បរទេស៖ វិបត្តិសង្គ្រាមសេដ្ឋកិច្ចអាមេរិក និងចិន នៅតែបន្តកើតឡើងរហូតមកដល់អាណិត្តថ្មីរបស់លោកប្រធានាធិបតី Joe Biden នៅឡើយ ប៉ុន្តែវាត្រូវបានអ្នកវិភាគមើលឃើញថា សង្គ្រាមសេដ្ឋកិច្ចមួយនេះបានជារឿងល្អសម្រាប់ឥណ្ឌាទៅវិញក្នុងពេលនេះក្នុងការឈានទៅសម្រេចបានក្តីសុបិនរបស់ខ្លួន ក្នុងនាមជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏ធំបំផុតនៅលើពិភពលោក។
Hinrich Foundation ជាអង្គការធ្វើការដើម្បីជំរុញពាណិជ្ជកម្មពិភពលោកដែលមានផលប្រយោជន៍ទៅវិញទៅមក និងប្រកបដោយនិរន្តរភាព មានមូលដ្ឋាននៅក្នុងទ្វីបអាស៊ីបានរកឃើញថា ឥណ្ឌានឹងទទួលបានប្រយោជន៍ដ៏ធំពីជម្លោះនៃសង្ក្រាមត្រជាក់បែបពាណិជ្ជកម្មរវាងចិន និងអាមេរិក ប៉ុន្តែស្ថិតក្នុងលក្ខខណ្ឌមួយដែលប្រជាជាតិមួយចាំបាច់ត្រូវលុបចោលនូវរបាំងដែលតែងតែបានកើតឡើងជាយូរណាស់មកហើយដូចជាបន្ទាន់ក្រហម និងបញ្ហាប្រសិទ្ធភាពធ្វើការរបស់រដ្ឋាភិបាលផងដែរ។
របាយការណ៍ដែលត្រូវបានចេញផ្សាយដោយ Hinrich Foundation នៅថ្ងៃអង្គារម្សិលមិញនេះបានបង្ហាញថាស្ថានភាពតានតឹងនៃបញ្ហាបច្ចេកវិទ្យារវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំងបានធ្វើឲ្យកើតចេញជាលទ្ធផលថ្មីនៃសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់ ចាំបាច់ត្រូវតែផ្លាស់ប្តូរយុទ្ធសាស្ត្រ និងប្រតិបត្តិការរបស់ខ្លួនទៅលើទីតាំងថ្មីដែលមិនមានសំពាធ ហើយក្នុងនោះឥណ្ឌាអាចមើលឃើញយ៉ាងច្បាស់ថា ខ្លួនគឺជាតួអង្គសំខាន់ដែលអាចស្រូបទាញយកឱកាសនេះបានច្រើនយ៉ាធំធេងជាងគេបំផុត។
ក្រោយការប្រកាសរបស់លោកប្រធានាធិបតីអាមេរិកថ្មី Joe Biden នូវពាក្យមួយម៉ាត់ថា China-free ឬមានន័យថាមិនមានផលិតផលរបស់ចិនរួចមកនោះ រោងចក្រធំៗជាច្រើនបានចាប់ផ្តើងងាកមកមើលឃើញឥណ្ឌាភ្លាមថាជាទីតាំងដ៏ល្អបំផុតសម្រាប់ពួកគេ ខណៈដែលឥណ្ឌាក៏ជាប្រទេសសមាជិកនៅក្នុងក្រុមសេដ្ឋកិច្ចយក្សទាំង4លើពិភពលោកផងដែរ។
កិច្ចប្រជុំមួយដែលត្រូវបានធ្វើឡើងកាលពីដើមខែមីនារវាងបណ្តាប្រទេសទាំង 4 បានចាប់យកប្រធានបទសំខាន់មួយដែលបង្ហាញអំពីក្ដីព្រួយបារម្ភកាន់តែខ្លាំងឡើងនៃសេដ្ឋកិច្ច និងកម្លាំងយោធារបស់ប្រទេសចិនចំពេលដែលចិន និងឥណ្ឌាទើបតែប្រឈមមុខគ្នាដោយកម្លាំងយោធាតាមបណ្តោយព្រំដែន ដែលរឹតតែធ្វើឲ្យឥណ្ឌាបានទទួលការគាំទ្រកាន់តែខ្លាំងពីសំណាក់មហាអំណាចផ្សេងទៀតចំពោះការប្រជែងលើទីផ្សារលើគ្រប់វិស័យជាមួយនឹងមហាយក្សចិន។
ជាលទ្ធផលក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Apple Inc., Amazon.com Inc. និង Samsung Electronic Co. ដែល ធ្លាប់តែពឹងផ្អែកទាំងស្រុងទៅលើផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះក៏ចាប់ផ្តើមផ្លាស់ប្តូរទីតាំងរោងចក្ររបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌា និងអាស៊ីអាគ្នេយ៍ផងដែរ។
លោក Alex Capri ជាអ្នកជំនាញស្រាវជ្រាវម្នាក់មានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរីបាននិយាយថាជារៀងរាល់ពេលដែលគាត់និយាយទៅកាន់ក្រុមមនុស្សមានឥទ្ធិពលនៅក្នុងវិស័យបច្ចេកវិទ្យាពួកគេតែងតែបាននិយាយថាក្រុមហ៊ុនរបស់គេបានចាប់ផ្តើមផ្លាស់ប្តូរទីតាំងរបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌាជាបណ្តើរៗហើយ ហើយក៏បានលើកឡើងថាវាគឺជាការសម្រេចចិត្តដ៏រសើបបំផុតសម្រាប់អាជីវកម្មរបស់ពួកគេ។ ក្រៅពីនេះឥណ្ឌាក៏មានភាពងាយស្រួលក្នុងការបញ្ចុះបញ្ចូលអាមេរិក ដើម្បីប្រមូលយកក្រុមហ៊ុនបច្ចេកវិទ្យាសំខាន់ៗផ្សេងទៀតមកកាន់ទឹកដីរបស់ខ្លួននៅក្នុងកំឡុងពេលនេះផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ហុងកុង ប្រកាសបោះបង់វិធីសាស្ត្រធ្វើសំណង់អាយុកាលរាប់រយឆ្នាំពីរន្ទា និងស៊ុមសំណង់ធ្វើពីឫស្សី ទៅជារន្ទា និងស៊ុមធ្វើពីដែក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/03/2025
អជ្ញាធរក្រុងហុងកុងបានប្រកាសជាផ្លូវការហើយថា ក្នុងពេលឆាប់ៗខាងមុខនេះ សំណង់អគារខ្ពស់ៗដែលកំពុងដំណើរការសាងសង់នឹងលែងមានការប្រើប្រាស់រន្ទា និងស៊ុម ធ្វើពីឫស្សីទៀតហើយ ដោយជំនួសមកវិញជាមួយនឹងការប្រើប្រាស់ស៊ុម និងរន្ទាដែលធ្វើពីដែកទីបទាំងអស់
អគ្គនាយកដ្ឋានពន្ធដារ ពិចារណារួមបញ្ចូលបញ្ញសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ ឱ្យកាន់តែប្រសើរ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/03/2025
អគ្គនាយកដ្ឋានពន្ធដារ បានសិក្សា និងចង់ដាក់បញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជាផ្នែកមួយនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ក្នុងការគ្រប់គ្រង ជាពិសេស បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាកម្មជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជនឱ្យកាន់តែល្អប្រសើរ។
រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 19/03/2025
រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត