កម្ពុជាក្លាយជាប្រទេសដែលមានផ្ទៃដីអភិរក្សធំក្នុងបណ្តាប្រទេសនៅអាស៊ី

កម្ពុជាមានផ្ទៃដីអភិរក្សទំហំ ៧.៣លានហិកតា ស្មើនឹង ៤១%នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល ដែលទំហំនេះបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានផ្ទៃដីអភិរក្សធំក្នុងបណ្តាប្រទេសនៅអាស៊ី និងទទួល បានការកោតសរសើរពីស្ថាប័ននានាលើពិភពលោក។ ផ្ទៃដីតំបន់ធម្មជាតិ ដែលកម្ពុជាដាក់ជាតំបន់អភិរក្សនេះច្រើនជាង ២ ដងនៃគោលការណ៍ ជីវៈចម្រុះ អាឈី (Archi) ដែលកំណត់ថាប្រទេសនីមួយៗ ត្រូវ​រក្សាដីអភិរក្ស ១៧% នៃផ្ទៃដីប្រទេស។ នេះបើយោងតាមក្រសួងបរិស្ថានក្នុងឱកាសអបអរសាទរទិវាព្រៃឈើអន្តរជាតិ២១ មីនា ឆ្នាំ២០២១។

អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ ធនធានព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិត្រូវបានការពារនិងអភិរក្សបានយ៉ាងល្អ ទោះបីជាមានការប្រឈមខ្លះ និងបទល្មើសទ្រង់ទ្រាយតូចៗនៅបន្តកើតមានក្តី។ 

រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់លើការការពារ និងអភិរក្ស​​ធនធានធម្មជាតិដោយថែរក្សាឈើឈរ ដើម្បីលក់តួនាទីព្រៃឈើ ដែលដើរតួនាទីសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី តាមរយៈការលក់ ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ហើយថវិកាដែលបាន​មកពីការលក់ឥណទានកាបូនត្រូវបានយកទៅប្រើប្រាស់គាំពារលើការងារអភិរក្ស និងការបង្កើត​សេដ្ឋកិច្ចសម្រាប់ប្រជាសហគមន៍មូលដ្ឋាន។

 កម្ពុជាមានសុទិដ្ឋិនិយមថា កម្ពុជានឹងអាចលក់ឥណទានកាបូន បានបន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់ ខណៈពីឆ្នាំ ២០១៦មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលជោគជ័យ ក្នុងការលក់ឥណទានកាបូនក្នុង ទីផ្សារស្ម័គ្រចិត្តដោយទទួលបានថវិកាចំនួន ១១,៦ លានដុល្លារអាមេរិក។ ថវិកានេះត្រូវបានប្រើប្រាស់ដើម្បី​ការពារ និងអភិរក្សព្រៃឈើ និងការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ។ 

រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។

កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអនុវត្តកម្មវិធីរេដបូកបានល្អក្នុងចំណោមប្រទេសដទៃទៀត លើសកលលោកមានដូចជា Malaysia, Vietnam, Indonesia, Brazil, Ecuador, Colombia, Chilli, Mexico, Kenya ដែលនឹងមានសិទ្ធិដាក់គម្រោងយកថវិកាពីមូលនិធិអាកាសធាតុបៃតង។ ផ្អែកតាមកម្រិតយោងព្រៃឈើ (Forest References Level) កម្ពុជាអាចផលិតឥណទានកាបូនបាន ប្រមាណ១០លានតោន/ឆ្នាំ សម្រាប់ទទួលបានថវិកាក្នុងក្របខ័ណ្ឌការទូទាត់ផ្អែកតាមលទ្ធផលពីមូលនិធិអាកាសធាតុបៃតង។ 

