ភ្នំពេញ ៖ រយៈពេល 2ឆ្នាំចុងក្រោយនេះ គឺក្នុងឆ្នាំ2019 និងឆ្នាំ 2020 កន្លងទៅ កម្ពុជាបាននាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិក្នុងកំណើនគួរឱ្យកត់សម្គាល់រហូតដល់ជាង 4.33លានគ្រឿង គិតជាទឹកប្រាក់មានប្រមាណជាង 950លានដុល្លារ ។ តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញពីការនាំចេញកង់កម្ពុជាក្នុងឆ្នាំ2019 ទៅកាន់ទីផ្សារអន្តរជាតិមានចំនួន1,897,789គ្រឿង គិតជាទឹកប្រាក់មានចំនួនជាង419លានដុល្លារ ហើយប្រទេសដែលនាំចូលកង់ពីកម្ពុជាច្រើនជាងគេ គឺប្រទេសអាល្លឺម៉ង់ មានចំនួនជាង63ម៉ឺនគ្រឿង គិតជាទឹកប្រាក់មានចំនួនជាង132លានដុល្លារ ។ បន្ទាប់គឺប្រទេសប៊ែលហ្ស៊ិក បាននាំចូលកង់ពីកម្ពុជាចំនួន208ពាន់គ្រឿង គិតជាទឹកប្រាក់វិញមានចំនួនជាង72លានដុល្លារ ។
ដោយឡែកនៅក្នុងឆ្នាំ2020កន្លងទៅនេះ បើទោះបីជាកម្ពុជាជួបវិបត្តិដោយសារតែកូវីដ-19 ក្តី តែការនាំចេញកង់រប់សកម្ពុជា នៅតែមានកំណើនបើធៀបនឹងឆ្នាំ2019 មានការកំណើនដល់2,437,614គ្រឿង គិតជាទឹកប្រាក់មានចំនួនជាង 531លានដុល្លារ ។ ប្រទេសដែលមានការនាំចូលកង់ពីកម្ពុជា ច្រើនជាងគេនោះគឺចក្រភពអង់គ្លេស មានចំនួនជាង 84ម៉ឺនគ្រឿង គិតជាទឹកប្រាក់មានចំនួនជាង147លានដុល្លារ ហើយប្រទេសបារាំង មានចំនួនប្រមាណ50ម៉ឺនគ្រឿង គិតជាទឹកប្រាក់វិញមានចំនួនជាង114លានដុល្លារ។
ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា កម្ពុជាជាប្រទេសនាំចេញកង់ដ៏សំខាន់មួយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទៅកាន់ប្រទេសសហភាពអឺរ៉ុប និងអាមេរិក ។ ទន្ទឹមនឹងការនាំចេញនេះដែរ កម្ពុជាក៏ជាប្រទេសនាំចូលកង់មកកម្ពុជាដែរ តែយើងមិនមានតួលេខច្បាស់លាស់ពីការនាំចូលកង់មកកម្ពុជានោះដែរ។
ឯកឧត្តមបានបញ្ជាក់ថា៖
“ដំណើរការផលិតកង់របស់កម្ពុជានៅតែបន្តជាធម្មតា បើទោះជាវិបត្តិនៃការរាតត្បាតជំងឺកូវីដ១៩ជាសកលកំពុងបន្តក៏ដោយ ហើយការនាំចេញកង់កើនឡើងនេះវាអាស្រ័យលើការបញ្ជាទិញ។ សូមបញ្ជាក់ដែរថា កង់ផលិតនៅប្រទេសកម្ពុជា ធ្លាប់បាននាំចេញទៅកាន់ទីផ្សារអាមេរិកជាង 500,000 គ្រឿង អាល្លឺម៉ង់ 630,000 គ្រឿង ចក្រភពអង់គ្លេស 270,000 គ្រឿង និងបែលហ្ស៊ិក 208, 000គ្រឿង ខណៈដែលប្រទេសហូឡង់មានចំនួន 90,000 គ្រឿង និងអូស្ដ្រាលីមានចំនួន 100, 000គ្រឿង”
ឯកឧត្តម ស៊ាង ថៃ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧កម្ពុជា និងសិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការលើកម្មសិទ្ធិឧស្សាហកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/01/2025
ក្រសួងឧស្សាហកម្ម និងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរីចុះហត្ថលេខាបន្តសុពលភាពនៃអនុស្សរណៈ យោគយល់ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិឧស្សាហកម្ម