អាមេរិកគ្រោងបញ្ចេញកញ្ចប់ថវិកា 2.3 ទ្រីលានដុល្លារក្រោមរដ្ឋាភិបាលរបស់លោក Biden ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

បរទេស៖ រដ្ឋអំណាចរបស់លោក Joe Biden ទើបតែបានប្រកាសនៅក្នុងសប្ដាហ៍នេះនូវសេចក្តីព្រាងច្បាប់មួយដែលនឹងធ្វើការស្នើសុំកញ្ចប់ថវិកាប្រមាណជា 2.3 ទ្រីលានដុល្លារពីសភាជាតិដែលលោកបានបញ្ជាក់ថាវានឹងក្លាយទៅជាឧបករណ៍សំខាន់សម្រាប់ធ្វើការបង្កើនអនុភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងជាអ្វីដែលលោកបានហៅថាជារឿងដែលមានតែម្តងគត់ក្នុងមួយជំនាន់ថ្មី (Once in a Generation)។

នៅក្នុងគម្រោងនៃការប្រើប្រាស់ចំណែកថវិកាសង្គ្រោះ និងជំរុញកំណើនសេដ្ឋកិច្ចអាមេរិក លោក Biden គ្រោងនឹងធ្វើទំនើបកម្មទៅលើគ្រប់ផ្លូវថ្នល់ លំនៅដ្ឋាន សាលារៀនរដ្ឋ វិស័យថែរក្សាសុខភាពសាធារណៈជាដើម ហើយលើសពី គឺលុបបំបាត់ចោលទាំងស្រុងនូវការបំពុលអាកាស។

ផែនការនេះនឹងទាមទារឱ្យមានសកម្មភាពធំៗដូចជាការសាងសង់លំនៅដ្ឋានតម្លៃធូរថ្លៃ និងផ្ទះបៃតងឲ្យបាន 1 លានខ្នងបូករួមទាំងការពង្រីកសេវាអ៊ិនធឺណេតទៅដល់ពលរដ្ឋនៅតាមទីជនបទរបស់អាមេរិកប្រមាណជា 35 ភាគរយទៀតដែលនៅមិនទាន់មានការប្រើប្រាស់នៅឡើយ។

ជាមួយនឹងការប្រឹងប្រែងទៅលើវិស័យថាមពលស្អាតឡើងវិញ លោក Biden រំពឹងថានឹងធ្វើឲ្យបាននូវទីតាំងសាកថាមពលរថយន្តអគ្គិសនីប្រមាណជា 500,000 កន្លែងទៀតសម្រាប់អ្នកប្រើប្រាស់។ ដោយឡែកសម្រាប់ថវិកាប្រមាណជា 400 ពាន់លានដុល្លារទៀត នឹងចាក់បញ្ចូលទៅក្នុងសេវាកម្មថែរក្សាសុខភាពសាធារណៈដែលអាចជួយគាំទ្រដល់ការរស់នៅរបស់ពលរដ្ឋវ័យចំណាស់រាប់រយពាន់នាក់ និងពលរដ្ឋដែលបាត់បង់សមត្ថភាពផងដែរ។

ក្រៅពីនោះ នៅក្នុងផែនការដ៏មហិមារនេះក៏មានបំណងក្នុងការបង្កើតឲ្យបានការងារដ៏ល្អប្រសើរមានប្រាក់កម្រៃច្រើនជាងមុនសម្រាប់ក្រុមអ្នកធ្វើការងារថែរក្សាសេវាសុខភាពសាធារណៈដែលកំពុងរស់នៅក្នុងភាពក្រីក្រនៅឡើយនិងកិច្ចការងារលុបបំបាត់ឲ្យបាននូវភាពគ្រោះថ្នាក់ដែលបណ្តាលមកពីការប្រើប្រាស់ប្រព័ន្ធទឹកស្អាតបច្ចុប្បន្ន។

ដោយឡែក ប្រាក់ប្រមាណជា 100 ពាន់លានដុល្លារនៃកញ្ចប់ជំនួយនេះក៏នឹងត្រូវយកទៅធ្វើការសាងសង់ និងកែលម្អអគារសាលារៀននានាព្រមទាំងជួសជុលស្ពានតូចធំចំនួនជាង 10,000 កន្លែង ធ្វើទំនើបកម្មទៅលើផ្លូវហាយវេយរបស់ខ្លួនប្រវែងប្រមាណជា 32,000 គីឡូម៉ែត្រ និងធ្វើឲ្យកាន់តែមានសុវត្ថិភាពចំពោះផ្លូវធ្វើដំណើរសម្រាប់អ្នកជិះកង់ និងអ្នកថ្មើរជើង។

កញ្ចប់ថវិកាជំនួយសម្រាប់សេវាសាធារណៈក៏ត្រូវបានគេដឹងដែរថា នឹងមានការកើនឡើងចំនួនទ្វេដងដោយសារតែកញ្ចប់ថវិកា 2.3 ទ្រីលានដុល្លារនេះ ខណៈដែលកញ្ចប់ថវិកាប្រមានជាង350ពាន់លានដុល្លារនឹងត្រូវប្រគល់ទៅឲ្យគម្រោងនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍ថាមពលស្អាត រួមជាមួយនឹងការជួយដល់ក្រុមអ្នកផលិតរថយន្តរបស់អាមេរិកដើម្បីយកឈ្នះការប្រកួតប្រជែងទីផ្សារថយន្តអគ្គិសនីឲ្យបាននាពេលអនាគត៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អិលអូអិលស៊ី ទទួលបានសមតុល្យប្រាក់បញ្ញើសរុបជាង ១.000លានដុល្លារអាមេរិកគិតត្រឹមត្រីមាសទី៤​ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/01/2025

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ឈានមុខគេនៅ ព្រះរាជាណាចក្រកម្ពុជា​ ដែលទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅឆ្នាំ២០១៥។

ក្រុមហ៊ុនធុរកិច្ចថ្មីចំនួន៥លើវិស័យយោធា ដែលកំពុងលេចមុខមាត់ខ្លាំងនៅអាមេរិកសម្រាប់ឆ្នាំ២០២៥នេះ

ជំនួញ, ព្រឹត្តិការណ៍

• 16/01/2025

បច្ចុប្បន្នធុរកិច្ចថ្មីសម្រាប់វិស័យយោធានៅអាមេរិកសរុបមានប្រមាណជា ៥៥៦ ក្រុមហ៊ុនមកហើយប៉ុន្តែក្នុងនោះមានប្រមាណជា ៣០០ជាងប៉ុណ្ណោះដែលទទួលបានទុនវិនិយោគ

សាជីវកម្មចម្រុះជាតិសាសន៍ចំនួន ៦ ចង់វិនិយោគក្នុងប្រទេសថៃ ក្រោយរដ្ឋាភិបាលថៃអនុម័តឲ្យមានច្បាប់កាស៊ីណូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/01/2025

សាជីវកម្មចម្រុះជាតិសាសន៍ចំនួន ៦ ចង់វិនិយោគក្នុងប្រទេសថៃ បន្ទាប់ពីរដ្ឋាភិបាលថៃអនុម័តសេចក្តីព្រាងច្បាប់អនុញ្ញាតឲ្យមានអាជីវកម្មកាស៊ីណូស្របច្បាប់

បទពិសោធន៍ជួបវិបត្តិធ្ងន់ធ្ងរចំនួន២ដង ក្នុងរយៈពេល២០ឆ្នាំ ធ្វើឱ្យវិស័យអចលនទ្រព្យកម្ពុជាមានភាពចាស់ទុំ និងអាចដោះស្រាយបញ្ហាបាន​នាពេលអនាគត

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/01/2025

បទពិសោធន៍ជួបវិបត្តិធ្ងន់ធ្ងរចំនួន២ដង ក្នុងរយៈពេល២០ឆ្នាំ ធ្វើឱ្យវិស័យអចលនទ្រព្យកម្ពុជាមានភាពចាស់ទុំ និងអាចដោះស្រាយបញ្ហាបាន​នាពេលអនាគត

ម៉ាឡេស៊ី ចង់ក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងថាមពល ដើម្បីទាក់ទាញការវិនិយោគទំហំរាប់រយពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/01/2025

ម៉ាឡេស៊ី បច្ចុប្បន្នគឺជាប្រទេសដែលជាទទួលបន្ទុកកិច្ចការងារធ្វើតេស្ត និងវេចខ្ចប់ផលិតផលបន្ទះឈីបរបស់ពិភពលោក ឬប្រមាណជា ១៣ភាគរយនៃទីផ្សារសរុប

ធុរជនកម្ពុជា មានឱកាសបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួននៅពិព័រណ៍ផលិតផលនាំចេញ-នាំចូលប្រទេសចិនលើកទី១៣៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/01/2025

ធុរជនកម្ពុជា នឹងមានឱកាសបង្ហាញផលិតផល និងសេវាកម្មនៅក្នុងពិព័រណ៍ផលិតផលនាំចេញ-នាំចូលប្រទេស​ចិនលើកទី១៣៧ ដើម្បីពង្រឹងភាពជាដៃគូពាណិជ្ជកម្ម លើកកម្ពស់ឱកាសអាជីវកម្ម

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ឥលូវនេះ ប្រជាពលរដ្ឋអាចទទួលសេវាផ្សេងៗតាមតម្រូវការរបស់ខ្លួនតាមរយៈប្រព័ន្ធអនឡាញពីក្រសួងរៀបចំដែនដី

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/01/2025

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ឥលូវនេះ ប្រជាពលរដ្ឋអាចទទួលសេវាផ្សេងៗតាមតម្រូវការរបស់ខ្លួនតាមរយៈប្រព័ន្ធអនឡាញពីក្រសួងរៀបចំដែនដី

ដើមខែមករា ឆ្នាំ២០២៥ គម្រោងវិនិយោគចំនួន ១៧គម្រោង មានតម្លៃសរុប ១៥០លានដុល្លារ កំពុងស្នើចុះបញ្ជី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2025

គម្រោងវិនិយោគចំនួន១៧គម្រោងដែលមានតម្លៃ១៥០លានដុល្លារអាម៉េរិក កំពុងស្នើចុះបញ្ជីគម្រោងវិនិយោគពីគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា

ក្រសួង​រៀបចំដែន​ដី​ នគរូបនីយកម្ម និង​សំណង់ ​រៀបចំ​សិក្ខាសាលា​ពីសេវា​សាធារណៈអនឡាញ​​ ដើម្បី​ជំរុញការ​ប្រើប្រាស់​ឱ្យកាន់តែទូលាយ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/01/2025

ក្នុងគោលបំណងជំរុញការ​ប្រើប្រាស់​នូវ​សេវាសាធារណអនឡាញ​របស់ក្រសួង​រៀបចំដែនដី​កាន់តែទូលំទូលាយក្រសួង​បានរៀបចំសិក្ខាសាលាមួយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥​