ភ្នំពេញ ៖ អ្នកប្រតិបត្តិករនៃសេវាកម្មមីក្រូហិរញ្ញវត្ថុ និងធនាគារ បាននឹងកំពុងទទួលស្គាល់ថា ប្រព័ន្ធបាគងកំពុងទទួលបានការគាំទ្រក្នុងសេវាកម្មហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ខណៈដែលមានការព្រួយបារម្ភទៅនឹងការចម្លងនៃជំងឺរាតត្បាតកូវីដ-19 អាចឆ្លងមេរោគតាមការទូទាត់សាច់ប្រាក់ដោយផ្ទាល់។
លោក កាំង តុងងី ប្រធានផ្នែកទំនាក់ទំនងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានថ្លែងប្រាប់AMS ឱ្យដឹងថា ដោយសារបាគងជាប្រព័ន្ធទូទាត់ប្រាក់ដែលមានភ្ជាប់ជាមួយបណ្តាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើន អតិថិជនអាចមានភាពងាយស្រួលក្នុងការផ្ទេរ ឬទូទាត់សាច់ប្រាក់បានប្រព័ន្ធអេឡិចត្រូនិកយ៉ាងងាយស្រួល។
លោកថាបច្ចុប្បន្ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានសរុបប្រមាណជា 80 តែអ្នកដែលមានអាជ្ញាបណ្ណទទួលប្រាក់បញ្ញើមានតែចំនួន 6 ទេ ដែលមានសកម្មភាពខ្លាំងរួមមានប្រាសាក់ អេអឹមខេ LOLC ជាដើម តែពួកគាត់កាន់កាប់អតិថិជនរហូតដល់ពី 80 ទៅ 90ភាគរយ។
លោក កាំង តុងងី បានមានប្រសាសន៍ថា ៖
“តាមរយៈប្រព័ន្ធទូទាត់ប្រាក់បាគង គ្រឹះស្ថានមីក្រូហិរញ្ញ ឬក៏ធនាគារអាចផ្ញើប្រាក់ឆ្លងគ្នាពីមួយទៅមួយបានក្នុងការទូទាត់ ផ្ទេរសាច់ប្រាក់ពីធនាគារមួយ ទៅធនាគារមួយទៀតដោយមិនគិតថ្លៃសេវា”
បាគង គឺជាឧបករណ៍មួយដែលមានប្រយោជន៍ច្រើនសម្រាប់អ្នកប្រើប្រាស់ ជាពិសេសគឺក្នុងកំឡុងកូវីដ-19 នេះ ខណៈដែលមនុស្សបានព្យាយាមមិនជួបមុខគ្នាផ្ទាល់ ក៏ដូចជាព្យាយាមមិនប៉ះពាល់ក្រដាសប្រាក់ដោយផ្ទាល់ ព្រោះវាជាផ្នែកមួយនៃការចម្លងវីរុសនៃជំងឺឆ្លង។
លោក តុងងី បញ្ជាក់ថា៖
“កាលដែលយើងមានប្រព័ន្ធឌីជីថល ផេយមេន( Digital Payment ) ដែលភ្ជាប់គ្នាគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុទំាងអស់ អ៊ីចឹងវាផ្តល់ភាពងាយស្រួលមែនទែន ដល់អតិថិជន ក្នុងការប្រើប្រាស់ការទូទាត់ប្រាក់ ការផ្ទេរប្រាក់ក្នុងសេវាហិរញ្ញវត្ថុដោយមិនចាំបាច់កាន់សាច់ប្រាក់ ដោយមិនទៅជួបមនុស្សដោយផ្ទាល់”
លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់បានប្រាប់AMS ថា ស្ថានការណ៍កូវីដ-19 បានញុំាងឱ្យស្ថាប័នធនាគារ ក៏ដូចជាវិស័យមីក្រូហិរញ្ញវត្ថុយកចិត្តទុកដាក់លើការផ្ដល់សេវាកម្មបន្ថែម លើផ្នែកហិរញ្ញវត្ថុ តួយ៉ាងប្រព័ន្ធបាគង ដែលប្រាសាក់ បានរីករាយស្វាគមន៍ចូលរួមតាំងពីដំបូង ខណៈដែលប្រព័ន្ធនេះបានផ្តួចផ្តើមដោយធនាគារជាតិនៃកម្ពុជា(NBC)។
ដោយសារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាសមាជិករបស់ប្រព័ន្ធបាគង លោក សាយ សូនី បានបញ្ជាក់ឱ្យដឹងថា មួយរយៈកន្លងមកនេះ លោកបានកត់សម្គាល់ថា អតិថិជនហាក់មានសន្ទុះកើនឡើងលើសពីធម្មតា និងមានភាពទូលំទូលាយជាងមុនក្នុងការប្រើប្រាស់ទៅលើបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រព័ន្ធបាគងនេះ ព្រោះថាពីមុនមានការលំបាកក្នុងការទូទាត់ និងផ្ទេរសាច់ប្រាក់ពីធនាគារ1ទៅធនាគារ1។
លោក សាយ សូនី បានបញ្ជាក់ថា៖
“រៀងរាល់ការអភិវឌ្ឍផ្នែកហិរញ្ញវត្ថុ យើងតែងតែចូលរួមរាល់ការអភិវឌ្ឍផ្សេងៗទាក់ទងនឹងការងារ ដោយឱ្យតម្លៃអាទិភាព ហើយយើងក៏សប្បាយចិត្តនឹងការប្រើប្រាស់ប្រព័ន្ធទូទាត់បាគង”
សព្វថ្ងៃនេះ បាគង មានសមាជិកជាធនាគារចំនួន 20 ដែលមានសកម្មភាពខ្លាំង ដោយសារប្រព័ន្ធបាគង អាចដោះស្រាយគ្នាបានក្នុងការផ្ទេរ ការទូទាត់សាច់ប្រាក់ក្នុងកាលៈទេសៈកូវីដនេះ ហើយបានធានាបាននូវសុវត្ថិភាព ងាយស្រួលប្រើ ពិសេសមិនប្រតិបត្តិការសាច់ប្រាក់ដោយផ្ទាល់៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា AI តម្លៃពាន់លានដុល្លារម្នាក់ព្យាករណ៍ពីបញ្ហាសម្រាប់សហគ្រាសនៅឆ្នាំក្រោយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/12/2024
អ្នកជំនាញបានមើលឃើញថា បច្ចេកវិទ្យា AI របស់ចិននឹងអាចក្លាយទៅជាអ្នកនាំមុខគេនៅពេលខាងមុខ ខណៈដែលវត្តមានមនុស្សយន្ត AI Robot នឹងត្រូវបានផលិតក្នុងចំនួនយ៉ាងច្រើន
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោកកំពុងសម្លឹងមើល និងគ្រោងដាក់ទីតាំងរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/12/2024
ជាមួយនឹងកំណើនប្រជាជនវ័យក្មេងដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យា អាស៊ីអាគ្នេយ៍កំពុងទាក់ទាញចំណាប់អារម្មណ៍ និងការវិនិយោគយ៉ាងច្រើនពីសំណាក់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស រួមមាន Microsoft, Amazon, Nvidia, និង Apple ជាដើម