អាជីវកម្ម៖ យើងមិនអាចនិយាយទេថារាល់ អាជីវកម្ម ទាំងអស់ដែលកើតឡើងគឺសុទ្ធតែនឹងប្រឈមមុខនឹងបរាជ័យនោះទេ ប៉ុន្តែយើងអាចនិយាយបានថាភាគច្រើន ឬជាទូទៅនឹងជួបបញ្ហាប្រឈមលំបាកហើយដោយសារកត្តាខ្វះខាតទាំងជំនាញបទពិសោធន៍ ខ្វះការអត់ធ្មត់ព្រមទាំងហិរញ្ញវត្ថុដែលវានឹងធ្វើឲ្យពួកគេមានភាគរយច្រើនក្នុងការបរាជ័យជាមិនខាន។ ថ្ងៃនេះយើងនឹងប្រមូលយកចំណុចខ្វះខាតដែលជាទូទៅសហគ្រិនភាពគាត់តែងតែមានមកដាក់ចូលជាក្រុមជាមួយគ្នាដើម្បីអាចធ្វើឲ្យអ្នកងាយស្រួលក្នុងការយល់ឃើញថាអាជីវកម្មខ្នាតតូចគឺតែងតែប្រឈមមុខទៅនឹងបរាជ័យច្រើនជាងជោគជ័យដោយសារ 4 ចំណុចខាងក្រោមនេះ៖
1.ឧបសគ្គនៃផ្នែកហិរញ្ញវត្ថុ៖ គ្រប់គ្នាសុទ្ធតែបានគិតដល់បញ្ហាហិរញ្ញវត្ថុប៉ុន្តែម្ចាស់អាជីវកម្មខ្នាតតូចនឹងធ្វេសប្រហែសចំណុចសំខាន់ពីរ។ទីមួយការគណនាប្រាក់ចំណូលមិនបានច្បាស់លាស់ធៀបទៅនឹងប្រាក់ចំណាយប្រចាំខែ និងទីពីរគឺការគណនាទៅលើការចំណាយលើសង្វាក់ផលិតកម្មមិនបានលំអិត ហើយជាលទ្ធផលវានឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ផែនការហិរញ្ញវត្ថុប្រចាំឆ្នាំរបស់គេ។
2.កង្វះខាតផ្នែកជំនាញគ្រប់គ្រង៖ ជាធម្មតាអាជីវកម្មខ្នាតតូចម្ចាស់អាជីវកម្មនឹងត្រូវដើរតួជាបុគ្គលិកផងជាអ្នកគណនេយ្យផង និងជាអ្នកគ្រប់គ្រងផងស្ទើរតែគ្រប់តំណែង និងការងារដែលមានទាំងអស់។ ដូចនេះបើអ្នកមិនអាចគ្រប់គ្រងឲ្យមានប្រសិទ្ធភាពទេនោះប្រាកដណាស់សេវាកម្ម ឬផលិតផលរបស់អ្នកនឹងប្រែប្រូលទៅតាមពេលវេលាម្តងល្អម្តងអាក្រក់ម្តងឆ្ងាញ់ម្តងមិនឆ្ងាញ់ពីព្រោះថាបុគ្គលិកនឹងមានការដោះដូរច្រើនដងក្នុងមួយឆ្នាំទៅមួយឆ្នាំ។
3.ផែនការអាជីវកម្មដែលមិនមានប្រសិទ្ធភាព៖ ម្ចាស់អាជីវកម្មខ្នាតតូចជាក្រុមមនុស្សដែលមានវ័យក្មេង និងមានភាពតក់ក្រហល់ខ្លាំងទៅលើចំណង់ និងបំណងចង់បានរបស់ខ្លួន ប៉ុន្តែនៅពេលដែលពួកគេបានរៀបចំផែនការអាជីវកម្មក្នុងរយៈពេលដ៏ខ្លីណាមួយនោះវានឹងធ្វើឲ្យវាមានចន្លោះប្រហោង។ ជាក់ស្តែងនៅពេលដែលពួកគេចាប់ផ្តើមធ្វើប្រតិបត្តិការពួកគេនឹងជួបបញ្ហាភ្លាមក៏មាន។ ដូចនេះផែនការអាជីវកម្មត្រូវតែលំអិតតាមដែលអាចធ្វើទៅបានដែលយើងអាចលើកជាឧទាហរណ៍ថាសូម្បីតែបញ្ហាបុគ្គលិកសន្តិសុខម្នាក់ក៏អាចបង្កទៅជាបញ្ហាដែលពិបាកដោះស្រាយបានដែរ។
4.គ្មានជំនាញទីផ្សារ៖ តើអ្នកបានយល់ទេថាអ្វីជាការកំណត់គោលដៅទីផ្សារ? តើវិធីណាខ្លះដែលអាចយកផលិតផល ឬសេវាកម្មរបស់អ្នកបង្ហាញទៅអតិថិជនគោលដៅឲ្យបាលយល់ពីគុណភាពរបស់វា? ហើយតើត្រូវចំណាយប៉ុន្មានដើម្បីធ្វើវា? តើអ្នកយល់ដឹងពីជំនាញបណ្តាញសង្គម ឬការកសាងប្រព័ន្ធទំនាក់ទំនងដែរឬទេ? បើអ្នកមិនច្បាស់ទេនោះវាមិនខុសពីអ្វីទៅនឹងស្ថានភាពដែលអ្នកមានផលិតផលហើយមិនដឹងយកទៅលក់នៅទីណាដូច្នេះដែរ។ ដូច្នេះ មានន័យថា ការទំនាក់ទំនងគឺជាបណ្តាញទីផ្សារដ៏សំខាន់បំផុត។
សូមពិចារណាចំពោះការលើកឡើងទាំងអស់ខាងលើនេះ តើមានមួយណាដែលអ្នកកំពុងតែស្ថិតក្នុងចំណុចទាំង4 គួរតែចាកចេញឲ្យបានផុត គឺជារឿងល្អបំផុត៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ការហាមឃាត់របស់ចិនលើការនាំចេញលោហៈធាតុកម្រកំពុងរារាំងដល់ផែនការបង្កើតមនុស្សយន្តរបស់ក្រុមហ៊ុនអាម៉េរិក Tesla
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/04/2025
ថ្មីៗនេះ ចិនបានផ្អាកការនាំចេញធនាធានរ៉ែកម្រ និងមេដែកសំខាន់ៗជាច្រើន ដែលជាសងសឹកចំពោះពន្ធគយរបស់សហរដ្ឋអាម៉េរិក ហើយវាបានរំខានដល់ផែនការមួយចំនួនរបស់ Elon Musk ក្នុងការសាងសង់មនុស្សយន្ត