បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតចិនដេលីនៅថ្ងៃសុក្រនេះបានឲ្យដឹងថាក្រុមហ៊ុនផលិតរថយន្តរបស់រដ្ឋចិន Volvo បានធ្វើការប្តេជ្ញាចិត្តសាជាថ្មីក្នុងការប្រតិបត្តិការផលិតតែរថយន្តអគ្គិសនីប៉ុណ្ណោះឲ្យបានពេញលេញ 100 ភាគរយនៅត្រឹមឆ្នាំ 2030 ខាងមុខនេះ។
នៅក្នុងសេចក្តីប្រកាសរបស់ Volvo ដដែលបានឲ្យដឹងដែរថាតាមផែនការនៅក្នុងឆ្នាំ 2025 រថយន្តអគ្គិសនីរបស់ខ្លួននឹងវាយលុយចូលទីផ្សារសកលរបស់ខ្លួនបានពាក់កណ្តាលខណៈដែលពាក់កណ្តាលទៀតគឺជារថយន្តកូនកាត់ hybrid។
គួរឲ្យដឹងដែរថាក្នុងពេលដំណាលគ្នានេះផងដែរក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើនលើលោកក៏បាននាំគ្នាចាប់ផ្តើមធ្វើការផ្លាស់ប្តូរសង្វាក់ផលិតកម្មរបស់ខ្លួនទៅជារថយន្តអគ្គិសនីដែរហើយធ្វើយ៉ាងឲ្យខ្លួនអាចសម្របបានគោលដៅលប់បំបាត់ចោលនូវការបំពុលនិងបំភាយដោយឧស្ម័នកាបូឌីអុកស៊ីត CO2 ឲ្យបានទាំងស្រុងដែលក្នុងនោះគេអាចមើលឃើញមានដូចជាក្រុមហ៊ុន Ford Motor Co របស់អាមេរិកផងដែរ។
ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Volvo លោក Hakan Samuelsson បានថ្លែងប្រាក់អ្នកកាសែតថា៖ខ្ញុំជឿជាក់ថា 100 ភាគរយថានឹងមិនមានអតិថិជនណាមួយនឹងមានបំណងចង់បន្តការប្រើប្រាស់រថយន្តដែលប្រើប្រាស់សាំងតទៅទៀតឡើយនាពេលអនាគតហើយដូចនេះរថយន្តប្រើប្រាស់ថាមពលអគ្គិសនីគឺជាទំនោរថ្មីរបស់អតិថិជនរបស់យើង។
Volvo ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុននៅក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរដ្ឋ Zhejiang Geely Holding Group ក៏បានបង្ហាញផែនការក្នុងការបង្ហាញវត្តមានរថយន្តអគ្គិសនីត្រកូលថ្មីមួយទៀតក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះផងដែរហើយចំណុចពិសេសរបស់វានៅក្នុងទីផ្សារនោះគឺថាវានឹងត្រូវដាក់លក់តែនៅលើអនឡាញប៉ុណ្ណោះ។
កន្លងមក Volvo ធ្លាប់បានធ្វើការបង្ហាញម៉ូដេល SUV ប្រើប្រាស់ថាមពលអគ្គិសនី 100 ភាគយរបស់ខ្លួនមួយប្រភេទផងដែរគឺ C40 ដែលថាមពលថ្មរបស់វាដំបូងអាចប្រើប្រាស់បានទៅដល់ 420 គីឡូម៉ែត្រមុនពេលត្រូវការសាកថ្មសាជាថ្មី៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧កម្ពុជា និងសិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការលើកម្មសិទ្ធិឧស្សាហកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/01/2025
ក្រសួងឧស្សាហកម្ម និងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរីចុះហត្ថលេខាបន្តសុពលភាពនៃអនុស្សរណៈ យោគយល់ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិឧស្សាហកម្ម