ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហភាពអឺរ៉ុបមានតម្លៃ 3,863 លានដុល្លារកាលពីឆ្នាំមុនដែលជាការធ្លាក់ចុះយ៉ាងខ្លាំងបើប្រៀបធៀបនឹងតួលេខដែលបានកត់ត្រាក្នុងឆ្នាំ2019 ក្រោមការរីករាលដាលនៃជំងឺរាតត្បាត Covid-19 និង Brexit ។
ទិន្នន័យពីក្រសួងពាណិជ្ជកម្មបានបង្ហាញថានៅឆ្នាំ2020 ប្រទេសកម្ពុជាបាននាំចេញទំនិញទៅសហភាពអឺរ៉ុបចំនួន 3,203 លានដុល្លារ និងនាំចូល 659 លានដុល្លារពីតំបន់ពាណិជ្ជកម្មអឺរ៉ុប។ ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មមិនបានបញ្ជាក់ពីតួលេខសម្រាប់ការនាំចេញ និងការនាំចូល ជាមួយការប្រៀបធៀបសម្រាប់ឆ្នាំមុននោះទេ ប៉ុន្តែនៅក្នុងឆ្នាំ2019 ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង28 របស់សហភាពអឺរ៉ុបមានតម្លៃប្រមាណ 6.7 ពាន់លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា៖
“ការធ្លាក់ចុះពាណិជ្ជកម្មរបស់កម្ពុជាជាមួយសហភាពអ៊ឺរ៉ុបត្រូវបានប៉ះពាល់យ៉ាងខ្លាំងដោយជំងឺរាតត្បាត Covid-19 ដែលបណ្តាលឱ្យតម្រូវការសម្លៀកបំពាក់នៅក្នុងសហភាពអឺរ៉ុបនេះធ្លាក់ចុះ។ លោកថា ការឆ្លងរាលដាលនៃវីរុសនេះបានជះឥទ្ធិពលដល់ពិភពលោកទាំងមូលរួមទាំងសហភាពអ៊ឺរ៉ុបដែលជាទីផ្សារធំបំផុតសម្រាប់ផលិតផលកាត់ដេររបស់ប្រទេសកម្ពុជា ហើយបញ្ហានេះប៉ះពាល់ដល់វិស័យវាយនភណ្ឌនៅកម្ពុជាដូច្នេះការនាំចេញបានធ្លាក់ចុះដោយសាររោងចក្រមួយចំនួនបានបញ្ឈប់ប្រតិបត្តិការ”
លោកឧកញ៉ា លឹម ហេង
កាលពីខែកុម្ភៈ ឆ្នាំ2020 គណៈកម្មការអឺរ៉ុបបានផ្តល់អនុសាសន៍ថាសហភាពអឺរ៉ុបដកកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) 20%ជាមួយព្រះរាជាណាចក្រកម្ពុជាដោយអះអាងថាកម្ពុជាបានរំលោភសិទ្ធិមនុស្ស និងសិទ្ធិការងារហើយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានធ្លាក់ចុះ។
កាលពីដើមខែកុម្ភៈកន្លងមក គណៈកម្មាធិការអឺរ៉ុប (EC) និងអង្គការអន្តរជាតិ ខ្លះៗទៀតបានប្រកាសព័ត៌មានមិនសូវគួរជាទីគាប់ចិត្តស្ដីពីកំណើនសេដ្ឋកិច្ចនៃទ្វីបអឺរ៉ុប។ រលកថ្មីនៃជំងឺរាតត្បាត Covid-19 បានធ្វើឱ្យយឺតយ៉ាវសន្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចអឺរ៉ុប ព្រមទាំងបានបញ្ជាក់ថា សេដ្ឋកិច្ច អឺរ៉ុបនឹងមិនអាចវិលត្រឡប់ទៅប្រក្រតីឡើងវិញមុនឆ្នាំ2023បានឡើយ។ ចក្រភពអង់គ្លេស គឺជាប្រទេសមួយក្នុងចំណោមប្រទេសធំបំផុតនៅអឺរ៉ុប ដែលមានការរៀបចំពាណិជ្ជកម្មយ៉ាងធំជាមួយកម្ពុជាមុនពេលដែលខ្លួនចាកចេញពីប្លុកនេះនៅដើមឆ្នាំ2021។
យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មឥឡូវនេះចក្រភពអង់គ្លេសត្រូវបានគេរាប់បញ្ចូលក្នុងបញ្ជីពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសកម្ពុជា។ ការដក 20%នៃគម្រោង EBA ពីកម្ពុជាកាលពីឆ្នាំមុន ក៏បានជះឥទ្ធិពលដល់ពាណិជ្ជកម្មរវាង កម្ពុជា និងសហភាពអឺរ៉ុបដែរ ប៉ុន្តែកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធ (ប្រព័ន្ធពាណិជ្ជកម្មទូទៅ) ពីចក្រភពអង់គ្លេសដែលអាចនាំចេញ 20% ជំនួសវិញ ។ ប្រទេសកម្ពុជាគឺជាដៃគូពាណិជ្ជកម្មធំទី 54 របស់សហភាពអឺរ៉ុប។ សហភាពអឺរ៉ុបជាប់ចំណាត់ថ្នាក់ជាដៃគូពាណិជ្ជកម្មធំទី2 របស់កម្ពុជាក្នុងឆ្នាំ 2019 ដែលស្មើនឹង11.9 % នៃពាណិជ្ជកម្មសរុបរបស់ប្រទេស៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧សិង្ហបុរី សង្ឃឹម អាមេរិក បន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មលើផលិតផលឱសថ និងបន្ទះឈីប
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/04/2025
ប្រទេសសិង្ហបុរី កំពុងព្យាយាមក្នុងការចរចាជាមួយនឹងរដ្ឋាភិបាលទីក្រុងវ់ាស៊ិនតោនដើម្បីធ្វើការបន្ធួរបន្ថយទៅលើការតម្លើងពន្ធគយលើផលិតផលឱសថរបស់សិង្ហបុរី
ស្ថាបនា ម៉ូបាល ជំនាន់ថ្មីត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដើម្បីបំពេញកំណើនតម្រូវការប្រជាជនកម្ពុជា សម្រាប់សេវាធនាគារ ឌីជីថលដ៏ងាយស្រួល
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/04/2025
ស្ថាបនា ម៉ូបាល ជំនាន់ថ្មីត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដើម្បីបំពេញកំណើនតម្រូវការប្រជាជនកម្ពុជា សម្រាប់សេវាធនាគារ ឌីជីថលដ៏ងាយស្រួល
ផ្សារទំនើប NORO LANE ពិសេសលើសពីការលក់ទំនិញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/04/2025
ផ្សារទំនើប Noro Lane ដែលមានទីតាំងនៅសង្កាត់បឹងកេងកង ចំកណ្តាលបេះដូងទីក្រុងភ្នំពេញបានបើកដំណើរការជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