សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើតគណៈកម្មការសម្រាប់ការចាក់វ៉ាក់សាំង ខណៈវ៉ាក់សាំង១.៥លានដូសនឹងមកដល់ឆាប់ៗ

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង ដោយបានតែងតាំងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកគ្រប់គ្រងដឹកនាំការចាក់វ៉ាក់សាំងនៅក្របខ័ណ្ឌទូទាំង​ប្រទេស ។

តាមរយៈសារសម្លេងបន្ទាន់របស់សម្ដេចតេជោ នាយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងផ្នែកពាក់ព័ន្ធដទៃទៀត ទាក់ទងនឹងការងារវ៉ាក់សាំង លើដំណើរការលទ្ធកម្មការស្វះស្វែងរក គឺកំពុងតែដំណើរការទៅយ៉ាងសកម្ម។ 

សម្ដេចតេជោគូសបញ្ជាក់ថា៖

“នៅពេលខាងមុខនេះ វ៉ាក់សាំង នឹងអាចមកដល់ជាបន្តបន្ទាប់ តែចាំបាច់ត្រូវមានផែនការមេមួយជាក់លាក់ ដូចដែលខ្ញុំបានឱ្យប្រជុំកាលពីម្សិលមិញ ទៅលើគោលដៅមួយចំនួនដែលយើងត្រូវផ្ដល់។ ដូច្នេះ ខ្ញុំស្នើឱ្យលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចនេះ ហើយលោកជំទាវ ឱ វណ្ណឌីន ត្រូវម្ចាស់ការស្នើសុំរដ្ឋមន្ត្រី ឬស្នើសុំមកដល់ខ្ញុំ ដោយសុំតែងតាំងអ្នកណាផ្សេងទៀតទាំងនៅក្នុងក្រសួងសុខាភិបាល ទាំងនៅក្រសួងពាក់ព័ន្ធ ដូចជាក្រសួងសេដ្ឋកិច្ច និង​​ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ឬក្រសួងមហាផ្ទៃជាដើម ដើម្បីចូលរួមនៅក្នុងគណៈកម្មការនេះ បើយើង​មិនធ្វើដូច្នេះទេ ការងារនៅសាំញ៉ាំ ហើយចល័តមិនរហ័ស ពិតហើយ ក្រសួងសុខាភិបាល មិនមែនទទួលខុសត្រូវតែលើបញ្ហាកូវីដ-19 នោះទេ ត្រូវព្យាបាលជំងឺដទៃទៀត និងកិច្ចការដទៃទៀត ក៏ប៉ុន្តែគប្បីពិនិត្យថា តើរដ្ឋលេ​ខា​ធិការ អនុរដ្ឋលេខាធិការប៉ុន្មាននាក់ បែរមុខឆ្ពោះតម្រង់តែបញ្ហាកូវីដ-19នេះតែម្ដង។ ធ្វើយ៉ាងដូច្នេះ ដំណើរការចាក់ វ៉ាក់សាំងនឹងរៀបរយបានល្អ ជាមួយនឹងផែនការមេជាក់លាក់ ដើម្បីយើងអាចនឹងដំណើរការទៅបាន”

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំទិញវ៉ាក់សាំងដើម្បីយកមកចាក់ឱ្យប្រជាពលរដ្ឋឲ្យបានពី១០ ទៅ ១៣លាននាក់ គ្រាដែលវ៉ាក់សាំងស៊ីណូវ៉ាក់​របស់ចិន​មួយប្រភេទទៀត នឹងមកដល់កម្ពុជាចំនួន ១លាន៥សែនដូស  (១.៥លាន) ដែលនឹងមកដល់ឆាប់ៗខាងមុខនេះឬអាចលើសពីនេះថែមទៀត។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «យើងអត់មានអាថ៌កំបាំងអី ជាមួយប្រជាពលរដ្ឋរបស់យើងទេ យើងត្រូវចាក់ឱ្យប្រជាពលរដ្ឋរបស់​យើង​ក្នុង​រង្វង់ពី ១០ ទៅ១៣ លាននាក់ ឥឡូវយើងបានចុះកុងត្រាទិញចំនួន ១,៥០០,០០០ ដូស ក្នុងឆាប់ៗខាងមុខ។ វ៉ាក់សាំង Astra Zeneca ក៏នឹងមកដល់ជា​បន្ត​បន្ទាប់ ហើយរាជរដ្ឋាភិបាលកំពុងតែស្វះស្វែងរកទិញវ៉ាក់សាំង Johnson & Johnson របស់អាមេរិកផងដែរ៕ 

