើង ២១,៣ ភាគរយ

អ្នកជំនាញ ៖ វិស័យ​អចលនទ្រព្យកម្ពុជាត្រូវ​ការពេល​២ឆ្នាំ​ទៀត ដើម្បី​ស្ដារ​ឱ្យបានដូ​ចមុន​វិបត្តិ​កូវីដ១៩​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/01/2025

វិស័យ​អចលនទ្រព្យ​ត្រូវ​បាន​រំពឹងថា​ ត្រូវការរយៈពេល ២ឆ្នាំទៀត ទើបអាច​​វិល​ទៅរក​ស្ថានភាពល្អដូច ​ឬប្រហាក់ប្រហែល​មុនពេលមានវិបត្តិកូវីដ១៩

រដ្ឋាភិបាល និងស្ថាប័នអន្តរជាតិ ពិភាក្សា និងប្រមូលធាតុចូលជំរុញយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/01/2025

រដ្ឋាភិបាល និងស្ថាប័នអន្តរជាតិ បានជួបពិភាក្សា និងប្រមូលធាតុចូលដើម្បីជំរុញយុទ្ធសាស្ត្រជាតិស្តីពីការអភិ​វឌ្ឍ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