ស្ថានទូតថៃប្រចាំកម្ពុជា ដឹកនាំវិនិយោគិនរបស់ខ្លួនស្វែងរកឱកាសវិនិយោគនៅខេត្តក្រចេះ

ភ្នំពេញ ៖ ស្ថានទូតថៃ ប្រចាំព្រះរាជាណាចក្រក្ពុជា បានដឹកនាំក្រុមហ៊ុនជាង២០ដែលកំពុងធ្វើប្រតិបត្តិការវិនិយោគ និងធុរកិច្ចនៅកម្ពុជា ធ្វើដំណើរទស្សនកិច្ចខេត្តក្រចេះ ដើម្បី​សិក្សា​ស្វែង​យល់ពីឱកាសធ្វើធុរកិច្ច និងវិនិយោគនៅក្នុងខេត្តមួយនេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា ការ​ដឹក​នាំវិនិ​យោគិ​​ន​ និង​ធុរជនថៃនៅកម្ពុជាចុះទៅសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅខេត្តក្រចេះនេះ កាលពីថ្ងៃ០១-០៣ ខែមេសា ឆ្នាំ២០២៤ ក្នុង​គោល​បំណង​តភ្ជាប់តំ​បន់សេដ្ឋកិច្ចថ្មីរវាងថៃ និងកម្ពុជា និង​ប្ដេ​ជ្ញាចិត្ត​នៅ​​​​​ក្នុង​កា​របង្កើន​ផល​ប្រ​យោ​ជ​ន៍សេ​ដ្ឋ​កិច្ចរវាងគ្នា និងគ្នាឱ្យកាន់តែច្រើនឡើងថែមទៀត ជាពិ​សេសការបង្កើននូវទំហំ​ការធ្វើពា​ណិជ្ជ​កម្ម​ ​វិនិយោគ​ និង​ការ​ជំរុញ​គាំ​ទ្រវិស័យ​ឧស្សាហ​កម្ម​របស់​ប្រទេស​ទាំង​ពីរ តភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់បញ្ចូលគ្នា និងពង្រីកឱកាសនៃតំណរភ្ជាប់ទៅកាន់ប្រទេសនៅក្នុងតំបន់ ។

គណៈប្រតិភូដែលជាតំណាងរបស់រដ្ឋ និងឯកជនរបស់ថៃបានធ្វើដំណើរទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសខេត្តក្រចេះ (UBE Snoul Special Economic Zone) និង​បាន​ស្តាប់​អំពី​ការ​ធ្វើ​ប​​ទបង្ហាញដោយលោក Hean Sopauline  ប្រធាននាយកដ្ឋានប្រតិបត្តិការ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​ធ្វើ​ការ​អត្ថា​អធិប្បាយ​អំពី​សក្តា​នុពល​របស់តំបន់សេដ្ឋកិច្ចពិសេសថ្មីនៅក្នុងខេត្តក្រចេះ និងឱកាសនៅក្នុងការវិនិយោគនៅក្នុងខេត្តដែលមានសក្តានុពលក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដោយបច្ចុប្បន្ន​នេះ​មាន​រោងចក្រកែច្នៃកៅស៊ូ និងរោងចក្រឧស្សាហកម្មបានបង្កើតជាបន្តបន្ទាប់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះផងដែរ ។

លោក ហេង សុថា អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះក៏បានទទួលស្វាគមន៍ និងអមដំណើរប្រតិភូទស្សនកិច្ចច្រកទ្វារអន្តរជាតិត្រពាំងស្រែ (កម្ពុជា – វៀតណាម) (Tropeang Srea International Border Check Point) ដែលបានបង្ហាញអោយឃើញអំពីការតភ្ជាប់គ្នារវាងកម្ពុជា និងវៀតណាម រួមទាំង​ឱកាស​របស់​ថៃ​នៅ​ក្នុង​ការដឹក​ជញ្ជូន​ទំនិញ​ទៅកា​ន់កំ​ពង់​ផែទឹកជ្រៅទីក្រុងហូជិមិញបានយ៉ាងស្រួលទៀតផង។

សកម្មភាពទាំងអស់ខាងលើជាចំណែកមួយនៃភារកិច្ចការទូតសេដ្ឋកិច្ចស្ទុះទៅមុខរបស់ស្ថានទូតថៃប្រចាំនៅកម្ពុជា ដែលការរៀបចំសកម្មភាពនៅក្នុងការស្វែងយល់ឱកាសសេដ្ឋកិច្ច ពា​ណិ​ជ្ជកម្ម វិនិយោគ និងការតភ្ជាប់រវាងថៃនិងកម្ពុជានេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ហើយ​ដើរ​ទន្ទឹម​គ្នា​ជាមួយ​នឹងការរៀប​ចំកម្មវិធីសប្បុ​រសធម៌ដើម្បី​ជាចំ​ណែក​នៅ​ក្នុង​ការ​អភិ​វឌ្ឍ​សង្គមនិងសហគមន៍ (Corporate Social Responsibility: CSR) ដោយមានការសហការពីក្រុមហ៊ុនឯកជនថៃនៅកម្ពុជា ដោយ​នៅក្នុងឆ្នាំ​នេះ​ធ្វើឡើង​នៅ​ក្នុង​ខេត្ត​ក្រចេះនិ​ង​ស្ទឹង​ត្រែងចន្លោះថ្ងៃទី ១ – ៣ មេសា ២០២៤ ដោយមានគោលដៅធ្វើអោយប្រជាជននៃប្រទេសទាំងពីររីកចម្រើនទាំងផ្នែកសេដ្ឋកិច្ចនិងសង្គមព្រមៗគ្នា ។