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រម្លឹកឡើងវិញពីអត្ថប្រយោជន៍ដែលទទួលបានក្រោយក្លាយខ្លួនជាគំរូអាជីវកម្មបរិយាបន្ន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/05/2024

អាជីវកម្មបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច ដែលបង្កើតដំណោះស្រាយជាប្រព័ន្ធ មានភាពច្នៃប្រឌិត និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈម ពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប

ក្រសួងពាណិជ្ជកម្មកម្ពុជា និងអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ ពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញារួមគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/05/2024

ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង អង្គភាពកម្មសិទ្ធិបញ្ញា នៃសាធារណរដ្ឋកូរ៉េ បានឯកភាពគ្នាសហការលើវិស័យកម្មសិទ្ធិបញ្ញា ។

KOTO ភោជនីយដ្ឋានដ៏ល្បីមួយនៅវៀតណាមមានជំនាញខាងបណ្តុះបណ្តាលសិស្ស-និស្សិតក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/05/2024

KOTO បានក្លាយទៅជាអាជីវកម្មដែលមានម៉ូដេលលើសពីម្ហូបអាហារ ហើយវាថែមទាំងមានបង្កើតជាកម្មវិធីផ្តល់អាហារូបករណ៍ និងបទពិសោធជាក់ស្តែងដល់និស្សិតក្រីក្រទៀតផង

ក្រុមហ៊ុនសំណង់​កូរ៉េ​ដ៏ធំមួយចាប់ដៃជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅ​កម្ពុជា​ ស្វែងរក​​​​​​​​​​​​​​​​ឱកាស​វិនិយោគ​នៅកម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/05/2024

ក្រុមហ៊ុនអភិវឌ្ឍន៍​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជាដ៏ធំមួយ បានចាប់ដៃ​ជាមួយកក្រុមហ៊ុន​សំណង់​និងវិស្វកម្ម​របស់កូរ៉េ​ ដើម្បីស្វែងរក​ការ​វិនិយោគ​​បន្ថែមនៅ​កម្ពុជា​

កាលីហ្វ័រញ៉ាចំណាយ១០០លានដុល្លារក្នុងមួយឆ្នាំជួយពលរដ្ឋមានចំណូលទាបលើការប្រើប្រាស់ថាមពល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/05/2024

កាលីហ្វ័រញ៉ាចំណាយ១០០លានដុល្លារក្នុងមួយឆ្នាំជួយពលរដ្ឋមានចំណូលទាបលើការប្រើប្រាស់ថាមពល

កំពង់ផែអន្តរជាតិកំពត តម្លៃ១៤០លានដុល្លារមានសមត្ថភាពខ្ពស់លើកដាក់ទំនិញចេញ-ចូលប្រមាណ ២០ម៉ឺន TEU

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/05/2024

កំពង់ផែអន្តរជាតិកំពត ដែលសាងសង់ក្នុងទំហំទឹកប្រាក់១៤០លានដុល្លារអាម៉េរិកមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល ប្រមាណ ២០ម៉ឺន TEU ។

ក្រុមហ៊ុនចម្រាញ់ប្រេងអាស៊ីកំពុងចាប់អារម្មណ៍ប្រេងឆៅពីសហរដ្ឋអាម៉េរិក និងប្រេស៊ីល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/05/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៦ ភាគរយ ឬ ៨៣,២៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៨ ភាគរយ ឬ ៧៩,២៣ ដុល្លារក្នុងមួយបារ៉ែល

វេទិកាធុរកិច្ច កម្ពុជា-សាធារណរដ្ឋកូរ៉េ បញ្ជាក់ថាកូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/05/2024

សាធារណរដ្ឋកូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីសរុបប្រមាណ ៧៥១លានដុល្លារ

កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត កម្ពុជា-កូរ៉េ នឹងបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋ និងធុរជនរវាងប្រទេសទាំងពីរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/05/2024

កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ទ្វេភាគីលើ កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដែលនឹងជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម វិស័យទេសចរណ៍ លើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែន ការផ្ទេរប្រាក់ និងការទូទាត់ប្រាក់ដោយប្រើរូបិយវត្ថុជាតិ និងជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងធុរជនរបស់ប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបក្រុមហ៊ុន ៩ នៅកូរ៉េ ដើម្បីទាក់ទាញការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/05/2024

ឯកឧត្តម ស៊ុន ចាន់ថុល បានជម្រាបជូនអំពីសក្ដានុពលនានារបស់កម្ពុជា ការចំហនៃច្បាប់វិនិយោគរបស់កម្ពុជា ដែលអនុញ្ញាតឱ្យវិនិយោគិនបរទេសមានសិទ្ធិជាម្ចាស់