ភ្នំពេញ ៖ គម្រោងនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជានៅថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2021ខាងមុខនេះ ត្រូវបានលុបចោលដោយសារលក្ខខណ្ឌនៃការទទួលចាក់វ៉ាក់សាំងមិនសមស្របនឹងអាយុ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ៖
«ជនរួមជាតិជាទីគោរព ខ្ញុំទើបតែបានទទួលព័ត៌មាន តាមរយៈក្រសួងសុខាភិបាលដែលបានទទួលលិខិតជាផ្លូវការពីការិយាល័យទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបញ្ជាក់ថា វ៉ាក់សាំងឈ្មោះ Sinopharm ចាក់បាន តែចំពោះអ្នកដែលមានអាយុ ចន្លោះ ពី 18 ទៅ 59 ឆ្នាំតែប៉ុណ្ណោះ»។
សម្តេចតេជោបានបន្ថែមថា៖
«សម្រាប់ខ្ញុំដែលមានអាយុលើសពី68 ឆ្នាំខ្ញុំមិនអាចទទួលថ្នាំបង្ការបានទេ ដូច្នេះកម្មវិធីចាក់វ៉ាក់សាំងដែលបានគ្រោងទុកនៅថ្ងៃទី10 ខែកុម្ភៈឆ្នាំ 2021 នៅមន្ទីរ ពេទ្យកាល់ម៉ែត នឹងត្រូវលុបចោល» ។
បើតាមសម្តេចតេជោហ៊ុន សែនបញ្ជាក់បន្តថា៖
« អាស្រ័យដោយទាំងខ្ញុំនិងទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតភាគច្រើនមានអាយុលើសពី 60 ទៅហើយមិនអាចចាក់បានទេ»៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ម្ចាស់ក្រុមហ៊ុនតម្លៃទ្រីលានដុល្លារ ៖ «សម័យកាលរ៉ប៉ូតរូបរាងមនុស្សមិនស្ថិតនៅឆ្ងាយពីយើងទៀតទេ»
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/03/2025
លោក Huang ក៏បានធ្វើការព្យាករណ៍ទុកអំពីតម្លៃទីផ្សារនៃការប្រើប្រាសមនុស្សយន្ត Humanoid Robots ផងដែរដោយលោកជឿជាក់ថាវានឹងអាចមានចន្លោះនៅប្រហែលជាង១០ម៉ឺនដុល្លារក្នុងមួយគ្រឿង