គួរបញ្ជាក់ថា ខេត្តក្រចេះ ជាខេត្តមួយដែលរាជរដ្ឋាភិបាលជំរុញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ ដោយមួយរយៈចុងក្រោយនេះ មានវិនិយោ​គិនក្នុង និ​ងក្រៅប្រ​ទេស​ជា​ច្រើន​បា​ន​ចូល​ទៅកាន់ខេត្តក្រចេះស្វែងរកការវិនិយោគ ជាពិសេសនោះ រោងចក្រផលិតសំបកកង់រថយន្តមួយក៏ទើបបើកការដ្ឋានសាងសង់ និងរំពឹង​ថានឹ​ង​ដាក់​ដំណើរ​ការ​ផលិតនា​ពេល​ឆាប់​ៗ​ខាង​មុខនេះ  ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចធិបតី ៖ ការគ្រប់គ្រងធនធានទឹកបានកាន់តែល្អ អាចជួយដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ទឹកគឺជាធនធានដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ហើយការប្រើប្រាស់ធន​ធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព គឺពិតជារបៀបវារៈសំខាន់ខ្លាំងបំផុត។

វិស័យកម្មន្តសាល និងការងើបឡើងវិញ ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ADB ព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ២០២៤និង៦,០%ក្នុងឆ្នាំ២០២៥ ដោយសារកំណើនក្នុងវិស័យកម្មន្តសាល និង វិស័យទេសចរណ៍ ។

តម្លៃប្រេងឡើងថ្លៃ ១​ ដុល្លារបន្ថែមក្នុងមួយបារ៉ែល បន្ទាប់ពីមានការវាយប្រហារនៅតំបន់ហ្គហ្សា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,២ ភាគរយ ឬ ៩០,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,២ ភាគរយ ឬ ៨៦,២១ ដុល្លារក្នុងមួយបារ៉ែល

កម្ពុជា និងតំបន់ឈូងសមុទ្រពិសេស ចុះអនុស្សរណៈនៃការយោគយល់គ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍និងតំបន់ឈូងសមុទ្រពិសេសចុះអនុស្សរណៈយោគយល់គ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

តួកគីកំពុងមានជម្លោះពាណិជ្ជកម្មជាមួយនឹងអ៊ីស្រាអែល ទាក់ទងទៅនឹងសង្រ្គាមនៅតំបន់ហ្គាហ្សា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ទីក្រុងអង់ការ៉ាបានដាក់ការរឹតបន្តឹងលើពាណិជ្ជកម្មសម្រាប់ការនាំចេញផលិតផល ៥៤​ ប្រភេទទៅកាន់អ៊ីស្រាអែល ​បន្ទាប់​ពី​រដ្ឋាភិបាល​អ៊ីស្រាអែល​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​ជំនួយ​តួកគី​ទម្លាក់​ចូល​ក្នុង​តំបន់​ហ្គាហ្សា

សម្តេចធិបតី ៖ តម្លៃទីផ្សារកសិផលប្រែប្រួលមិនទៀងទាត់ ខណៈរាជរដ្ឋាភិបាលប្រឹងប្រែងរក្សាលំនឹងទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

សម្តេចធិបតីបានគូសបញ្ជាក់ថា វិស័យកសិកម្មនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ហេតុនេះហើយរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់

ចង្ក្រានបរិស្ថាន ៖ ជួយពលរដ្ឋជាច្រើនគ្រួសារឱ្យសន្សំសំចៃថវិកាបានច្រើនជាងមុន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

តាមរយៈចង្ក្រាននេះ គេអាចប្រើអុសតិចជាងមុន អាចតម្លើង ឬបន្ថយកម្ដៅបាន និងអាចកាត់បន្ថយផ្សែងរហូតទៅដល់ ៩៥% ដែលជាការគិតគូដល់សុខមាលភាពអ្នកប្រើប្រាស់

ការច្នៃប្រឌិតថ្មីៗ និងបច្ចេកវិទ្យារបស់ Covestro បានធ្វើឲ្យវិស័យកសិកម្ម និងវិស័យផ្សេងទៀតមានភាពល្អប្រសើរ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ចលនាឆ្ពោះទៅរកសេដ្ឋកិច្ចដែលមាននិរន្តរភាពជាងមុន គឺត្រូវទាមទារឱ្យមានសកម្មភាពចូលរួមរបស់ឧស្សាហកម្មដែលមានភាពកច្នៃប្រឌិត និងការអនុវត្តដំណោះស្រាយឆ្លាតវៃ

Apple គ្រោងនឹងសាងសង់លំនៅឋានប្រមាណ ៧៨ ០០០ ល្វែងសម្រាប់និយោជិតរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2024

ក្រុមហ៊ុន Apple គ្រោងនឹងផលិតទូរស័ព្ទទំនើបរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសឥណ្ឌា ដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក និងជាទីផ្សារដ៏សំខាន់កាន់តែខ្លាំងឡើងសម្រាប់ក្រុមហ៊ុនមួយនេះ

ប្រជាពលរដ្ឋកំពង់ភ្លុក ៣០ភាគរយ ប្រកបរបរនេសាទ, ៥០ភាគរយប្រកបរបរទេសចរណ៍ និង ២០ % ជាអ្នកលក់ដូរ-ជួសជុលកាណូត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2024

ប្រជាពលរដ្ឋរស់នៅតំបន់កំពង់ភ្លុក ខេត្តសៀមរាប ៣០ភាគរយប្រកបរបរនេសាទ, ៥០ភាគរយប្រកបរបរទេសចរណ៍ និង​២០​ភាគរយជាអ្នកលក់ដូរ និង ជាអ្នកជួសជុលទូក កាណូត ។