សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

បើកដំណើរការជើងហោះថ្ងៃដំបូងចិនដឹកទេសចរមកទស្សនាខេត្តព្រះសីហនុជាង១០០នាក់

នៅថ្ងៃអាទិត្យទី១៨ ខែឧសភា ម្សិលមិញនេះក្រុមហ៊ុនអាកាសចរណ៍ចិន Ruili airlines បានដឹកអ្នកដំណើរចំនួន១២៦នាក់ ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ដើម្បីអបអរសាទរ ការដាក់ដំណើរការឡើងវិញបន្ទាប់ពីអាក់ខានរយៈពេល០២ឆ្នាំមក។

លោក Wang Winben ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងអបអរសាទក្នុងពេលដែលកម្ពុជាដាក់ដំណើរ ជើងហោះហើរខេត្តព្រះសីហនុឡើងវិញ ដែលអាចធ្វើឱ្យអ្នកដំណើរហោះត្រង់ទៅមក ពីប្រទេសចិនមកកាន់ខេត្តព្រះសីហនុតែម្តង។ លោកថា «ជើងហោះហើរត្រង់ទៅមក រវាងក្រុងវូស៊ី(Wuxi)និងក្រុងព្រះសីហនុ ត្រូវបានបន្តឡើងវិញនៅថ្ងៃទី១៨ ខែឧសភា ដោយក្រុមហ៊ុនអាកាសចរណ៍ Ruili arilines ដែលនឹងអាចបំពេញតម្រូវការជាច្រើនរបស់អតិថិជនដូចជា ការធ្វើអាជីវកម្ម និងទេសចរណ៍ជាដើម។»

ជើងហោះហើរ​​ដែល​ដឹក​ភ្ញៀវទេសចរ​ផ្ទាល់ ពី​ប្រទេស​ចិន​ គឺជា​ជើងហោះហើរ​ដំបូង​ដែល​បានចុះចត​នៅ អាកា​សយានដ្ឋាន​អន្តរជាតិ​ខេត្តព្រះសីហនុ​ ក្រោយ​ផ្អាក​ដំណើរការ​អស់​រយៈពេលជាង​២ឆ្នាំមក ដោ​យ​យ​ន្ត​​ហោះ​ជើងដំបូង​នេះ មានផ្ទុក​អ្នក​ដំណើរ​ជនជាតិ​ចិន​ចំនួន១២៦នាក់​​ ដើម្បីទស្សនា​និងសម្រាក​កម្សាន្ត​នៅ​ក្នុង​ខេត្ត​​ព្រះសីហនុ​ តំបន់​ឆ្នេរ​នៃប្រទេស​កម្ពុជា ក៍ដូជាការទស្សនានៃសក្តានុពលខេត្តព្រះសីហនុជាប់មាត់សមុទ្រ សម្រាប់ឱកាសវិនិយោគរបស់ពួកគេ ។​​​​ 
គួរបញ្ជាក់ថា ខេត្តព្រះសីហនុត្រូវបានរដ្ឋាភិបាល បានកំពុងយកចិត្តទុកដាក់រៀបចំផែនការ ក្នុងការទាក់ទាញអ្នកវិនិយោគ មកបណ្តាក់ទុនរកស៊ីបន្ថែម ក៍ដូចជាទាក់ទាញទេសចរណ៍មកកម្សាន្តកាន់តែច្រើនឡើងៗ។ នៅតំបន់ឆ្នេរត្រូវនានា ត្រូវគើមលឃើញថាបានគំពុងកែច្នៃនិងរចនាឱ្យកាន់តែស្រស់ស្អាត ដើម្បីទាក់ទាញទេសចរណ៍ចិន និងជាគោលដីអ្នកទេសចរណ៍ជាច្រើនជាតិសាសន៍ មកសម្រាកលំហែរកាយកាន់តែច្រើនៗ។

តាមរយៈជើងហោះហើរត្រង់ទៅមក រវាងក្រុងវូស៊ីប្រទេសចិននិងក្រុងព្រះសីហនុ ប្រទេសកម្ពុជាគេរំពឹងថា វានឹងធ្វើឱ្យខេត្តជាប់មាត់ឆ្នេរសមុទ្រមួយនេះ មានសកម្មភាពសេដ្ឋកិច្ចរស់រវើកឡើងវិញ ក្រោយពីជាប់គាំងបន្ទាប់ជាការចាកចេញរបស់ជនជាតិចិន ក៍ដូចជារងឥទ្ឋិពលពីភាពមិនច្បាស់លាស់របស់សេដ្ឋកិច្ចពិភពលោក៕

វិន ឈុនហ៊ាត


ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ម្ចាស់អាជីវកម្ម គួរចាប់យកឱកាសពង្រីកទីផ្សារ ខណៈសន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុកកំពុងផុសផុល

ជំនួញ, ព្រឹត្តិការណ៍

• 24/06/2025

ស្ថិតក្នុងអំឡុងពេលដែលប្រជាជនខ្មែរ ជាពិសេស រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ក្នុងការគាំទ្រយ៉ាងផុសផុលទៅលើផលិតផលខ្មែរដែលផលិតក្នុងស្រុក ក្នុងន័យស្មារតីជាតិនិយមនាពេលបច្ចុប្បន្ននេះ គឺជាពេលវេលាអំណោយផលល្អសម្រាប់បណ្តាម្ចាស់អាជីវកម្ម

