ប្រទេសចំនួន10 ជាប់ចំណាត់ជាប្រទេសមានក្តីសុខបំផុតក្នុងបរិបទសម័យកូវីដ ដោយក្នុងមាន 9 នៅអ៊ឺរ៉ុប

បរទេស៖ បញ្ហារាតត្បាតនៃជំងឺកូវីដនៅទូទាំងសកលលោកបានធ្វើសេដ្ឋកិច្ចនៅតាមបណ្តាប្រទេសនានាលើសាកលធ្លាក់ចុះ តម្រូវឲ្យមនុស្សជាច្រើនបង្ខំចិត្តរស់នៅដោយភាពរឹតត្បិតសេរីភាពជាងមុនក្តី ប៉ុន្តែទោះជាបែបនេះក្ដី យោងតាមការស្រាវជ្រាវមួយ ដែលត្រូវបានចេញផ្សាយដោយ QZ.com បានរកឃើញថា ក្នុងស្ថានការណ៍ដ៏លំបាកបែបនេះ បែរជាមានប្រទេសចំនួន10 មិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ហើយប្រជាជនដែលរស់នៅក្នុងប្រទេសទាំងនោះគ្មានការព្រួយបារម្ភ និងរីករាយជាមួយជីវិតប្រចាំថ្ងៃទៅវិញ។

របាយការណ៍ដែលត្រូវបានធ្វើឡើងដោយ World Happiness Report បានរកឃើញថា ប្រជាជាតិនៅក្នុងតំបន់អឺរ៉ុបមួយចំនួននៅតែជាប់ឈ្មោះនៅក្នុងបញ្ជីប្រទេស និងទីកន្លែងដែលរស់នៅប្រកបដោយសុភមង្គលបំផុតលើលោកសម្រាប់ឆ្នាំ2020 ដោយក្នុងនោះប្រទេសហ្វាំងឡង់ Finland នៅតែជាប្រទេសឈរនៅដំដាប់កំពូលតារាងដែលមានពិន្ទុជាមធ្យមខ្ពស់ជាងគេបំផុតអស់រយៈពេល 3 ឆ្នាំជាប់គ្នាមកហើយតាំងតែពីឆ្នាំ2018 មក។

ក្រៅពីនោះគេមើលឃើញថានៅក្នុងបញ្ជីទាំង 10 ប្រទេសដែលមានសេចក្តីសុខខ្លាំងជាងគេបំផុតលើសាកលលោក ក្នុងនោះមាន 9 ប្រទេសដែលស្ថិតនៅក្នុងទ្វីបអឺរ៉ុប លើកលែងតែប្រទេស New Zealand ប៉ុណ្ណោះដែលស្ថិតនៅក្នុងទ្វីបអាសេអានី។

ប្រទេសទាំង10 ដែលស្ថិតនៅក្នុងបញ្ជីជាប្រទេសដែលមានក្ដីសុខក្ដីសម័យនៃជំងឺកូវីដរួមមាន ៖

1.ប្រទេស  Finland មាន 7.889 ពិន្ទុ

2.ប្រទេស Iceland  មាន  7.575 ពិន្ទុ

3.ប្រទេស Denmark មាន   7.515  ពិន្ទុ

4.ប្រទេស Switzerland មាន   7.508 ពិន្ទុ

5.ប្រទេស Netherland មាន   7.505 ពិន្ទុ

6.ប្រទេស Sweden មាន   7.314 ពិន្ទុ

7.ប្រទេស Germany មាន   7.312 ពិន្ទុ

8.ប្រទេស Norway មាន   7.290 ពិន្ទុ

9.ប្រទេស New Zealand មាន  7.257 ពិន្ទុ

10.ប្រទេស Austria  មាន 7.213 ពិន្ទុ

គួរបញ្ជាក់ផងដែរថា របាយការណ៍នេះត្រូវបានប្រមូល និងដាក់ពិន្ទុដោយអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចបណ្តាញដំណោះស្រាយអភិវឌ្ឍន៍ប្រកបដោយចីរភាព (UNDSN) ដែលជាទូទៅក្រុមការងារនេះនឹងធ្វើការងារប្រមូលភស្តុតាងពីបណ្តាប្រទេសសរុបចំនួន 149 ប៉ុន្តែដោយសារតែបញ្ហាកូវីដកាលពីឆ្នាំ2020 ខ្លួនអាចប្រមូលបានតែ 100 ប្រទេសប៉ុណ្ណោះ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួង​រៀបចំដែន​ដី ​នគរូប​នីយកម្ម និងសំណង់ ចុះអនុស្ស​រណៈ​ជាមួយ​អង្គភាព​ស្ថាប័ន​ព័ត៌មាន ​និង​សាកល​វិទ្យាល័យជាច្រើន​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/09/2024

ក្រសួងរៀបចំដែន​ដី​ នគរូបនីយកម្ម និងសំណង់ បានរៀបចំពិធីចុះអនុស្ស​រណៈជាមួយ​ស្ថាប័ន​អប់រំ និងបណ្តា​ស្ថាប័ន​ផ្សព្វផ្សាយជាច្រើន​នៅក្នុងស្រុក

