បរទេស ៖ យោងតាមការចេញផ្សាយរបស់ The WeForum នៅសប្តាហ៍នេះបានឲ្យដឹងថាប្រទេសអង់គ្លេសនឹងក្លាយទៅជាតួអង្គដំបូងគេក្នុងវិស័យហោះហើរថ្មីជាមួយនឹងបច្ចេកវិទ្យាធ្វើដំណើរដោយថាមពលបៃតងមិនប៉ះពាល់ដល់បរិស្ថានដោយក្នុងនោះអាកាសយានដ្ឋានដំបូងគេដែលត្រូវប្រើប្រាស់សម្រាប់ការហោះត្រង់ដោយយន្តហោះថាមពលអេឡិចត្រូនិក និងតាក់ស៊ីដ្រូន ក៏នឹងត្រូវសាងសង់ឡើងផងដែរ។
អាកាសយានដ្ឋាននេះ នឹងក្លាយទៅជាទីចំណតយន្ដហោះដែលមានទំហំតូចបំផុតលើលោក និងប្រើប្រាស់សម្រាប់តែបច្ចេកវិទ្យាហោះហើរដែលមិនប៉ះពាល់ដល់បរិស្ថានប៉ុណ្ណោះ ដែលនឹងត្រូវសាងសង់នៅក្នុងទីក្រុង Coventry ប្រទេសអង់គ្លេស ដោយតាមផែនការមេអាកាសយានដ្ឋានបែបនេះនឹងត្រូវសាងសង់ឡើងបន្ថែមទៀតប្រមាណជា 200 កន្លែងនៅក្នុងរយៈពេល 5 ឆ្នាំខាងមុខ។
ក្រៅតែប្រើប្រាស់ថាមពលដែលមិនប៉ះពាល់ដល់បរិស្ថានសុទ្ធសាធហើយនោះទំហំរបស់វាត្រូវបានគេដឹងថាស្ថិតនៅក្នុងកម្រិតប្រមាណជា 60 ភាគរយប៉ុណ្ណោះនៃទីលានចុះចតរបស់ឧទ្ធម្ភាចក្រស្តង់ដាធម្មតា ហើយលើសពីនេះវានឹងទាមទារវិសកម្មក្នុងការសាងសង់វាត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
មកដល់ពេលនេះក្រុមហ៊ុន Hyandai បានក្លាយទៅជាក្រុមហ៊ុនឯកជនដំបូងគេដែលនឹងចូលរួមនៅក្នុងកិច្ចការងារនេះជាមួយនឹងរដ្ឋាភិបាលអង់គ្លេសក្នុងគោលបំណងប្រែក្លាយរថយន្តតាក់ស៊ីហោះ ទៅជាការធ្វើដំណើរបែបអាជីវកម្មឲ្យបាននៅក្នុងឆ្នាំ2028 ខាងមុខ។
តាមការវិភាគដោយ NASA និងអ្នកជំនាញជាច្រើនទៀតបានជឿជាក់ថាវិស័យធ្វើដំណើរដោយមិនប៉ះពាល់បរិស្ថានបែបនេះនឹងក្លាយទៅជាសេវាកម្មដ៏ពេញនិយមបំផុតក្នុងប៉ុន្មានទសវត្សខាងមុខនេះនៅតាមបណ្តាទីក្រុងធំៗលើលោក ហើយគិតត្រឹមតែទីផ្សារអាមេរិកតែមួយប៉ុណ្ណោះវាអាចមានតម្លៃរហូតទៅដល់ 500 ពាន់លានដុល្លារ។ ត្រឹមឆ្នាំ 2050 ការធ្វើដំណើរបែបនេះត្រូវបានគេព្យាករណ៍ថានឹងមានទំហំប្រមាណជា 4 ភាគរយនៃការធ្វើដំណើរក្នុងស្រុកនៅទូទាំងពិភពលោក៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ហុងកុង ប្រកាសបោះបង់វិធីសាស្ត្រធ្វើសំណង់អាយុកាលរាប់រយឆ្នាំពីរន្ទា និងស៊ុមសំណង់ធ្វើពីឫស្សី ទៅជារន្ទា និងស៊ុមធ្វើពីដែក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/03/2025
អជ្ញាធរក្រុងហុងកុងបានប្រកាសជាផ្លូវការហើយថា ក្នុងពេលឆាប់ៗខាងមុខនេះ សំណង់អគារខ្ពស់ៗដែលកំពុងដំណើរការសាងសង់នឹងលែងមានការប្រើប្រាស់រន្ទា និងស៊ុម ធ្វើពីឫស្សីទៀតហើយ ដោយជំនួសមកវិញជាមួយនឹងការប្រើប្រាស់ស៊ុម និងរន្ទាដែលធ្វើពីដែកទីបទាំងអស់
អគ្គនាយកដ្ឋានពន្ធដារ ពិចារណារួមបញ្ចូលបញ្ញសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ ឱ្យកាន់តែប្រសើរ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/03/2025
អគ្គនាយកដ្ឋានពន្ធដារ បានសិក្សា និងចង់ដាក់បញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជាផ្នែកមួយនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ក្នុងការគ្រប់គ្រង ជាពិសេស បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាកម្មជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជនឱ្យកាន់តែល្អប្រសើរ។
រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 19/03/2025
រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត