ក្នុងអំឡុងពេលកូវីដ វិស័យសំណង់ នៅតែមានសកម្មភាព ប៉ុន្តែជួបបញ្ហាខ្លះ

ភ្នំពេញ ៖ ស្ថាន​ភាព​នៃ​វិស័យ​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​មាន​ការ​ថយ​ចុះ​នោះទេ បើទោះ​ជា​សេដ្ឋកិច្ច​ពិភព​លោក​ប្រឈម​នឹងការធ្លាក់ចុះយ៉ាងខ្លាំងដោយ​សារ​តែ​មេរោគ Covid-19ក៏​ដោយ​។​

លោកបណ្ឌិត តេង រិទ្ធី ស្ថាបនិក និងជានាយកក្រុមហ៊ុន R’ Investment Group បានប្រាប់ AMS ថា​ថ្វី​ដ្បិត​តែវិស័យ​សំណង់មានដំណើរ​ការពិតមែន ប៉ុន្តែក៏ជួបការលំបាកខ្លះដែរ​ក្នុងសម័យកូវីដនេះ ខណៈ​ដែល​គម្រោងដែលបន្តមានសកម្មភាពភាគច្រើនជាគម្រោងប្សល់ទុកតាំងពីឆ្នាំចាស់ ហើយគម្រោងថ្មីជា​ប្រភេទគម្រោងបណ្តុំលំនៅដ្ឋាន ឬបុរី ដែលនៅបន្តមានតម្រូវការក្នុងស្រុក។

លោកបណ្ឌិត តេង រិទ្ធី បានមានប្រសាសន៍ថា៖

“វិស័យសំណង់នៅក្នុងដំណាក់កាលកូវីដនេះ គ្រាន់តែមានបញ្ហាក្នុងការប្រតិបត្តិ និងការគ្រប់គ្រងបន្តិចបន្តួច ក្រោមវិធានការរបស់​ក្រសួង​សុខា​ភិ​បាល និងរាជរដ្ឋាភិបាលក្នុងការអនុវត្តដែល​យើងត្រូវអនុវត្តដោយខ្លួនឯងផ្ទាល់ផង ​និងត្រូវដាក់ឱ្យ​អនុវត្ត​ដល់កម្មករ និយោជិតផងដែរ។ សម្រាប់កម្មករជាទូទៅ នឹងនៅក្រុមហ៊ុនខ្ញុំ កម្មករបាន​ដំណើរការជាធម្មតា​ តែយើងក៏បានជំរុញគាត់វាស់កម្តៅ ពាក់ម៉ាសរាល់ពេលចូលមកធ្វើការ តាមវិធានការរបស់ក្រសួងសុខាភិបាលដើម្បីរក្សាសុខភាព​”

លោកបណ្ឌិតបានបន្ថែមថា​៖

ទី1យើងត្រូវតាមដានគាត់ សុំកុំឱ្យគាត់ដើរទៅក្រៅ កុំឱ្យ​ឆ្លង​តំបន់ ​យើង​បានគាំពារគាត់តាំងពីមុនផ្ដើមមានកូវីដក្នុងសហគមន៍20កុម្ភៈមក​ម៉្លេះ។ អ្វីដែលយើងបានបន្ថែមទៅ​លើ​វិធាន​ការ ដែល​មានរហូតមកនោះ គឺការផ្តល់ជំនឿចិត្ត និងការលើកទឹកចិត្តដោយផ្តល់នូវម្ហូប​អាហារ​បន្ថែម​​ដល់ពួកគាត់ ដើម្បីកុំឱ្យគាត់ទៅឆ្ងាយ។ ​