សត្វព្រៃក៏ត្រូវបានមើលឃើញថាចាប់ផ្តើមមានវត្តមានកើនឡើង ចំពោះប្រភេទសត្វកម្រខ្លះ និងសត្វ​មួយចំនួនទៀតមានចំនួនថេរ។ ប្រជាពលរដ្ឋចាប់ផ្តើមយល់ដឹងកាន់តែខ្លាំង អំពីសារៈប្រយោជន៍ ក្នុងការការពារប្រព័ន្ធអេកូឡូស៊ី ព្រៃឈើ សត្វព្រៃ។ ពលរដ្ឋដែលរស់នៅក្នុង តំបន់សហគមន៍ការពារធម្មជាតិ បានទទួលចំណូលបន្ថែមពីការដកហូតអនុផលព្រៃឈើ និងទទួលបានផលប្រយោជន៍ពីការថែរក្សាព្រៃឈើ។ 

ព្រៃឈើពិតជាមានសារៈសំខាន់សម្រាប់ជីវិតមនុស្សសត្វ និងជីវៈចម្រុះផ្សេងទៀត ដូច្នេះយើងត្រូវរួមគ្នា ដោយឈរលើមូលដ្ឋានច្បាប់ ការទទួលខុសត្រូវ និងស្មោះត្រង់ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិដែលកម្ពុជាមាន ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជា ក៏បានចលនាការដាំដើមឈើស្តារគម្របព្រៃឈើ នៅតំបន់រិចរិលផងដែរ។ ក្នុងមួយឆ្នាំៗ កូនឈើរាប់សែនដើមត្រូវបានដាំនៅតាមតំបន់នានា។ ម្យ៉ាងទៀត រាជរដ្ឋាភិបាលក៏យកចិត្តទុកដាក់លើការបង្កើតចម្ការឈើដាំ ដើម្បីប្រើប្រាស់ក្នុងវិស័យសំណង់ កាត់បន្ថយលើសម្ពាធមកលើឈើធម្មជាតិ។ ការសន្សំសំចៃការប្រើប្រាស់អុសដុត និង ធ្យូង ក៏ជាផ្នែកមួយនៃការកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ។ ឡដុតធ្យូងក៏ជាប្រភពមួយដែលនាំឱ្យមានការបំផ្លិចបំផ្លាញព្រៃឈើធម្មជាតិ ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ វីង បើកសម្ពោធសាខាថ្មីក្នុងក្រុងកំពង់ឆ្នាំង

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/06/2024

សេវាធនាគារដ៏សម្បូរបែបរបស់ធនាគារ វីង ឥឡូវនេះបានពង្រីកទៅដល់ក្រុងកំពង់ឆ្នាំងហើយ ដើម្បីជួយសម្រួលប្រជាជនក្នុងខេត្តនេះជាមួយនឹងតម្រូវការសេវាហិរញ្ញវត្ថុប្រចាំថ្ងៃកាន់តែប្រសើរ

៤០ឆ្នាំក្នុងនាមជារោងចក្រពិភពលោក តែមិនប្រាកដថាអាចបន្តភាពជោគជ័យក្នុងទីផ្សាររថយន្តអគ្គិសនីនោះឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/06/2024

រថយន្តអគ្គិសនីរបស់ចិន មិនប្រាកដថាអាថវាយឡុកទីផ្សារពិភពលោកបានជោគជ័យដូចជាទីផ្សារផលិតផល និងទំនិញរបស់ខ្លួនដែលធ្លាប់ធ្វើបានជាង៤០ឆ្នាំនោះឡើយ

ព្រែកជីកហ្វូណនតេជោ នឹងផ្លាស់ប្ដូរមុខមាត់ និងមានដង្ហើមសេដ្ឋកិច្ចដូចព្រែកជីក Rhine–Main–Danube នៅអាល្លឺម៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/06/2024

ព្រែកជីកហ្វូណនតេជោ នឹងផ្លាស់ប្ដូរមុខមាត់កម្ពុជាថ្មី និងមានដង្ហើមសេដ្ឋកិច្ចដូចព្រែកជីក Rhine–Main–Danube នៅប្រទេសអាល្លឺម៉ង់ ក្រោយពេលស្ថាបនារួច

