បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជុនរបស់សិង្ហបុរី Ong Ye Kungបានប្រកាសថានឹងបញ្ចប់ទៅនៃការចុះឈ្មោះរថយន្តឯកជនព្រមទាំងរថយន្តតាក់ស៊ីប្រភេទដើរដោយថាមពលម៉ាស៊ូតទាំងអស់ឲ្យបាននៅក្នុងឆ្នាំ2025 ខាងមុខនេះ។
លោក Ong បានបន្តទៀតថានេះគឺជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងក្នុងការត្រួសត្រាយផ្លូវដើម្បីអាចឈានទៅដល់ការប្រើប្រាស់យានយន្តប្រកបដោយនិរន្តភាព។លោកបន្តថាដូចដែលយើងធ្លាប់បានដឹងរួចមកហើយថា រថយន្តប្រើប្រាស់ថាមពលម៉ាស៊ូតគឺមានការបំពុលអាកាសធាតុក្នុងកម្រិតដល់ទៅ PM2.5 ដែលវាមានអត្រាពុលខ្លាំងជាងរថយន្តដែលប្រើប្រាស់ប្រេងសាំងទៀតផង។
ខណៈដែលរថយន្តតាក់ស៊ីប្រមាណជា 85 ភាគរយនៅទូទាំងសិង្ហបុរីកាលពី 5ឆ្នាំមុន ប៉ុន្តែមកដល់បច្ចុប្បន្នចំនួននេះបានធ្លាក់ចុះបន្តិចគឺមកត្រឹមតែ 40 ភាគរយប៉ុណ្ណោះនៃរថយន្តតាក់ស៊ីសរុបគឺប្រមាណជា 15,888 គ្រឿង។
កាលពីខែមករា រថយន្តតាក់ស៊ីប្រើប្រាស់ថាមពលម៉ាស៊ូតប្រមាណ 18,081 គ្រឿងបានធ្វើដំណើរនៅតាមដងផ្លូវនៃប្រទេសសិង្ហបុរីដែលវាត្រូវបានគេមើលឃើញថាមានអត្រាបំពុលបរិយាកាសដល់ទៅ 2.8 ភាគរយនៃការបំពុលទាំងអស់ក្នុងប្រទេស។ ជាមួយគ្នានេះ យោងតាមការបញ្ជាក់បន្ថែមដោយលោក Ong ជឿជាក់ថាតំណាក់កាលខាងក្នុង ឬត្រូវបានហៅថា Internal Combustions Engine (ICE) នឹងជួយឲ្យប្រទេសអាចសម្រេចបានគោលដៅក្នុងការទទួលបានថាមពលបៃតង ឬនិរន្តភាពឲ្យបាន 100 ភាគរយនៅក្នុងឆ្នាំ2040៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧Huawei វ៉ាដាច់ទីផ្សារលក់ស្មាតហ្វូនរបស់ Apple នៅក្នុងខែសីហាជាលើកដំបូងក្នុងរយៈពេល៤៦ខែចុងក្រោយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/10/2024
Huawei បានកាន់កាប់តំណែងទីផ្សារក្នុងស្រុកវិញហើយ ដោយសារតែការនាំចូលស្មាតហ្វូនពីបរទេសយកមកចែកចាយបន្តមានការធ្លាក់ចុះ