ទី2 គឺបញ្ហាដែលកន្លែងមួយចំនួនត្រូវបិទទ្វារ ក៏ធ្វើឱ្យមាន​ការលំបាកដែរ។​ តែបញ្ហានេះយើងអាច​ធ្វើការបានខ្លះដែរ តាមរយៈការប្រើបញ្ជាទិញតាមអនឡាញ ទាក់ទងនឹងការដឹកជញ្ជូន យើងអាច​ទាក់​ទង​​​តាមតេឡេក្រាម ឬទូរស័ព្ទ​ជាដើម។

លោកបានប្រាប់ឱ្យដឹងថា បញ្ហាលំបាកមួយទៀតនោះគឺពាក់ព័ន្ធនឹងបញ្ហាផ្លូវចិត្តសម្រាប់កម្មករ  ដែលមនុស្សម្នាក់ៗ មានក្ដី​បារ​ម្ភពីបញ្ហាការឆ្លងនៃជំងឺ ប៉ុន្តែភាគច្រើនត្រូវបានដោះស្រាយភាពលំបាក ដោយការបង្ហាញពីលក្ខន្តិកៈល្អៗដែល​អាចទទួលយកបាន។

​សម្រាប់ការងាររបស់កម្មករ​មិនបានផ្លាស់ប្ដូរវេន​នោះទេ ព្រោះកិច្ចការសំណង់​នៅដដែល មិនមានការធ្វើការក្នុងទីតាំងចង្អៀតនោះទេ​ ឬក៏ជាទីតាំងតូច​ដែល​នាំឱ្យលំបាករក្សាគម្លាត​ដូចនៅក្នុង​រោង​ចក្រនោះទេ។​

លោកបណ្ឌិត តេង រិទ្ធី បានបញ្ជាក់ទៀតថា ផលលំបាកដែលមាននៅក្នុងការគ្រប់គ្រងសុវត្ថិភាពកម្មករនៅក្នុងដំណាក់កាលនេះ គឺកម្មករថ្មីដែលមកពីតាមបណ្តាខេត្ត ដែលតម្រូវឱ្យមានការធ្វើចត្តាលីស័ករយៈពេល14ថ្ងៃ ដែលចំណុចនេះជាបញ្ហាដែលម្ចាស់ទទួលគម្រោងសាងសង់មិនអាចទទួលយកកម្មករដែលមកពីតាមខេត្តឱ្យចូលបម្រើការងារនៅក្នុងការដ្ឋាននោះទេ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អិលអូអិលស៊ី ទទួលបានសមតុល្យប្រាក់បញ្ញើសរុបជាង ១.000លានដុល្លារអាមេរិកគិតត្រឹមត្រីមាសទី៤​ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/01/2025

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ឈានមុខគេនៅ ព្រះរាជាណាចក្រកម្ពុជា​ ដែលទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅឆ្នាំ២០១៥។

ក្រុមហ៊ុនធុរកិច្ចថ្មីចំនួន៥លើវិស័យយោធា ដែលកំពុងលេចមុខមាត់ខ្លាំងនៅអាមេរិកសម្រាប់ឆ្នាំ២០២៥នេះ

ជំនួញ, ព្រឹត្តិការណ៍

• 16/01/2025

បច្ចុប្បន្នធុរកិច្ចថ្មីសម្រាប់វិស័យយោធានៅអាមេរិកសរុបមានប្រមាណជា ៥៥៦ ក្រុមហ៊ុនមកហើយប៉ុន្តែក្នុងនោះមានប្រមាណជា ៣០០ជាងប៉ុណ្ណោះដែលទទួលបានទុនវិនិយោគ

សាជីវកម្មចម្រុះជាតិសាសន៍ចំនួន ៦ ចង់វិនិយោគក្នុងប្រទេសថៃ ក្រោយរដ្ឋាភិបាលថៃអនុម័តឲ្យមានច្បាប់កាស៊ីណូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/01/2025

សាជីវកម្មចម្រុះជាតិសាសន៍ចំនួន ៦ ចង់វិនិយោគក្នុងប្រទេសថៃ បន្ទាប់ពីរដ្ឋាភិបាលថៃអនុម័តសេចក្តីព្រាងច្បាប់អនុញ្ញាតឲ្យមានអាជីវកម្មកាស៊ីណូស្របច្បាប់

បទពិសោធន៍ជួបវិបត្តិធ្ងន់ធ្ងរចំនួន២ដង ក្នុងរយៈពេល២០ឆ្នាំ ធ្វើឱ្យវិស័យអចលនទ្រព្យកម្ពុជាមានភាពចាស់ទុំ និងអាចដោះស្រាយបញ្ហាបាន​នាពេលអនាគត

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/01/2025

បទពិសោធន៍ជួបវិបត្តិធ្ងន់ធ្ងរចំនួន២ដង ក្នុងរយៈពេល២០ឆ្នាំ ធ្វើឱ្យវិស័យអចលនទ្រព្យកម្ពុជាមានភាពចាស់ទុំ និងអាចដោះស្រាយបញ្ហាបាន​នាពេលអនាគត

ម៉ាឡេស៊ី ចង់ក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងថាមពល ដើម្បីទាក់ទាញការវិនិយោគទំហំរាប់រយពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/01/2025

ម៉ាឡេស៊ី បច្ចុប្បន្នគឺជាប្រទេសដែលជាទទួលបន្ទុកកិច្ចការងារធ្វើតេស្ត និងវេចខ្ចប់ផលិតផលបន្ទះឈីបរបស់ពិភពលោក ឬប្រមាណជា ១៣ភាគរយនៃទីផ្សារសរុប

ធុរជនកម្ពុជា មានឱកាសបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួននៅពិព័រណ៍ផលិតផលនាំចេញ-នាំចូលប្រទេសចិនលើកទី១៣៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/01/2025

ធុរជនកម្ពុជា នឹងមានឱកាសបង្ហាញផលិតផល និងសេវាកម្មនៅក្នុងពិព័រណ៍ផលិតផលនាំចេញ-នាំចូលប្រទេស​ចិនលើកទី១៣៧ ដើម្បីពង្រឹងភាពជាដៃគូពាណិជ្ជកម្ម លើកកម្ពស់ឱកាសអាជីវកម្ម

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ឥលូវនេះ ប្រជាពលរដ្ឋអាចទទួលសេវាផ្សេងៗតាមតម្រូវការរបស់ខ្លួនតាមរយៈប្រព័ន្ធអនឡាញពីក្រសួងរៀបចំដែនដី

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/01/2025

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ឥលូវនេះ ប្រជាពលរដ្ឋអាចទទួលសេវាផ្សេងៗតាមតម្រូវការរបស់ខ្លួនតាមរយៈប្រព័ន្ធអនឡាញពីក្រសួងរៀបចំដែនដី

ដើមខែមករា ឆ្នាំ២០២៥ គម្រោងវិនិយោគចំនួន ១៧គម្រោង មានតម្លៃសរុប ១៥០លានដុល្លារ កំពុងស្នើចុះបញ្ជី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2025

គម្រោងវិនិយោគចំនួន១៧គម្រោងដែលមានតម្លៃ១៥០លានដុល្លារអាម៉េរិក កំពុងស្នើចុះបញ្ជីគម្រោងវិនិយោគពីគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា

ក្រសួង​រៀបចំដែន​ដី​ នគរូបនីយកម្ម និង​សំណង់ ​រៀបចំ​សិក្ខាសាលា​ពីសេវា​សាធារណៈអនឡាញ​​ ដើម្បី​ជំរុញការ​ប្រើប្រាស់​ឱ្យកាន់តែទូលាយ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/01/2025

ក្នុងគោលបំណងជំរុញការ​ប្រើប្រាស់​នូវ​សេវាសាធារណអនឡាញ​របស់ក្រសួង​រៀបចំដែនដី​កាន់តែទូលំទូលាយក្រសួង​បានរៀបចំសិក្ខាសាលាមួយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥​