ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូងសម្រេចបានទំហំ 884 លានដុល្លារធ្លាក់ចុះប្រមាណជា 14ភាគរយ

ភ្នំពេញ ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងនៅឆ្នាំ2020 កន្លងទៅមានតម្លៃ 884 លានដុល្លារ ធ្លាក់ចុះប្រមាណជា 14ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2019។

ទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានបង្ហាញថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ2020 ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ 317លានដុល្លារ ទៅកាន់ប្រទេសកូរ៉េខាងត្បូង មានការធ្លាក់ចុះ 18ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។ ទន្ទឹមនឹងនេះដែរប្រទេសកម្ពុជាបាននាំចូល ទំនិញពីប្រទេសកូរ៉េខាងត្បូងដែលមានតម្លៃ 567 លានដុល្លារធ្លាក់ចុះ 5 ភាគរយ។

ប្រឈមនឹងកំណើនពាណិជ្ជកម្មទ្វេភាគីធ្លាក់ចុះនៅឆ្នាំ2020 ប្រទេសទាំងពីរបានបង្ហាញក្តីសង្ឃឹមខ្ពស់ នៃកំណើនពាណិជ្ជកម្មលើសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនឹងត្រូវបញ្ចប់ឆាប់ៗនេះ។ រហូតមកដល់ពេលនេះ កម្ពុជា និងប្រទេសកូវ៉េខាងត្បូង កំពុងតែចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយគេរំពឹងថា នៅពេលដែលភាគីទាំងពីរ សម្រេចកិច្ចព្រមព្រៀងនេះបាន នោះពាណិជ្ជកម្មទ្វេរភាគីរបស់ប្រទេសទាំងពីរនឹងមានកំណើនកើនឡើងថែមទៀត។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា

ថ្មីៗនេះភាគីទាំងពីរនឹងបញ្ចប់សេចក្តីព្រាងកិច្ចព្រមព្រៀងនេះក្នុងពេលឆាប់ៗនេះ ហើយគេរំពឹងថាប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅក្នុងឆ្នាំនេះ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងបានអះអាងថា

កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសកម្ពុជា នឹងអនុញ្ញាតឱ្យក្រុមហ៊ុនរកស៊ីរបស់កូរ៉េខាងត្បូងអាចបង្កើនទំហំរបស់ខ្លួនបន្ថែមទៀត ក្នុងទីផ្សាររបស់ ប្រទេសអាស៊ីអាគ្នេយ៍ ដែលកំពុងតែមានការលូតលាស់គួរឱ្យកត់សម្គាល់

ផលិតផលដែលកម្ពុជានាំចេញទៅប្រទេសកូរ៉េខាងត្បូងភាគច្រើនជាសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង សំភារៈធ្វើដំណើរ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ ឱសថ និងផលិតផលកសិកម្មផ្សេងៗ រីឯការនាំចូលមកវិញគឺ ភេសជ្ជៈ គ្រឿងបន្លាស់សម្រាប់ឧបករណ៍អេឡិចត្រូនិច យានយន្ត ឧបករណ៍ផ្ទះបាយ ឱសថ និងផលិតផលប្លាស្ទិក។

គួរបញ្ជាក់ថា នៅឆ្នាំ 2019 ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង គឺមានប្រមាណ 1.03 ពាន់លានដុល្លារអាមេរិក ដែលបានកើនឡើងប្រមាណ 6ភាគរយធៀបនឹងឆ្នាំ2018 ខណៈដែល កម្ពុជាគឺជាទីផ្សារនាំចេញលំដាប់ទី 58 របស់កូរ៉េខាងត្បូង៕

 

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីបច្ចេកទេសដាំដំណាំផ្ទី ងាយៗមិនចំណាយកម្លាំងច្រើន ប៉ុន្តែទទួលបានទិន្នផលខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2024

ផ្ទី ជាដំណាំមួយប្រភេទងាយស្រួលដាំដុះ ទទួលបានផលច្រើន និងមានតម្រូវការទីផ្សារល្អ

ការិយាល័យជួល ​ទំហំ​ជិត​២០ម៉ឺន​ម៉ែត្រការ៉េ​បន្ថែមទៀត រំពឹងចាក់​បញ្ចូល​ក្នុងទីផ្សារ​​​ក្នុងឆ្នាំ២០២៤​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/07/2024

កំណើននៃ​តម្រូវការ​និងការ​ផ្គត់ផ្គង់ការិយាល័យ​ក្នុង​រាជធានីភ្នំពេញ បានកើន​ឡើងជា​បន្តបន្ទាប់​​ក្រោយ​វិបត្តិកូវីដ​១៩ ដោយ​សហគ្រិន​ឬម្ចាស់​ក្រុមហ៊ុន​ជាច្រើន​ បាន​ផ្លាស់....

Kamala Harris ស្ត្រីជនជាតិអាមេរិកកាត់ឥណ្ឌាដំបូងបំផុតកំពុងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2024

Kamala Harris ស្ត្រីជនជាតិអាមេរិកកាត់ឥណ្ឌាដំបូងបំផុត ប្រែពីអាជីពមេធាវីក្លាយជាបេក្ខភាពប្រធានាធិបតី

NBC ៖ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានការប្រែប្រួលតិចតួចក្នុងឆមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2024

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាមានទុនបម្រុងអន្តរជាតិ ២០ ប៊ីលានដុល្លារអាមេរិក

យុវជនចំនួន ២០០នាក់ទៀត ត្រៀមចាក់បញ្ចូលក្នុងទីផ្សារការងារទេសចរណ៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2024

សិក្ខាកាមចំនួន ២០០នាក់ទៀត ត្រៀមចាក់បញ្ចូលក្នុងទីផ្សារការងារទេសចរណ៍លើជំនាញការិយាល័យជួរមុខ

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដើម្បីប្រកួតប្រជែង និងផ្គត់ផ្គង់ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារចាប់ពីកសិដ្ឋានដល់កន្លែងបរិភោគ

ក្រសួងរៀបចំដែនដីកំណត់ចក្ខុវិស័យលើការងារអាទិភាពចំនួន៣ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/07/2024

យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៅត្រង់បញ្ចកោណ​ទី៤ មុំទី៤ បានលើកឡើងអំពីការពង្រឹងលើការការគ្រប់គ្រង ធ្វើទំនើបកម្មនគរូបនីយកម្ម

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា កំពុងជួយផ្សព្វផ្សាយលើកស្ទួយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

ជាជំហានវិជ្ជមានមួយរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនដែលទើបតែងតាំងថ្មី ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា

អាជីវកម្មដាំដើមអម្ពិល បេះត្រួយលក់ អាចមានតម្លៃប្រមាណ ១៨០០០រៀល ទៅ ២០ ០០០ រៀល ក្នុងមួយគីឡូក្រាម

ជំនួញ, ព្រឹត្តិការណ៍

• 23/07/2024

មិនធម្មតា ទីផ្សារត្រួយអម្ពិលគេអាចលក់បានក្នុងចន្លោះពី ១៨០០០ - ២០០០០រៀលក្នុងមួយគីឡូក្រាម