ភ្នំពេញ៖ ក្នុងឆ្នាំ២០២០ កម្ពុជានាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិមានចំនួនទឹកប្រាក់ជាង ២៤លានដុល្លារ កើនឡើងជាង៤០ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ជាមួយគ្នានេះកម្ពុជាអាចបង្កើតទីផ្សារនាំចេញទៅកាន់ប្រទេសកូរ៉េផងដែរ នេះបើតាមលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានកាពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម ។
លោកបណ្ឌិតបន្តថា បើយោងកំណត់ត្រាដោយប្រព័ន្ធទិន្នន័យភូតគាមអនាម័យ នៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានអោយដឹងថា ក្នុងឆ្នាំ២០២០ បរិមាណស្វាយស្រស់នាំចេញសរុបចំនួនជាង២៤លានដុល្លារ ស្មើនឹង៩ម៉ឺន៧ពាន់៦២៧តោន ក្នុងនោះនាំចេញទៅកាន់ប្រទេសដូចជា៖ វៀតណាម ៦ម៉ឺន៥ពាន់៤៥១តោន ថៃ៣ម៉ឺន១ពាន់៩៥៣តោន កូរ៉េ៧៧តោន បារាំង២៨.៨តោន ចិនហុងកុង៥៥.៥តោន រុស្សី១៩តោន និងសិង្ហបុរី៤៣តោន ។ លោកបណ្ឌិតបន្ថែមថា សម្រាប់តម្លៃផ្លែស្វាយស្រស់ ដែលនាំចេញក្នុងឆ្នាំ២០២០ មានចំនួនជាង២៥០ដុល្លារក្នុង១តោន ហើយសរុបបរិមាណទាំងអស់ នៃផ្លែស្វាយស្រស់នាំចេញចំនួន៩ម៉ឺន៧ពាន់៦២៧តោន ស្មើនឹងចំនួនទឹកប្រាក់សរុប ២៤លាន៤០ម៉ឺន៦ពាន់៩រយដុល្លារ ។ ចំនែកឯកាលពីឆ្នាំ២០១៩ ផ្លែស្វាយស្រស់នាំចេញទៅកាន់ទីផ្សារមានចំនួន៥ម៉ឺន៨ពាន់១៦២តោន ក្នុងនោះនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារក្រៅប្រទេសដូចជា៖ វៀតណាមចំនួនជាង៣ម៉ឺន៨ពាន់៧៦៤តោន ថៃចំនួនជាង១ម៉ឺន៩ពាន់២០៥តោន បារាំងចំនួនជាង៩៧តោន រុស្សីចំនួនជាង៣៨តោន ហុងកុងចំនួនជាង២៧តោន និងបណ្ដាលប្រទេសផ្សេងទៀតមានចំនួនជាង២៧តោនផងដែរ ។
លោកបណ្ឌិតបានអោយដឹងទៀតថា នៅឆ្នាំ២០២១នេះ សម្រាប់ដំណាំផ្លែស្វាយដែលនឹងនាំចេញនោះ នឹងមានសញ្ញាណល្អប្រសើរបន្ថែមទៀត ដោយសារតែយើងនឹងធ្វើការនាំចេញត្រង់ទៅទីផ្សារចិន បន្ទាប់ពីមានក្រុមហ៊ុនប្រមូលទិញចំនួន០៤ ដែលជាក្រុមហ៊ុនមានដំឡើងម៉ាស៊ីន ធ្វើអនាម័យសម្លាប់មេរោគស្វាយមុននឹងធ្វើការនាំចេញ ។ លោកបណ្ឌិតបញ្ជាក់ទៀតថា បច្ចុប្បន្នអគ្គនាយកដ្ឋានកសិកម្មបានកំពុងពិនិត្យ និងវាយតម្លៃ បន្ទាប់ពីបានចុះទៅពិនិត្យមើលរួចមក លើការបំពាក់ដំឡែងឧបករណ៍ និងធ្វើតេស្ដឲ្យស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដូច្នេះនៅពេលដែល០៤ក្រុមហ៊ុននេះមានដំណើរការ ហើយចុះបញ្ជីទៅក្រសួងកសិកម្ម និងអគ្គរដ្ឋបាលគយចិនហើយ លោកបណ្ឌិតគិតថា វាជាចំណុចល្អមួយ ដែលអាចស្រូបយកទីផ្សារស្វាយដែលត្រូវនាំចេញទៅចិនផងដែរ ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧គំរូអត្ថប្រយោជន៍វិលជុំនៃកសិដ្ឋានសូឡានៅអាមេរិកទាំងចំពោះមនុស្ស និងសត្វចៀម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/01/2025
ឧស្សាហកម្មផលិត និងទាញយកថាមពលព្រះអាទិត្យដោយកសិដ្ឋានបន្ទះសូឡានៅអាមេរិកបាន និងកំពុងតែធ្វើឲ្យទំហំនៃការចិញ្ចឹមសត្វចៀមជាហ្វូងមានទំហំកាន់ច្រើនឡើងនៅទូទាំងប្រទេស