សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី បានណែនាំដល់ស្ថាប័នរបស់រដ្ឋាភិបាល ក៏ដូចជាស្ថាប័នឯកជនអនុវត្តការងារពីផ្ទះឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន ពោលគឺត្រូវមានបុគ្គលិកត្រឹមតែប្រមាណ 10%ឈរនៅកន្លែងធ្វើការក្នុងរយៈពេលមួយសប្តាហ៍ ។
តាមរយៈ សារជាសម្លេងបន្ទាន់កាលពីយប់ថ្ងៃទី8 ខែមីនា ឆ្នាំ 2021 សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖
“ការចេញបទបញ្ជាគឺសុំឱ្យស្ថាប័ននីមួយៗ របស់រាជរដ្ឋាភិបាល នឹងក៏សុំអំពាវនាវដល់ស្ថាប័ននីតិបញ្ញត្តិ សុំផ្អាកជាបណ្ដោះអាសន្ននូវស្ថាប័ន ប៉ុន្តែយើងក៏ត្រូវ មានមនុស្សប្រចាំការ មនុស្សភាគច្រើន ត្រូវធ្វើការនៅតាមផ្ទះ ក្នុងរយៈពេលយ៉ាងតិច 7ថ្ងៃ បន្ទាប់ពី7ថ្ងៃខ្ញុំនឹងជូនដំណឹងបន្ថែមទៀត។បើធ្វើបានដូច្នេះគឺអាចបញ្ជាបាននូវហានិភ័យ ដោយសារបច្ចុប្បន្ននៅមិន ទាន់ស្គាល់ និងកំណត់បានថាអ្នកណាខ្លះដែលមានការពាក់ព័ន្ធ ព្រោះពិតជាច្របូកច្របល់ខ្លាំង ណាស់នៅពេល នេះ។ ម្យ៉ាងទៀត ដោយ មានការឆ្លងនូវក្របខ័ណ្ឌនគរបាល មន្ត្រីរាជការរហូតដល់សិល្បករ សិល្បការនី ផងដែរ ។ ដូច្នេះការ បិទស្ថាប័នជាបណ្ដោះអាសន្ននេះ មិនមែនជាការបិទទាំងស្រុងទេ ក៏ប៉ុន្តែសុំឱ្យកាត់បន្ថយចំនួនមនុស្ស យ៉ាងហោចណាស់90% ហើយមានមនុស្សតែមួយចំនួនតូច ដែរនៅប្រចាំការធ្វើការ នៅតាមស្ថាប័ន”
សម្តេចតេជោ ហ៊ុន សែនបានបន្តថាសម្រាប់វិស័យឯកជនក៏សូមស្នើឱ្យមានការយកចិត្តទុកដាក់ ប្រសិន បើអាចធ្វើទៅបាន ពួកគេគួរតែ កាត់បន្ថយចំនួនបុគ្គលិកនៅកន្លែងធ្វើការ ហើយធ្វើការផ្លាស់ ប្ដូរ វេន គ្នា ដើម្បី បញ្ចៀសនូវភាពកកកុញរបស់មនុស្ស នៅកន្លែងធ្វើការផង និងនៅតាមដងផ្លូវផង។ គួរបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុនសែន បានចេញបទបញ្ជាបែបនេះបន្ទាប់ពីរកឃើញអ្នកឆ្លងថ្មីចំនួន49 នាក់នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុខេត្តព្រៃវែងនិងខេត្តកណ្តាលគិតត្រឹមយប់ថ្ងៃទី8 ខែមីនា ឆ្នាំ 2021។
សម្តេចប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា បទបញ្ជានេះ សម្រាប់តែស្ថាប័នស៊ីវិលប៉ុណ្ណោះ ចំណែកឯកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រូពេទ្យត្រូវនៅធ្វើប្រតិបត្តិការជាធម្មតា។ នេះជាការអំពាវ នាវដ៏ទទូច សូមឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងយកចិត្តទុកដាក់ មានស្មារតីប្រុងប្រយ័ត្នជាប់ជា និច្ច ក្នុងកិច្ចការពារសុខភាពពីជំងឺឆ្លងដ៏កាចសាហាវនេះ។
សម្រាប់ទីផ្សារ និងរោងចក្រ សម្តេចអះអាងជាថ្មីថា មិនមានការប្រកាសបិទនោះទេ ព្រោះមិន ទាន់មានហានិភ័យទៅដល់កន្លែងនោះទេ តែសូមឱ្យបង្កើនការប្រុងប្រយ័ត្ន ជាមួយនឹងការការពារ នៅ តាមរោងចក្រ ទាក់ទងជាមួយនឹងការវាស់កំដៅ អាល់កុលលាងដៃ និងការតាមដាន សុខុមាលភាព របស់កម្មករ។ ចំណែកនៅតាមទីផ្សារគឺត្រូវតែយកចិត្តទុកដាក់ពិនិត្យទៅលើស្ថានភាពដែលបាន នឹង កំពុងកើត ហើយក៏ពិនិត្យទៅលើអ្នកដែលទៅលក់ និងអ្នកទៅទិញផងដែរ។
សម្តេចតេជោបានបន្ថែមថាសម្រាប់ខេត្តព្រៃវែងអភិបាលខេត្តព្រៃវែងអាចពិចារណាថាតើត្រូវបិទសាលារៀននៅតំបន់ដែលរងផលប៉ះពាល់ដែរឬទេបន្ទាប់ពីមានមនុស្ស 11 នាក់បានឆ្លងមេរោគកូវីដ-19 ពីគ្រូពេទ្យដែលមានវិជ្ជមានមេរោគកូវីដ។
ចំពោះខេត្តព្រះសីហនុ សម្តេចតេជោបានណែនាំឱ្យធ្វើការរឹតត្បិតថែមទៀតទៅលើការធ្វើចរាចរ របស់មនុស្ស តែមិនត្រូវធ្វើឱ្យមានការរាំងស្ទះដល់ការដឹកទំនិញចេញ-ចូលនោះទេ ព្រោះវាជាច្រកសេដ្ឋ កិច្ច តែមួយគត់របស់កម្ពុជាសម្រាប់ការនាំចេញតាមផ្លូវទឹក ហើយការធ្វើដំណើរ ការដឹកជញ្ជូនទំនិញទាំង ទំនិញក្នុងប្រទេស និងទំនិញឆ្លងកាត់ព្រំដែន នៅតែត្រូវធ្វើធម្មតា ដើម្បីបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសពាណិជ្ជកម្មជាមួយប្រទេសជិតខាង ក៏ដូចជាប្រទេសដទៃទៀត៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
«កម្ពុជា គឺជាក្រុមហ៊ុនវិនិយោគរួមដ៏ធំមួយ ដែលឯកជន និងរដ្ឋជាម្ចាស់ភាគហ៊ុន!»
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/11/2025
«កម្ពុជា គឺជាក្រុមហ៊ុនវិនិយោគរួមដ៏ធំមួយ ដែលឯកជន និងរដ្ឋជាម្ចាស់ភាគហ៊ុន!» នេះ ជាការលើកឡើងដោយ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី គាំទ្រយ៉ាងពេញទំហឹងដល់យុទ្ធនាការ «១០០ សហគ្រិន ១០០ ស្លាកសញ្ញាខ្មែរ»
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/11/2025
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមអបអរសាទរ និងបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងដល់យុទ្ធនាការ “១០០ សហគ្រិន ១០០ ស្លាកសញ្ញាខ្មែរ”
កំពូលនាវាមុជទឹកទំនើបៗលើពិភពលោក លេចមុខដូចឈុតឆាកកាលពីសម័យសង្គ្រាមលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/11/2025
សមយុទ្ធ Playbook Merlin 25 នៃសម្ព័ន្ធមិត្តអង្គការណាតូត្រូវបានចាប់ផ្តើមតាំងពីថ្ងៃទី១០ រហូតដល់ទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងតំបន់សមុទ្រប៉ាល់តិក




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content