ពូជកូនឈើហូបផ្លែកាន់តែមានតម្រូវការទីផ្សារនារដូវវស្សា

ជំនួញ, ព្រឹត្តិការណ៍

• 14/06/2024

សម្រាប់រដូវវស្សាដែលមានភ្លៀងធ្លាក់ច្រើន និងមានប្រភពទឹកគ្រប់គ្រាន់ ជាអំណោយផលមួយសម្រាប់បងប្អូនប្រជាកសិករ ក៏ដូចជាអ្នកដែលចូលចិត្តដាំដំណាំ និងដើមឈើហូបផ្លែ

អ្នកជំនាញលើកទឹកចិត្តឱ្យគ្រឹះស្ថានផ្ដល់កម្ចី និងអតិថិជនបើកចិត្តជជែកគ្នា ដើម្បីចៀសវាងកើតមានបញ្ហាណាមួយ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/06/2024

បញ្ហាមួយអាចកើតឡើង ប្រសិនបើអតិថិជនមិនមានលទ្ធភាពសង ទៅកាន់គ្រឹះស្ថានផ្ដល់កម្ចីតាមកិច្ចសន្យា ហើយភាគីទាំងពីរមិនបានជជែកគ្នាដើម្បីរកដំណោះស្រាយ។

សកម្មភាពសាងសង់ផ្ទះរបស់ប្រជាពលរដ្ឋតាមបណ្ដាខេត្ត​ធ្លាក់ចុះ​ជាង​ឆ្នាំមុន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/06/2024

ប្រជាពលរដ្ឋ​ដែលសាងសង់ផ្ទះថ្មី​នៅក្នុង​ឆ្នាំ ២០២៤​នេះឃើញថា​មាន​ចំនួន​តិចជាង​ឆ្នាំ ២០២៣​ ដែលធ្វើឱ្យការលក់​គ្រឿងសំណង់​និងចំណូល​អ្នក​សាងសង់​ថយចុះ

តម្លៃប្រេងបន្តឡើងថ្លៃ ខណៈដែលការផ្គត់ផ្គង់អាចនឹងត្រូវបានរឹតបន្តឹងរហូតដល់ត្រីមាសទី៣ឆ្នាំនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/06/2024

តម្លៃប្រេងម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៧៧ ភាគរយ ឬ ៧៨,៥០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងម៉ាក Brent ឡើងថ្លៃ ០,៨៣ ភាគរយ ឬ ៨២,៦០ ដុល្លារក្នុងមួយបារ៉ែល

វិស័យ SMEs ជាកម្លាំងជំរុញដ៏សំខាន់ក្នុងដំណើររបស់កម្ពុជាឆ្ពោះទៅការសម្រេចបានគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/06/2024

សហគ្រាសធុនមីក្រូ តូច និងមធ្យមគឺជាកម្លាំងជំរុញដ៏សំខាន់ក្នុងដំណើររបស់កម្ពុជាឆ្ពោះទៅការសម្រេចបានគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

ស្វែងយល់ពីសារៈសំខាន់នៃចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/06/2024

ភ្នំពេញ ៖ ចំណេះដឹងហិរញ្ញវត្ថុគឺជាបំណិនជីវិតមួយ ដែលបុគ្គលគ្រប់រូបត្រូវការសម្រាប់ការរស់នៅប្រចាំថ្ងៃ ព្រោះវាជួយឱ្យបុគ្គលនីមួយៗគ្រប់គ្រងលុយកាក់បានល្អប្រសើរជាងមុន ជួយឱ្យសម្រេចចិត្តផ្នែកហិរញ្ញវត្ថុបានត្រឹមត្រូវ ...

Window to the World ផ្តល់ឱកាសដល់សិស្សនៅតំបន់ដាច់ស្រយាលក្នុងខេត្តតាកែវចំនួន២០នាក់ មកទស្សនកិច្ចសិក្សាអប់រំនៅរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/06/2024

Window to the World ផ្តល់ឱកាសដល់សិស្សនៅតំបន់ដាច់ស្រយាលក្នុងខេត្តតាកែវចំនួន២០នាក់ មកទស្សនកិច្ចសិក្សាអប់រំនៅរាជធានីភ្នំពេញ