វ៉ាស៊ីនតោន ៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយនាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF លោកស្រី Kristalina Georgieva បាននិយាយថាសន្ទុះដ៏ខ្លាំងក្លានៃការងើបឡើងមកវិញនៃសេដ្ឋកិច្ចសកលនៅពេលនេះបានកើតឡើងដោយសារមានការរុញច្រានពីសំណាក់សេដ្ឋកិច្ចនៃមហាយក្សចិន និងអាមេរិក។
ថ្លែងនៅមុនកិច្ចប្រជុំកំពូលរបស់ IMF និងធនាគារពិភពលោក World Bank ដែលនឹងត្រូវប្រព្រឹត្តទៅនាសប្តាហ៍ក្រោយនេះលោកស្រីបានបន្តទៀតដែរថា៖
“ទោះបីជាពេលនេះចក្ខុវិស័យកំពុងមានភាពល្អប្រសើរឡើងជារួមក្តី ប៉ុន្តែការរំពឹងទុកកំពុងនៅតែស្ថិតនៅក្នុងភាពគ្រោះថ្នាក់នៅឡើយ ហើយមិនត្រឹមតែនៅតាមប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងមាននៅតាមតំបន់ជាច្រើនផងដែរ។ការពិតជាក់ស្តែងពួកយើងអាចមើលឃើញយ៉ាងច្បាស់ថាកំណើនសេដ្ឋកិច្ចជាសកលបានស្ទុះងើបខ្លាំងដោយសារតែចលករចំនួន 2 គឺសហរដ្ឋអាមេរិក និងប្រទេសចិន ប៉ុន្តែទោះបីជាយ៉ាងណាពួកគេគឺជាក្រុមប្រទេសមួយចំនួនតូចប៉ុណ្ណោះដែលទទួលបានកំណើនសេដ្ឋកិច្ចល្អប្រសើរជាងគេធៀបទៅនឹងផលិតផលក្នុងស្រុកសរុប GDP កាលពីមុនវិបត្តិកូវីដនៅត្រឹមចុងឆ្នាំ2021 ខាងមុខនេះ”
ទោះបីយ៉ាងណាចំពោះតួលេខខាតបង់ដែលបានកើនឡើងនៅក្នុងប្រាក់ចំណូលរបស់មនុស្សម្នាក់ៗធៀបទៅនឹងតំបន់ (Capita Income)ដែលទាក់ទងទៅនឹងការព្យាករណ៍មុនពេលមានវិបត្តិនឹងមានចំនួន 11 ភាគរយត្រឹមឆ្នាំក្រោយខណៈការខាតបង់សម្រាប់សេដ្ឋកិច្ចដែលមាននៅក្នុងប្រទេសកំពុងអភិវឌ្ឍដោយមិនរាប់បញ្ចូលប្រទេសចិននឹងមាន 20 ភាគរយ។
លោកស្រី Georgieva ក៏បានបញ្ជាក់ដែរថា ៖
“IMF នឹងធ្វើការបញ្ជាក់អំពីការព្យាករណ៍សេដ្ឋកិច្ចជាសកលរបស់ខ្លួនសម្រាប់ឆ្នាំ2021 និង 2022 នៅសប្តាហ៍ក្រោយបន្ទាប់ពីខ្លួននឹងដាក់បង្ហាញចក្ខុវិស័យអំពីសេដ្ឋកិច្ចពិភពលោករួចរាល់”
រំលឹកដែរថាកាលពីខែមករាកន្លងទៅ IMF ធ្លាប់បានធ្វើការទស្សន៍ទាយថាសេដ្ឋកិច្ចជាសកលនឹងមានការកើនឡើងប្រមាណជា 5.5 ភាគរយសម្រាប់ឆ្នាំ2021 ពោលគឺមានចំនួនលើសការព្យាករណ៍របស់ខ្លួនកាលពីខែតុលាក្នុងទំហំ 0.3 ភាគរយ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧គណៈកម្មការមូលបត្រអាមេរិកកោះហៅ លោក Elon Musk សាជាថ្មី ជុំវិញបញ្ហាលាក់បាំងភាគហ៊ុននៅ Twitter
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/03/2025
លោក Musk បានចំណាយលុយ៤៤ពាន់លានដុល្លារទិញយក Twitter ហើយប្តូរឈ្មោះវាទៅជា X និងបានធ្វើឲ្យអ្នកវិនិយោគជាច្រើនខាតបង់ប្រាក់យ៉ាងសន្ធឹកសន្ធាប់តាមរយៈការលក់ភាគហ៊ុនរបស់ខ្លួនចេញក្នុងតម្លៃធូរថ្លៃ
ម្ចាស់ក្រុមហ៊ុនតម្លៃទ្រីលានដុល្លារ ៖ «សម័យកាលរ៉ប៉ូតរូបរាងមនុស្សមិនស្ថិតនៅឆ្ងាយពីយើងទៀតទេ»
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/03/2025
លោក Huang ក៏បានធ្វើការព្យាករណ៍ទុកអំពីតម្លៃទីផ្សារនៃការប្រើប្រាសមនុស្សយន្ត Humanoid Robots ផងដែរដោយលោកជឿជាក់ថាវានឹងអាចមានចន្លោះនៅប្រហែលជាង១០ម៉ឺនដុល្លារក្នុងមួយគ្រឿង