លុយ និងបំណុល ៖ មនុស្សភាគច្រើនគឺតែងតែមានអារម្មណ៍បាក់ទឹកចិត្ត តានតឹង ធុញថប់ខ្លាំងនៅពេលដែលពួកគេត្រូវជួបបញ្ហាប្រឈមមុខជាច្រើនដែលលំបាកដោះស្រាយក្នុងនោះអាចមានដូចជាការបាត់បង់ការងារអារម្មណ៍ថាអត់ប្រយោជន៍ និងត្រូវប្រឈមនឹងការគិតដោះស្រាយបញ្ហាបំណុលតែម្តង។
ពួកគេក៏ចាប់ផ្តើមមានអារម្មណ៍មិនល្អគិតច្រើននិងសូម្បីតែនិយាយអំពីបញ្ហានេះទៅកាន់អ្នកដទៃដោយសារមានភាពខ្មាសអៀន។បញ្ហានេះនឹងមានចំនួនកាន់តែច្រើនទៅ និងទំងន់កាន់តែធ្ងន់ទៅរហូតធ្វើឲ្យមនុស្សមួយចំនួនដល់ថ្នាក់គិតខ្លីធ្វើរឿងមិនល្អៗក៏ថាបាន និងកើតទៅជាជំងឺស្ត្រេសនាពេលខាងមុខ៖
អ្នកត្រូវចាំថា ១ បញ្ហាគឺ ១០០០ ដំណោះស្រាយ ប៉ុន្តែមុនពេលដែលអ្នកអាចគិតរកដំណោះស្រាយបានចាំបាច់ត្រូវចាំថាអ្នកត្រូវមានសុខភាពផ្លូវចិត្តដ៏ល្អមួយផងដែរ។ ធ្វើយ៉ាងណាទើបធ្វើឲ្យអ្នកអាចគេចចេញពីកង្វល់ខាងលើនេះ? តាមពិតការអនុវត្តសកម្មភាពសាមញ្ញៗខាងក្រោមគឺពិតជាជួយឲ្យអ្នកមានភាពធូរស្រាលពីបញ្ហានេះ៖
ធ្វើឲ្យខ្លួនរវល់ និងសកម្ម ៖ ជួបមិត្តភ័ក្តផឹកកាហ្វេជជែកពិភាក្សាគ្នាលេង បន្តធ្វើបច្ចុប្បន្នភាព CV របស់អ្នក ហើយបើសល់ពេលវេលាខ្លះកុំនៅស្ងៀម ព្រោះថានឹងនឹកឃើញតែបញ្ហាជាប់ជានិច្ច ដូចនេះការហាត់ប្រាណ ឬលេងកីឡាគឺជារឿងល្អបំផុត។
ប្រឈមមុខទៅនឹងភាពភ័យខ្លាច ៖ បើអ្នកមានបំណុលច្រើន និងបញ្ហាច្រើនក្នុងពេលដំណាលគ្នានោះគឺត្រូវតែប្រឈមមុខជាមួយនឹងវា។ ត្រូវបែកចែកពេលវេលារបស់អ្នកក្នុងមួយថ្ងៃៗឱ្យបានច្បាស់លាស់ ក្រៅតែពីការធ្វើការ និងរកស៊ីហើយនោះ ត្រូវគិតរៀបចំបញ្ហាទាំងនោះទៅជាបញ្ជីអាទិភាពដែលត្រូវដោះស្រាយ ប៉ុន្តែថាតើមួយណាគួរដោះស្រាយមុនគេ ឬមួយណាត្រូវដោះស្រាយដោយរបៀបណា?
កុំពិសារជាតិស្រវឹងច្រើនពេក ៖ មនុស្សភាគច្រើនគិតថាការផឹកស្រាដើម្បីលុបចោលការគិតច្រើន និងការពិបាកចិត្ត ហើយងាយស្រួលគេងជាងមុន ប៉ុន្តែអ្នកត្រូវចាំថានៅពេលដែលចាប់ផ្តើមធ្វើបែបនេះអ្នកនឹងចំណាយលុយកាន់តែច្រើនជាងមុន ជាពិសេសសុខភាពរបស់អ្នកនឹងចាប់ផ្តើមទ្រុឌទ្រោមទាំងប្រាជ្ញា និងស្មារតី ដូចនេះមុន និងក្រោយអ្នកនឹងកាន់តែទន់ខ្សោយចំពោះការដោះស្រាយបញ្ហា។
កុំបោះបង់ទំលាប់ការងារប្រចាំថ្ងៃរបស់អ្នក៖ ងើបឡើងម៉ោងដែលអ្នកធ្លាប់ធ្វើ និងគេងម៉ោងដែលអ្នកចូលគេង។ អាហារពេលព្រឹក អាហារពេលថ្ងៃ និងល្ងាចទៅតាមពេលវេលាធម្មតា។ បន្តធ្វើការងារជាធម្មតា ស្វែងរកប្រភពចំណូលថ្មីនៅពេលដែលអ្នកសល់ពេលវេលា ដូចនេះចំណូលរបស់អ្នកមានតែកើនឡើង។ វាដូចជាការហាត់ប្រាណដែរនៅពេលដែលទៅហាត់យកសាច់ដុំនោះ ត្រឹមមួយថ្ងៃ មួយសប្តាហ៍ ឬមួយខែ អ្នកនឹងមិនទាន់ឃើញមានអ្វីប្រែប្រួលនោះទេ ប៉ុន្តែកន្លះឆ្នាំក្រោយទើបអ្នកអាចមើលឃើញលទ្ធផល។
សាកល្បងស្វែងរកប្រភពចំណូលថ្មី៖ វាជារឿងមិនល្អនោះទេប្រសិនបើថៅកែ ឬមេរបស់អ្នកបានដឹងថាអ្នកកំពុងមានការងារធ្វើមួយផ្សេងទៀតក្នុងពេលជាមួយគ្នា ប៉ុន្តែអ្នកត្រូវស្វែងរកប្រភពចំណូលណាដែលមិនប៉ះពាល់ដល់ការងារស្នូល ឬការងារពេញម៉ោងរបស់អ្នក។
ពិចារណាឡើងវិញចំពោះបំណុល ៖ តើបំណុលរបស់អ្នកជាបំណុលប្រភេទណា? អ្នកគួរចាប់ផ្តើមធ្វើការសិក្សាឡើងវិញថា តើអ្នកអាចធ្វើការខ្ចីបំណុលបន្ថែមដោយរក្សាការបង់នៅដដែលប្រចាំខែដើម្បីយកមកពង្រីកអាជីវកម្ម បង្កើនប្រភពចំណូលដែរឬទេ? គួរតែពិចារណាប្តូរកម្ចីទៅធនាគារផ្សេងដែលមានការប្រាក់ទាបដែរឬទេ?
ជួបជាមួយនឹងអ្នកជំនាញផ្លូវចិត្ត៖ ជាមធ្យម ៣ ខែម្តងអ្នកអាចស្វែងរកប្រឹក្សាពីគ្រូពេទ្យបញ្ហាសុខភាពផ្លូវចិត្តដើម្បីធានាបានថា អ្នកមានភាពធូរស្រាលផ្នែកផ្លូវស្មារតី និងអារម្មណ៍ ឬក៏យ៉ាងណា? ដូចនេះអ្នកនឹងអាចដាក់ផែនការថ្មីសម្រាប់ខែបន្ទាប់។
សូមសាកល្បងអនុវត្តនូវវិធីសាស្ត្រដូចដែលបានលើកមកបង្ហាញខាងលើនេះជឿថា បញ្ហារបស់អ្នកនឹងមានភាពធូរស្រាលជាងមុនជាក់ជាមិនខាន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនធំបង្អស់ និងគំរូក្នុងស្រុក បានឈ្នះពានមាសនៃពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 14/12/2024
ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនធំបង្អស់ និង គំរូក្នុងស្រុក បានឈ្នះពានមាសនៃពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងឧស្សាហកម្ម ។
ទ័ពអាកាសចិនប្រើប្រាស់វិធីសាស្ត្រហ្វឹកហាត់បែបបុរាណអាយុកាលជាង១ពាន់ឆ្នាំសម្រាប់ពីឡុតត្រៀមប្រយុទ្ធសង្គ្រាមទំនើបៗ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/12/2024
Qigong គឺជាយុទ្ធគុណចិនដែលមានអាយុកាលជាង១,០០០ឆ្នាំមកហើយ ដោយការហ្វឹកហាត់នេះអាចជួយបង្កើនថាមពលស្នូលរបស់រាង្គកាយ ជាពិសេសការវិវឌ្ឍទៅនៃសាច់ដុំ