អាមេរិក៖ ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានបង្ហាញពីការខាតបង់ប្រាក់សុទ្ធជិត២.២ពាន់លានដុល្លារ ឬក៏៣.៨១ដុល្លារក្នុងមួយភាគហ៊ុននៅក្នុងត្រីមាសទី៤ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បើធៀបនឹងប្រាក់ចំណេញ៤១៤លានដុល្លារ ឬក៏៩៥ដុល្លារក្នុងមួយភាគហ៊ុន កាលពីឆ្នាំមុន ។
ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់អាមេរិកមួយនេះ ក៏បានរាយការណ៍ពីការខាតបង់ប្រចាំឆ្នាំចំនួន៨.៩ពាន់លានដុល្លារផងដែរ ដែលជាការខាតបង់ដ៏ច្រើនជាងគេបំផុតនៅក្នុងកំណត់ត្រារបស់ខ្លួន ព្រោះតែការរឹតត្បិតលើការធ្វើដំណើរ និងការបិទប្រទេស ដោយសារជំងឺ COVID-19 ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យអាកាសចរណ៍ក្នុងឆ្នាំ២០២០ ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនអាកាសចរណ៍ American Airlines សង្ឃឹមថា ការធ្វើអាជីវកម្មរបស់ខ្លួននឹងប្រសើរឡើងនៅឆ្នាំ២០២១នេះ ដោយសារតែវ៉ាក់សាំងការពារជំងឺ COVID-19 ត្រូវបានចែកចាយកាន់តែច្រើន ៕
ប្រភព៖ ABCNews
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧កម្ពុជា និងសិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការលើកម្មសិទ្ធិឧស្សាហកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/01/2025
ក្រសួងឧស្សាហកម្ម និងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរីចុះហត្ថលេខាបន្តសុពលភាពនៃអនុស្សរណៈ យោគយល់ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិឧស្សាហកម្ម