ភ្នំពេញ ៖ ទោះជាស្ថិតនៅក្នុងស្ថានភាពប្រឈមនឹងវិបត្តិកូវីដ-19 ដែលកំពុងបន្តរាតត្បាតជាសាកលយ៉ាងណាក៏ដោយ សម្រាប់ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូងនៅតែបន្តមានកំណើន បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2020កន្លងទៅ។
យោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានបង្ហាញថា ចាប់ពីខែមករា ដល់ចុងខែកុម្ភៈ ឆ្នាំ2021 កម្ពុជាបាននាំចេញផលិតផលមានតម្លៃប្រមាណ 64 លានដុល្លារ ទៅកាន់ទីផ្សារកូរ៉េខាងត្បូង កើនឡើងជាង 2.9 ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលកូរ៉េបាននាំចូលមកកាន់ទីផ្សារកម្ពុជាបានមានតម្លៃប្រមាណ 93 លានដុល្លារ ធ្លាក់ចុះ3.8 ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2020។ ពោលគឺទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរសម្រេចបាននូវទំហំទឹកប្រាក់ប្រមាណ 158លានដុល្លារ ថយចុះ 1.1ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កាលពីដើមខែកុម្ភៈ ឆ្នាំ2021 រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង បានប្រកាសបញ្ចប់ការចរចាជាផ្លូវការ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងប្រទេសកូរ៉េខាងត្បូង (CKTFA) ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា មុនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏កំណើននៃការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េមានប្រមាណ 15 ភាគរយ រួចទៅហើយ។ ដោយឡែកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ កម្ពុជានឹងអាចនាំចេញទៅកាន់ប្រទេសកូរ៉េ បានទំហំកាន់តែច្រើនជាងមុន ដោយរំពឹងថានឹងកើនឡើងពី 20ទៅ 25ភាគរយក្នុងមួយឆ្នាំ។
ឯកឧត្តមបន្តថា៖
“នៅក្នុងអំឡុងខែមិថុនា ឆ្នាំ2021នេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េគ្រោងនឹងចុះហត្ថលេខាជាផ្លូវការ ហើយកិច្ចព្រមព្រៀងនេះដែរ ក៏រំពឹងថានឹងចូលជាធរមានជាផ្លូវការ នៅក្នុងឆ្នាំ2021នេះដែរ ព្រោះថាកម្ពុជា និងកូរ៉េខាងត្បូងនៅមានពេលវេលាដើម្បីធ្វើកិច្ចការនេះ”។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានបន្ថែមថា៖«ជាមោទនភាពរបស់ប្រទេសកម្ពុជា ដែលអាចបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយបណ្តាប្រទេសមានសេដ្ឋកិច្ចធំៗ ដូចជា ប្រទេសចិន និងប្រទេសកូរ៉េជាដើម ព្រោះថាប្រទេសធំៗ គេតែងចង់បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសអភិវឌ្ឍន៍ ខណៈកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួចប៉ុណ្ណោះ។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះ កម្ពុជា នឹងអាចនាំចេញទៅកាន់ទីផ្សារប្រទេសកូរ៉េកាន់តែច្រើន ដែលអាចបង្កើនទំហំពាណិជ្ជកម្មបានមួយកម្រិតទៀត»៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ការដ្ឋានសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រថ្មី ៣០កន្លែង ត្រួសត្រាយផ្លូវចិនទៅជាមហាអំណាចថាមពលនុយក្លេអ៊ែរជំនួសសហរដ្ឋអាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/04/2025
នៅត្រឹមចុងខែមេសានេះ រដ្ឋាភិបាលទីក្រុងប៉េកាំងបានអនុម័តកញ្ចប់ថវិកាថ្មីដើម្បីអាចចាប់ផ្តើមការសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រថ្មីចំនួន១០កន្លែងទៀតសម្រាប់ឆ្នាំ២០២៥នេះ
អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/04/2025
អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល ដើម្បីរីកធំធាត់ និងចូលរួមក្នុងកំណើនវិស័យឧស្សាហកម្មរបស់ខេត្ត