អបអរសាទរ ! កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ចាប់ផ្តើមអាចទទួលបាននាវាដឹកទំនិញធុនធ្ងន់ចូលចតបាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2025

នាវាដឹកកុងតឺន័រដ៏ធំរបស់ចិន បានចេញដំណើរពីកំពង់ផែ(ស៊ូចូវ) Suzhou ប្រទេសចិន មកកាន់កំពង់ផែក្រុងព្រះសីហនុជាលើកដំបូង ដែលការនេះបានបង្ហាញពីដំណើរការដោយរលូននៃជើងនាវាដឹកកុងតឺន័រធុនធ្ងន់របស់ចិន និងកម្ពុជា

រដ្ឋមន្ត្រីក្រសួងដែនដី ៖ ក្រោយ​បញ្ចប់ការងារវាស់វែងដីធ្លី ជំហានបន្ទាប់​របស់ក្រសួង គឺធ្វើយ៉ាងណាជួយកសាងជីវភាពពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/06/2025

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានមានប្រសាសន៍ថា ក្រោយ​បញ្ចប់ការងារវាស់វែងដីធ្លីជាស្ថាពរ ជំហានបន្ទាប់​របស់ក្រសួង គឺធ្វើយ៉ាងណាជួយកសាងជីវភាពពលរដ្ឋ​ឱ្យ​កាន់តែល្អ​ប្រសើរ​

ច្រកសមុទ្រ Hormuz ដែលអ៊ីរ៉ង់អាចបិទ-បើកបានគ្រប់ពេលនោះមានភាពមមាញឹក និងសំខាន់បំផុតចំពោះទីផ្សារប្រេងអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2025

បើគេក្រឡេកទៅមើលពីភាពសំខាន់នៃច្រកសមុទ្រ Hormuz ដែល អ៊ីរ៉ង់ អាចបិទ ឬបើកពេលណាក៏បាននោះ គឺមានភាពមមាញឹក និងសកម្មបំផុតទៅលើការដឹកជញ្ជូនប្រេងចេញពីបណ្តាប្រទេសដែលជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតរបស់ពិភពលោក

វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៥ នឹងជួយជំរុញលើកកម្ពស់បរិយាកាសនៃការច្នៃប្រឌិតក្នុងវិស័យធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2025

វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នឹងជួយជំរុញ លើកកម្ពស់បរិយាកាសនៃការច្នៃប្រឌិតក្នុងវិស័យធុរកិច្ច និងពាណិជ្ជកម្ម

រដ្ឋមន្ត្រីទេសចរណ៍ ៖ មគ្គុទ្ទេសក៍ទេសចរណ៍ ជាតួអង្គដ៏សំខាន់នាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជាវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2025

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា មគ្គុទ្ទេសក៍ទេសចរណ៍ គឺជាតួអង្គដ៏សំខាន់នាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជាវិញ

តម្លៃប្រេងសាកលធ្លាក់ចុះជាង ៧% បន្ទាប់ពីអ៊ីរ៉ង់វាយប្រហារមូលដ្ឋានយោធាអាម៉េរិកក្នុងប្រទេសកាតា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2025

តម្លៃប្រេងម៉ាក Brent ធ្លាក់ចុះ ៧,២% ឬ មានតម្លៃ ៧១,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ៧,២% ឬ មានតម្លៃ ៦៨,៥១ ដុល្លារក្នុងមួយបារ៉ែល

ការនាំចេញផលិតផលពីតំបន់សេដ្ឋកិច្ចពិសេស មានរហូតដល់ជាង ២៣ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2025

ការនាំចេញផលិតផលពីតំបន់សេដ្ឋកិច្ចពិសេស មានរហូតដល់ជាង២០ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជា ទៅលើទីផ្សារពិភពលោកចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤

ផ្លូវជាតិលេខ​១០ នឹងជួយជំរុញសក្ដានុពលវិស័យ​ទេសចរណ៍​តាមបណ្ដាខេត្ត​ជាប់ព្រំដែន​មួយកម្រិតថែម​ទៀត

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/06/2025

គម្រោងផ្លូវជាតិលេខ​១០​ ដែលតភ្ជាប់ពី​ខេត្ត​បាត់ដំបង​ កាត់តាម​ខេត្ត​ពោធិ៍សាត់ ទៅដល់​ខេត្ត​កោះ​កុង​ នឹង​ជួយជំរុញ​សក្ដានុពល​វិស័យ​ទេសចរណ៍ ជាពិសេស​ សម្រាប់អ្នកដែលចូលចិត្តធ្វើ​ដំណើ​រ​ទ​ស្សនា​ចរ គយ​គន់​ធម្មជាតិ​ដ៏ស្រស់ស្អាត​នៅតាមបណ្ដាខេត្ត​ជាប់ព្រំដែន​ថៃ

សម្ដេច​ធិបតី លើកទឹកចិត្តប្រជាពលរដ្ឋ គាំទ្រផលិតផលខ្មែរ និងប្រឹងប្រែងដាំដុះផលិតកែច្នៃ ដើម្បីប្រើប្រាស់ខ្លួនឯង

ជំនួញ, ព្រឹត្តិការណ៍

• 23/06/2025

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ចូលរួមគាំទ្រផលិតផលខ្មែរ ហើយប្រឹងប្រែងដាំដុះ ផលិត និងកែច្នៃ ដើម្បីបម្រើដល់ការហូបចុក ក៏ដូចជាការប្រើប្រាស់ខ្លួនឯង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *