បរទេស៖ នៅពេលឆាប់ៗខាងមុខនេះ បណ្តាញសង្គមដ៏ពេញនិយម Facebook នឹងត្រៀមធ្វើការដាក់ឲ្យប្រើប្រាស់មុខងារដ៏ថ្មីមួយទៀតនៅក្នុងទីផ្សារសហរដ្ឋអាមេរិកដែលអនុញ្ញាតឲ្យក្រុមអ្នកសេរសេរព័ត៌មាន និងផលិតព័ត៌មានឯករាជ្យទាំងឡាយមានលទ្ធភាពកាន់តែងាយស្រួលក្នុងការទំនាក់ទំនងជាមួយនឹងអ្នកគាំទ្រថ្មីៗរបស់ខ្លួន ហើយជាពិសេសគឺអាចរកលុយថែមទៀតផង។អ្នកនិពន្ធ និងអ្នកសារព័ត៌មានកាន់តែច្រើនឡើងៗអាចនឹងផ្ញើព័ត៌មានដែលខ្លួនបានផលិតទៅតាមព្រឹត្តិបត្រព័ត៌មានតាមរយៈអ៊ីម៉ែលទៅកាន់ទស្សនកិច្ចដែលនិយមចូលចិត្តវិចារណកថាបែបឯករាជ្យនិងសេរីភាព។ តាមវិធីនេះនឹងអាចធ្វើឲ្យអត្ថបទរបស់ពួកគេអាចគេចចេញពីមជ្ឈដ្ឋានដែលតែងតែពឹងផ្អែកលើការផ្សាយពាណិជ្ជកម្មដែលបច្ចុប្បន្នកំពុងតែមានការធ្លាក់ចុះជាលំដាប់។
តាមពិតទៅការប្រកួតប្រជែងទីផ្សារលើមុខងាររកលុយតាមវិធីនេះគឺកំពុងតែមានសន្ទុះខ្លាំងរួចទៅហើយ ដូចជានៅ Substack, Medium និង Twitter ជាដើម ដែលវាបានប្រើប្រាស់មុខងារអនុញ្ញាតឲ្យអ្នកផលិតបង្ហោះមតិកាថ្មីអាចស្វែងរកវិធីមួយចំនួនដែលអាចរកចំណូល ក៏ដូចជាការចុះឈ្មោះដោយមិនគិតថ្លៃដើម្បីទទួលបានព្រឹត្តិបត្រព័ត៌មានផងដែរ។
យោងតាមការបញ្ជាក់បន្ថែមរបស់ក្រុមហ៊ុន Facebook បានឲ្យដឹងថាមុខងារថ្មីរបស់ខ្លួននេះគឺអាចអនុញ្ញាតឲ្យក្រុមអ្នកសរសេរព័ត៌មានក្នុងការរកលុយ monetise បានតាមរយៈចំនួននៃអ្នកចុះឈ្មោះ subscriptions ហើយវាថែមទាំងអាចភ្ជាប់ទៅកាន់ផេក Facebook របស់ពួកគេផងដែរ។ ក្រុមអ្នកផលិត និងសរសេរព័ត៌មាននឹងអាចបង្កើតទៅជាក្រុមដែលប្រមូលផ្តុំទៅដោយក្រុមអ្នកតាមដាន និងអានព័ត៌មានរបស់ពួកគេផងដែរ។
គួរឲ្យដឹងដែរថា កាលពីខែមុន Facebook បានសម្រេចចិត្តក្នុងការវិនិយោគកញ្ចប់ប្រាក់រហូតទៅដល់ 1 ពាន់លានដុល្លារដើម្បីស្វែងរកពីវិធីថ្មីនៅក្នុងឧស្សាហកម្មសារព័ត៌មាន ហើយប្រើប្រាស់ពេលវេលា 3 ឆ្នាំក្នុងការសិក្សាបន្ទាប់ពីខ្លួនបានប្រឈមមុខទៅនឹងជម្លោះជាមួយរដ្ឋាភិបាលអូស្ត្រាលីពាក់ព័ន្ធទៅនឹងការបង់ប្រាក់សម្រាប់មាតិកាព័ត៌មានដែល Facebook ទាញយកពីបណ្តាញសារព័ត៌មានក្នុងស្រុកនាពេលកន្លងមក៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧Situation Room (War Room) ជាបន្ទប់ដ៏សំងាត់របស់មេដឹកនាំអាម៉េរិក មានប្រវត្តិជាង៦ទសវត្សរ៍ក្នុងកិច្ចការងារកំពូលៗ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/06/2025
បន្ទប់ដែលរៀបចំកិច្ចការងារ និងផែនការសំងាត់ដើម្បីពិភាក្សា ព្រមទាំងតាមដានព្រឹត្តិការណ៍ដោយផ្ទាល់ទាំងនោះគឺជាបន្ទប់ដ៏សំងាត់មួយដែលមានតែប្រធានាធិបតីអាម៉េរិក និងមន្ត្រីជាន់ខ្ពស់កំពូលរបស់អាម៉េរិកប៉ុណ្ណោះដែលមានសិទ្ធិប្រើប្រាស់ ហើយត្រូវបានគេហៅឈ្មោះថា Situation Room
អាជីវកម្មជិត ៥ម៉ឺន មានទឹកប្រាក់សរុបប្រមាណ ១៨.២៣ ពាន់លានដុល្លារ បានចុះបញ្ជីអាជីវកម្មតាមថ្នាលឌីជីថល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/06/2025
ក្នុងរយៈពេល ៥ឆ្នាំ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ចំនួនពាក្យស្នើសុំចុះបញ្ជីអាជីវកម្មអនុម័តសរុបមានចំនួន ៤៦ ៧៧៦ ក្នុងនោះ ម្ចាស់អាជីវកម្មដែលជាស្រ្តីមានចំនួន ១៧២៤០នាក់
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ទទួលបានវិញ្ញាបនបត្រ ISO / IEC 27001: 2022 ស្តង់ដារអន្តរជាតិក្នុងការគ្រប់គ្រងសុវត្ថិភាពព័ត៌មាន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/06/2025
អិលអូអិលស៊ី ដែលជាស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា ទទួលបានវិញ្ញាបនប័ត្រ ISO / IEC 27001: 2022 ស្តង់ដារអន្តរជាតិក្នុងការគ្រប់គ្រងសុវត្ថិភាពព័ត៌មាន ដែលជាវិញ្ញាបនបត្រដ៏មានកិត្យានុភាពមួយកាលពីពេលថ្មីៗនេះ