ភ្នំពេញ ៖ ប្រទេសកម្ពុជានឹងចូលរួមជាមួយពិភពលោក ដើម្បីអបអរទិវា1ម៉ោងភពផែនដី ដែលនឹងដំណើរការឌីជីថលនៅឆ្នាំនេះ។ ជាមួយនឹងប្រធានបទខាងលើនេះនឹងផ្តល់ឱកាសសម្រាប់មនុស្សគ្រប់គ្នានិយាយអំពីសារៈសំខាន់នៃធម្មជាតិសម្រាប់សុខភាពមនុស្ស និងសុខភាពបរិស្ថាន ព្រមទាំងភពផែនដី ទន្ទឹមនឹងការលើកទឹកចិត្តមនុស្ស ឱ្យមានកន្លែងសម្រាប់ធម្មជាតិកាន់តែច្រើន។ នេះបើយោងតាមប្រកាសរបស់ក្រសួងបរិស្ថាន។
ទិវាមួយម៉ោងសម្រាប់ភពផែនដី មានន័យថា ពលរដ្ឋនៅទូទាំងពិភពលោក រួមទាំងនៅកម្ពុជាផង ចូលរួមបិទភ្លើងមួយម៉ោង ដើម្បីជួយទ្រទ្រង់ធម្មជាតិ ទិវាមួយម៉ោងសម្រាប់ភពផែនដី ហើយប្រធានបទឆ្នាំនេះគឺ«ផ្តល់ក្តីស្រឡាញ់ ដល់ធម្មជាតិ» ដែលនឹងប្រារព្ឋធ្វើឡើងនៅថ្ងៃទី27 ខែមីនា ឆ្នាំ2021។
នៅវេលាម៉ោង 8:30 យប់ថ្ងៃទី27 ខែមីនា ឆ្នាំនេះ មនុស្សគ្រប់គ្នាអាចចូលរួមបិទភ្លើងមួយម៉ោងដើម្បីភពផែនដី និងសាកល្បងបទធិសោធន៍រៀបចំពិសាអាហារពេលល្ងាចក្រោមពន្លឺភ្លើងទៀនជាមួយក្រុមគ្រួសាររបស់អ្នក។ រឿងមួយទៀត ដែលអ្នកអាចធ្វើបានសម្រាប់បង្ហាញក្តីស្រឡាញ់ចំពោះធម្មជាតិ គឺកាត់បន្ថយការប្រើប្រាស់ក្រដាសការិយាល័យ ដើម្បីចូលរួមថែរក្សាព្រៃឈើ និងធម្មជាតិ និងក្លាយជាសម្លេង ដើម្បីធម្មជាតិ និងជួយផ្សព្វផ្សាយពីការកោតសរសើរពីធម្មជាតិក្នុងចំណោមគ្រួសារ និងអ្នកដទៃទៀតនៅលើបណ្តាញសង្គម។
ឯកឧត្តម នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា៖ «ការប្រារព្ធកម្មវិធីនេះ តាមរយៈឌីជីថល ជាការបញ្ជូនសារស្តីពីការស្រឡាញ់ភពផែនដី ព្រៃឈើ និងសត្វព្រៃ និងបញ្ជា្របការកាត់បន្ថយការប្រើប្រាស់ចរន្ដអគ្គិសនី និងរួមគ្នាប្រើប្រាស់នូវថាមពលកកើតឡើងវិញ ដើម្បីជួយកាត់បន្ថយសម្ពោធសម្រាប់ភពផែនដី និងក៏សូមជំរុញនិងលើកទឹកចិត្តឱ្យយុវជនចូលរួមបង្កើតនូវវីដេអូខ្លី ក្នុងន័យស្រឡាញ់បរិស្ថាន ចែករំលែកទៅកាន់សាធារណជនដទៃផងដែរ»។
ទាក់ទិននឹងទិវានេះ សម្រាប់កម្ពុជាដោយសារកត្តាសុខសន្តិភាព និងការការពារ និងអភិរក្សមានភាពប្រសើរឡើងចំពោះតំបន់ការពារធម្មជាតិ កម្ពុជាបច្ចុប្បន្នមានផ្ទៃដីអភិរក្សទំហំ 7.3 លានហិកតា ឬស្មើប្រមាណ 41% នៃផ្ទៃប្រទេស។
យោងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលបានលើកទឹកចិត្តដល់ប្រទេសសម្បូណ៌ព្រៃឈើ ខិតខំការពារព្រៃឈើឱ្យបានល្អប្រសើរ ដើម្បីទទួលបានថវិកាក្នុងទម្រង់ជាទីផ្សារកាបូនស្ម័គ្រចិត្ត (Voluntary Carbon Market) និងការទូទាត់ផ្អែកតាមលទ្ធផល Result-Based Payment)។ កម្ពុជាបានលក់ឥណទានកាបូន ទៅក្រុមហ៊ុនអន្តរជាតិធំៗ ចាប់ពីឆ្នាំ 2016 មកដល់ឆ្នាំ2020 បានទឹកប្រាក់ចំនួន 11.6លានដុល្លារអាមេរិក។ ថវិកានេះប្រើប្រាស់ដើម្បីការពារនិងអភិរក្សព្រៃឈើ និងការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ។
បន្ថែមលើនេះកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអនុវត្តកម្មវិធីរេដបូកបានល្អក្នុងចំណោមប្រទេសដទៃទៀត លើសកលលោកមានដូចជា Malaysia Vietnam Indonesia Brazil Ecuador Colombia Chilli Mexico Kenya ដែលនឹងមានសិទ្ធិ ដាក់គម្រោងយកថវិកាពីមូលនិធិអាកាសធាតុបៃតង។ ផ្អែកតាមកម្រិតយោងព្រៃឈើ (Forest References Level) កម្ពុជាអាចផលិតឥណទានកាបូនបានប្រមាណ10លានតោន/ឆ្នាំ សម្រាប់ទទួលបានថវិកា ក្នុងក្របខ័ណ្ឌ ការទូទាត់ ផ្អែកតាមលទ្ធផល ពីមូលនិធិអាកាសធាតុបៃតង។
សូមបញ្ជាក់ថាកាលពីឆ្នាំ2007 ប្រទេសអូស្រ្តាលី ជាប្រទេសដំបូងគេបង្អស់ ដែលរៀបចំទិវាមួយម៉ោងសម្រាប់ភពផែនដី។ បន្ទាប់មកប្រទេសលើពិភពលោក ក៏បានចាប់ផ្តើមធ្វើជាបន្តបន្ទាប់ និងមានការចូលរួមយ៉ាងទូលំទូលាយ មកដល់ពេលនេះ។បើគិតមកដល់ឆ្នាំ2021នេះ មានរយៈពេល 14 ឆ្នាំហើយ ដែលអូស្រ្តាលី និងប្រទេសលើពិភពលោក រួមទាំងកម្ពុជាផង បានរៀបចំ ទិវាមួយម៉ោង សម្រាប់ភពផែនដី។ ពោលគឺចាប់តាំងពីឆ្នាំ 2007 មក Earth Hour បានជំរុញទឹកចិត្តមនុស្សរាប់លាននាក់ នៅទូទាំងពិភពលោកឱ្យធ្វើសកម្មភាពដើម្បីធម្មជាតិ និងភពផែនដីរបស់យើង៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧Nissan និង Honda សម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងធ្វើការរួមបញ្ចូលគ្នា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/02/2025
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Nissan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនទាំងពីរ Nissan និង Honda រួមជាមួយនឹងដៃគូមួយទៀត Mitsubishi Motors បានយល់ព្រមបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា
គណៈកម្មាធិការទី៩ រដ្ឋសភា ស្វែងយល់បន្ថែមពីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅមន្ទីរពិសោធន៍ និងវិទ្យាស្ថានជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/02/2025
គណៈកម្មាធិការទី៩ រដ្ឋសភា ទស្សនកិច្ចមន្ទីរពិសោធន៍ និងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីស្វែងយល់បន្ថែមពីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