ងាយៗ ស្វែងយល់ពីបច្ចេកទេសបណ្ដុះគ្រាប់ពូជបន្លែស្លឹកឱ្យដុះបានល្អ និងមានឱកាសដំណុះខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 10/09/2024

ការដាំដំាំណាំបន្លែស្លឹក ការបណ្ដុះគ្រាប់ពូជជាចំណេះដឹងសំខាន់បំផុត ដើម្បីដាំដំណាំឱ្យបានជោគជ័យ និងធ្វើឱ្យពូជដំណាំមានសុខភាពល្អ ហើយទទួលបានទិន្នផលខ្ពស់

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារជាតិ រួមគ្នាជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងជំរុញការវិនិយោគ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/09/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារជាតិនៃកម្ពុជា រួមគ្នាបន្តកិច្ចសហការជិតស្និទ្ធ ក្នុងក្របខណ្ឌប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការគោលបំណងជំរុញការវិនិយោគនៅកម្ពុជា

និយ័តករនឹងចាត់វិធានការលើគេហទំព័របោកប្រាស់ដែលកំពុងដំណើរការបច្ចុប្បន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2024

និយ័តករមូលបត្រកម្ពុជា និង និយ័តករទូរគមនាគមន៍កម្ពុជា នឹងចាត់វិធានការគេហទំព័របោកប្រាស់ឱ្យដាក់ប្រាក់វិនិយោគដោយខុសច្បាប់

រយៈ​ពេល​៨ខែ កម្ពុជា​ទទួលបានទុនវិនិយោគពី​ប្រទេសចិន​ជាង ២ ៦៧៣ លានដុល្លារ​អាមេរិក

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/09/2024

កត្តា​ចំនួន ៣ បានធ្វើ​ឱ្យចិន​បណ្ដាក់ទុន​វិនិយោគ​នៅកម្ពុជា​ច្រើន​ រហូតបានឱ្យធ្វើ​វិនិយោគិន​ចិន​ឈរ​នៅ​លំដាប់ទី​១ក្នុងនាមជា​វិនិយោគិនមកពីបរទេស​.

អ៊ុយក្រែន គ្រោងនឹងដាក់ក្រុមហ៊ុនរដ្ឋសម្រាប់ដេញថ្លៃ ដើម្បីផ្តល់មូលនិធិដល់យោធា និងស្តារសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2024

អ៊ុយក្រែនសង្ឃឹមថានឹងលក់អចលនទ្រព្យបានប្រាក់យ៉ាងហោចណាស់ ១០០ លានដុល្លារពីការដេញថ្លៃនៅចុងឆ្នាំនេះរួមមាន មជ្ឈមណ្ឌលផ្សារទំនើបដ៏ធំមួយ សណ្ឋាគារប្រវត្តិសាស្ត្រ និងក្រុមហ៊ុនរុករករ៉ែ និងគីមីមួយចំនួនទៀត

ការប្រើប្រាស់ឥណទានឱ្យចំគោលដៅនាំមកនូវចំណូលឋិត​ឋេ​រ និងជីវភាពក្រុមគ្រួសារល្អប្រសើរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/09/2024

ការប្រើប្រាស់ឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុឱ្យចំគោលដៅ ជួយប្រជាពលរដ្ឋទទួលបានចំណូលឋិតឋេរ និងជីវភាពក្រុមគ្រួសារល្អប្រសើរ

៨ខែ កំពង់ផែស្វយ័តភ្នំពេញប្រមូលចំណូលបានជាង២៧លានដុល្លារអាម៉េរិក ខណៈខែសីហា បានជាង៤លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2024

រយៈពេល៨ខែ ឆ្នាំ ២០២៤ កំពង់ផែស្វយ័តភ្នំពេញ ប្រមូលចំណូលបានជាង ២៧ លានដុល្លារអាម៉េរិក ខណៈដែលក្នុងខែសីហាកន្លងទៅនេះ ប្រមូលបានជាង ៤ លានដុល្លារអាម៉េរិក

Middle Income Trap ៖ ធនាគារពិភពលោកបកស្រាយអំពីឧបសគ្គដើម្បីក្លាយជាក្រុមប្រទេសចំណូលខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/09/2024

World Bank បានពន្យល់អំពីវិធីសាស្ត្រសម្រាប់បណ្តាប្រទេសចំណូលមធ្យមក្នុងការដោះស្រាយ និងអាចអនុវត្តបានដើម្បីចាកចេញពីអន្ទាក់ Middle-Income Trap

ការផលិតសាកល្បងស្រូវពូជ (OM 5451) អាចប្រមូលទិន្នផល ៧.៥តោន ក្នុង១ហិកតា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2024

ស្រូវពូជ (OM 5451) ប្រភេទថ្មី អាចទទួលបានទិន្នផលប្រមាណ៧,៥តោន ក្នុងទំហំដីស្រែ១ហិកតា ដែលក្រោយការទូទាត់ថ្លៃដើម អាចនៅសល់ជាង ៥លានរៀល