សម្តេចតេជោហ៊ុន សែន៖ ប្រទេសកម្ពុជាបានទិញវ៉ាក់សាំងស៊ីណូវ៉ា1.5 លានដូស

យោងតាមសារជាសំលេងរបស់សម្តេចតេជោ ហ៊ុនសែន ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅព្រឹកនេះវ៉ាក់សាំងស៊ីណូវាក់ Sinovac នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី26 ខែមីនាឆ្នាំ2021 ដើម្បីចូលរួមជាមួយថ្នាំស៊ីណូហ្វាមចំនួន 40 ម៉ឺនដូស ដែលបានផ្តល់ដោយប្រទេសចិន និងចំនួន 320,000 ដូសនៃវ៉ាក់សាំងអាស្ត្រាហ្សេនេកា AstraZeneca ដែលត្រូវបានផ្តល់ឱ្យតាមរយៈយន្តការ COVAX ។

សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា៖«វ៉ាក់សាំងស៊ីណូវាក់នឹងមកដល់ប្រទេស    កម្ពុជានៅថ្ងៃទី26 ខែមីនាឆ្នាំ2021 នេះបើយោងតាមការជូនដំណឹងពីភាគីមិត្តចិន និងវ៉ាក់សាំងស៊ីណូហ្វាមដែលឧបត្ថម្ភដោយប្រទេសចិនចំនួន 400,000ដូសទៀត ត្រូវបានសង្ឃឹមថានឹងមកដល់ទីនេះមុនចូលឆ្នាំខ្មែរ»។

សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ថាចាប់តាំងពីចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនៅថ្ងៃទី 10ខែកុម្ភៈឆ្នាំ 2021 ប្រជាជនជាង 300,000 នាក់ត្រូវបានចាក់វ៉ាក់សាំងក្នុងនោះមាន 198,400នាក់ជាជនស៊ីវិល និងជាង100,000នាក់ជាមន្រ្តីកងខេមរភូមិន្ទ និងប៉ូលីស។ដោយចាក់លើកទី1 ជូនកងកម្លាំងកើនដល់ចំនួនសរុប109,756នាក់ ខណៈចាក់លើកទី2បានចំនួន 81,371នាក់។ក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ-19 ស៊ីណូហ្វាម (Sinopharm) និង អាស្រ្តាហ្សេនីកា (Astra Zeneca) ជូនជនស៊ីវិលទូទាំងប្រទេស៖Sinopharm ដែលបានចាក់សរុបចំនួន៖ 142,614នាក់ ។Astra Zeneca ដែលបានចាក់ សរុបចំនួន៖ 55,833នាក់។

សម្តេចតេជោហ៊ុន សែន បានប្រាប់ប្រជាពលរដ្ឋកុំឱ្យគិតពីវ៉ាក់សាំងចិនSinopharm ឬវ៉ាក់សាំងរបស់ឥណ្ឌា Astra Zeneca ក្នុងពេលដែលកម្ពុជាមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងពេលតែមួយ សំខាន់ គឺមានវ៉ាក់សាំងសម្រាប់ចាក់។

សម្តេចនាយករដ្ឋមន្ត្រីលើកឡើងថា៖«សម្រាប់នៅប្រទេសកម្ពុជា វ៉ាក់សាំង AstraZeneca ត្រូវបានគេយល់ថា ជាវ៉ាក់សាំង ដែលមានសុវត្ថិភាព ហើយអង្គការសុខភាពពិភពលោក ក៏កំពុងតែការពារវ៉ាក់សាំង AstraZeneca នេះដែរ ប៉ុន្តែបញ្ហារបស់យើង ស្ថិតនៅត្រង់ថា គឺយើងមិនមានវាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ជូនទាំងអស់គ្នាក្នុងពេលតែមួយនោះទេ»។ 

សម្តេចតេជោហ៊ុន សែន បានឱ្យដឹងថា វ៉ាក់សាំង Sinovac មិនបានកំណត់អាយុនោះទេ នៅប្រទេសឥណ្ឌូនេស៊ី បានដំណើរការចាក់ ស៊ីណូវ៉ាក់ ដែលជាប្រទេសលំដាប់ទី 4 ដែលមានប្រជាជនច្រើនជាងគេ។ រាជរដ្ឋាភិបាលក៏បានបញ្ជាទិញ វ៉ាក់សាំងនេះ ចំនួន 1.5 លានដូស។ ប្រទេសកម្ពុជាបានចេញការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ (EUA) សម្រាប់វ៉ាក់សាំងស៊ីណូវាក់ផលិតដោយចិនប្រឆាំងនឹងកូវីដ នៅថ្ងៃទី12 ខែកុម្ភះឆ្នាំ2021 ។ វាជាវ៉ាក់សាំងស្ថិតក្នុងចំណោមវ៉ាក់សាំង​ទាំង 3 ដែលត្រូវបានអនុញ្ញាតចាក់ឱ្យប្រជាជន។ ឯវ៉ាក់សាំង 2ទៀត គឺវ៉ាក់សាំងស៊ីណូហ្វាម Sino​pharmនិង​​វ៉ាក់​​​​សាំងAstraZeneca អាស្ត្រាហ្សេនេកា៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបលើកឡើងថា ការដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចរុស្ស៊ីពិតជាមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

រដ្ឋមន្ត្រីហិរញ្ញវត្ថុសហភាពអឺរ៉ុប ៨ រូប លើកឡើងថា រុស្ស៊ីនិយាយកុហកអំពីកម្លាំងសេដ្ឋកិច្ចរបស់ខ្លួន ដោយសារមាន​សញ្ញា​ជា​ច្រើន​ដែល​បង្ហាញ​ថា​សេដ្ឋកិច្ច​រុស្ស៊ី​កំពុង​ធ្លាក់​ចុះ ហើយគួរតែមានទណ្ឌកម្ម ​និង​វិធានការ​ផ្សេង​បន្ថែមទៀត​ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រុស្ស៊ី​ចុះ​ខ្សោយ​កាន់តែមានប្រសិទ្ធភាព

រដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុ សហការបង្កើនអាទិភាពហិរញ្ញប្បទានសម្រាប់វិស័យទឹកស្អាត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/07/2024

វេទិកាទឹកស្អាតត្រូវផ្តោតលើការពង្រឹង​កិច្ច​សហការរវាងរដ្ឋ វិស័យឯកជននិងស្ថាប័នហិរញ្ញវត្ថuលើកកម្ពស់​លទ្ធភាព​ទទួលសេវា​ទឹក​ស្អាតទូទាំង​ប្រទេស​

នាពេលអនាគត កម្ពុជានឹងមានមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញសម្រាប់ទាក់ទាញការវិនិយោគផ្នែកឡូជីស្ទីក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

នាពេលអនាគតឆាប់ៗកម្ពុជា នឹងមានមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ សម្រាប់ទាក់ទាញការវិនិយោគផ្នែកឡូជីស្ទីកទាំងក្នុង និង ក្រៅប្រទេស

វិស័យមីក្រូហិរញ្ញវត្ថុបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/07/2024

វិស័យមីក្រូហិរញ្ញវត្ថុនៅតែបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការផ្តល់ផលិតផល និងសេវាហិរញ្ញវត្ថុផ្លូវការដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមតំបន់ជនបទ

រាជរដ្ឋាភិបាល​អាណត្តិថ្មី បាន​ដាក់​ចេញវិធានការជា​បន្តបន្ទាប់​ ​ដើម្បីជំរុញ​ការស្ដារ​វិស័យ​សំណង់ ​និងអចលនទ្រព្យ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/07/2024

រដ្ឋាភបិាលបាល​បានដាក់ចេញនូវ​វិធានការ​ជា​បន្តបន្ទាប់ដើម្បីជំរុញវិស័យ​អចលនទ្រព្យ ​និងសំណង់ឱ្យ​ងើ​បឡើងវិញតាំងពីអាណត្តិ​ចាស់​ដល់អាណត្តិ​ថ្មី

F-16ថ្មីចំនួន២គ្រឿងនៃកញ្ចប់ចំណាយជិត២ពាន់លានដុល្លារ ចុះចតដល់ទឹកដីស្លូវ៉ាលើកដំបូងក្រោយរង់ចាំជាង២ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/07/2024

F-16 បានបង្ហាញអំពីការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើង និងកាន់តែមានប្រសិទ្ធភាពនៃសមត្ថភាពការពារជាតិរបស់ស្លុវ៉ាគី

រដ្ឋាភិបាលអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងឈានទៅគោលដៅឆ្នេរទេសចរណ៍កម្រិតពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

កម្ពុជា នឹងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រឱ្យទៅជារបៀងសេដ្ឋកិច្ចពហុបំណង ប្រទាក់ក្រឡា និងជាគោលដៅទេសចរណ៍ឆ្នេរកម្រិតពិភពលោក

ការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រិនស្ត្រី នឹងធ្វើឱ្យកម្ពុជាឈានទៅរកការពង្រីកអាជីវកម្មក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

ការលើកកម្ពស់នៃការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រិនស្ត្រី នឹងធ្វើឲ្យកម្ពុជាឈានទៅរកការពង្រីកអាជីវកម្មទៅកាន់តំបន់អាស៊ានតាមរយៈប្រព័ន្ធអេឡិចត្រូនិក

ស្វែងយល់ពីបច្ចេកទេសដាំដំណាំផ្ទី ងាយៗមិនចំណាយកម្លាំងច្រើន ប៉ុន្តែទទួលបានទិន្នផលខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2024

ផ្ទី ជាដំណាំមួយប្រភេទងាយស្រួលដាំដុះ ទទួលបានផលច្រើន និងមានតម្រូវការទីផ្សារល្អ