ភ្នំពេញ ៖ តាមរយៈស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាបានព្យាយាមបង្កើនលទ្ធភាពក្នុងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជារួមមានម្រេច និងរមៀតបន្ថែមទៀតទៅកាន់ទីផ្សារក្នុងប្រទេសរបស់ខ្លួនតាមដែលអាចធ្វើទៅបាន។ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា លោកស្រី បណ្ឌិត Devyani Uttam Khobragade និងតំណាងសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា(CPFS) បានបញ្ជាក់ថា ស្ថានទូតមានការប្រជុំប្រកបដោយផ្លែផ្កាជាមួយសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ដោយក្នុងនោះមានកិច្ចពិភាក្សាគ្នាពីមធ្យោបាយ និងមធ្យោបាយសម្រាប់កម្មវិធីជំរុញ និងបង្កើនការនាំចេញផលិតផលកសិកម្មរួមមានម្រេច និងរមៀតពីកម្ពុជាទៅកាន់ទីផ្សារប្រទេសឥណ្ឌា។
នៅក្នុងសេចក្តីថ្លែងការណ៍រួមក៏បានបញ្ជាក់ផងដែរថា ជាជំហានដំបូងគឺការរៀបចំឲ្យមានកិច្ចប្រជុំតាមប្រព័ន្ធអនឡាញរវាងក្រុមប្រឹក្សា Spices Board of India នៃប្រទេសឥណ្ឌានិងភាគីកម្ពុជា។ ក្នុងទិសដៅនេះស្ថានទូតនឹងរៀបចំការប្រជុំជាក់ស្តែងរវាងក្រុមប្រឹក្សាគ្រឿងទេសឥណ្ឌា និងសហព័ន្ធ ដែលអាចពិភាក្សាពីឱកាសសម្រាប់គ្រឿងទេសរបស់កម្ពុជា នៅក្នុងទីផ្សារឥណ្ឌា នឹងត្រូវបានពិភាក្សា រួមជាមួយនឹងតម្រូវការនៃភូតគាមអនាម័យ និងតម្រូវការផ្នែកជីវសាស្ត្រ។បន្ទាប់មកក្រុមហ៊ុនឥណ្ឌានិងកម្ពុជាក៏នឹងមានការប្រជុំ B2B នានាផងដែរ។
សេចក្តីប្រកាសបានបន្ថែមថា៖
“ស្ថានទូតបានដឹងច្បាស់ អំពីគុណភាពម្រេច និងរមៀត ដែលបានផលិតនៅក្នុងប្រទេសកម្ពុជា ហើយរំពឹងថានឹងទទួលបានស្ថានភាពឈ្នះ-ឈ្នះទាំងអស់គ្នាសម្រាប់ក្រុមហ៊ុន មកពីប្រទេសទាំងពីរ ដែលនឹងនាំឱ្យមានការកើនឡើង នូវពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះផងដែរ ឥណ្ឌា ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនកម្ពុជាឱ្យ ពិនិត្យមើលប្រព័ន្ធអនុគ្រោះពន្ធ Duty-Free Tariff Preference Scheme របស់ប្រទេសឥណ្ឌាដែលបានពង្រីកដល់ប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) សម្រាប់ផលប្រយោជន៍នានា”
លោក វ៉ាន់ វណ្ណាល់ នាយកប្រតិបត្តិសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានបញ្ជាក់ថា ការពិភាក្សានេះគឺជាជំហានមួយទៀត ដើម្បីប្រមូលផលិតផលនៅកម្ពុជា ដែលត្រូវបានចុះបញ្ជីជាផលិតផលអាទិភាព សម្រាប់នាំចេញទៅប្រទេសឥណ្ឌា។
លោកបានលើកឡើងថា ៖
“យើងបានបញ្ជាក់អំពីការប្រមូលផលិតផលកសិកម្ម ជាផលិតផលអាទិភាពជាច្រើន ជាពិសេសម្រេច ដែលក្រោមកិច្ចសហការជាមួយស្ថានទូតឥណ្ឌា យើងសង្ឃឹមថាផលិតផលកសិកម្មបន្ថែមទៀតរួមមានម្រេច និងរមៀតនឹងត្រូវនាំចេញទៅកាន់ប្រទេសឥណ្ឌាខណៈដែលកិច្ចប្រជុំបន្តទៀតនឹងលើកឡើងពីគ្រឿងទេសរបស់កម្ពុជាផ្សេងទៀត”
យោងតាមរបាយការណ៍ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថាចម្ការម្រេចនៅទូទាំងប្រទេសមានផ្ទៃដី 6,822 ហិកតាក្នុងឆ្នាំ 2020 ជាមួយនឹងទិន្នផលសរុប 18,829 តោន។ ចំណែកទីផ្សារម្រេចកម្ពុជាដំបូងមាន13 ប្រទេសរួមមានជប៉ុន ប៊ែលហ្សិក ហូល្លង់ បារាំង ស្វ៊ីសអាល្លឺម៉ង់ វៀតណាម អាមេរិក រុស្ស៊ី អង់គ្លេស ឥណ្ឌា បេឡារុស្ស និងកូរ៉េខាងត្បូង៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧Situation Room (War Room) ជាបន្ទប់ដ៏សំងាត់របស់មេដឹកនាំអាម៉េរិក មានប្រវត្តិជាង៦ទសវត្សរ៍ក្នុងកិច្ចការងារកំពូលៗ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/06/2025
បន្ទប់ដែលរៀបចំកិច្ចការងារ និងផែនការសំងាត់ដើម្បីពិភាក្សា ព្រមទាំងតាមដានព្រឹត្តិការណ៍ដោយផ្ទាល់ទាំងនោះគឺជាបន្ទប់ដ៏សំងាត់មួយដែលមានតែប្រធានាធិបតីអាម៉េរិក និងមន្ត្រីជាន់ខ្ពស់កំពូលរបស់អាម៉េរិកប៉ុណ្ណោះដែលមានសិទ្ធិប្រើប្រាស់ ហើយត្រូវបានគេហៅឈ្មោះថា Situation Room
អាជីវកម្មជិត ៥ម៉ឺន មានទឹកប្រាក់សរុបប្រមាណ ១៨.២៣ ពាន់លានដុល្លារ បានចុះបញ្ជីអាជីវកម្មតាមថ្នាលឌីជីថល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/06/2025
ក្នុងរយៈពេល ៥ឆ្នាំ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ចំនួនពាក្យស្នើសុំចុះបញ្ជីអាជីវកម្មអនុម័តសរុបមានចំនួន ៤៦ ៧៧៦ ក្នុងនោះ ម្ចាស់អាជីវកម្មដែលជាស្រ្តីមានចំនួន ១៧២៤០នាក់
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ទទួលបានវិញ្ញាបនបត្រ ISO / IEC 27001: 2022 ស្តង់ដារអន្តរជាតិក្នុងការគ្រប់គ្រងសុវត្ថិភាពព័ត៌មាន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/06/2025
អិលអូអិលស៊ី ដែលជាស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា ទទួលបានវិញ្ញាបនប័ត្រ ISO / IEC 27001: 2022 ស្តង់ដារអន្តរជាតិក្នុងការគ្រប់គ្រងសុវត្ថិភាពព័ត៌មាន ដែលជាវិញ្ញាបនបត្រដ៏មានកិត្យានុភាពមួយកាលពីពេលថ្មីៗនេះ