ពហុកីឡដ្ឋានជាតិមរតកតេជោ តម្លៃប្រមាណ160លានដុល្លារនឹងបញ្ចប់ការសាងសង់នៅត្រឹមខែឧសភាខាងមុខនេះ

ភ្នំពេញ ៖ ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលកំពុងសម្រុកដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្រៅពីកីឡដ្ឋានធំ ដែលកំពុងសម្រេចបាន 95ភាគរយ​គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅដំណាច់ខែឧសភា ឆ្នាំ2021ខាងមុខនេះ។

នៅត្រឹមរយៈពេលជិត២ខែទៀតតែប៉ុណ្ណោះ កម្ពុជានឹងមានសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រនូវពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលមានតម្លៃប្រមាណ160លានដុល្លារ ដែលត្រៀមរៀបចំមហាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី32 ក្នុងឆ្នាំ2023 ខាថមុខនេះ។

អគ្គលេខាធិការគណៈកម្មាធិការជាតិ ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងថា៖​

“ហេដ្ឋារចនាសម្ព័ន្ធមួយភាគធំបានរៀបចំរួចរាល់សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី32 ឆ្នាំ2023 នៅព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះក្រៅពីការសាងសង់កីឡដ្ឋានធំសម្រេចបាន95ភាគរយហើយនោះ គឺនៅផ្នែកខាងក្រៅកីឡដ្ឋានធំ ក៏មានការសាងសង់ទីលានកីឡាមួយចំនួនទៀតសម្រាប់បម្រើដល់ប្រភេទកីឡាក្នុងសាល ដូចជាកីឡាវាយកូនឃ្លីលើតុ វាយសី ហុកគី រួមទាំងទីលានមួយចំនួនទៀត កំពុងត្រូវបានសាងសង់បំពេញបន្ថែម”


ពហុកីឡាដ្ឋានជាតិមរតកតេជោ គឺជាកាដូដ៏ធំស្កឹមស្កៃតម្លៃប្រមាណជា160លានដុល្លារអាមេរិកពីសាធារណរដ្ឋចិន មានទំហំផ្ទៃក្រឡាកីឡដ្ឋានរហូតដល់ទៅ 16.22 ហិកតានិងផ្ទៃក្រឡាសំណង់ ទំហំប្រមាណជា 8.24ម៉ឺនម៉ែត្រការ៉េ អាចផ្ទុកអ្នកទស្សនាបានរហូតដល់ទៅ 6ម៉ឺននាក់។ ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកន្លែងប្រារព្ធពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី32 ក្នុងឆ្នាំ2023 ខាងមុខនេះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័ន OECD ព្យាករពីស្ថានភាពសេដ្ឋកិច្ចសកល ២៥ឆ្នាំក្រោយ ខណៈចិននឹងក្លាយជាមហាអំណាចថ្មីជំនួសអាមេរិកយ៉ាងប្រាកដ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2024

រយៈពេល២៥ឆ្នាំខាងមុខនេះមានបម្រែបម្រួលជាច្រើនដោយក្នុងនោះអង្គការអន្តរជាតិ OECD បានមើលឃើញថា ពិភពលោកនឹងអាចមានចំនួនមនុស្សកើនឡើងទៅដល់៩ពាន់លាននាក់

ឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌ ជាសសរស្តម្ភនៃសេដ្ឋកិច្ច ខណៈរោងចក្រម៉ៅការដេរដើរតួនាទីសំខាន់ក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2024

ឧស្សាហកម្មកាត់ដេរ និង វាយនភណ្ឌជាសសរស្តម្ភនៃសេដ្ឋកិច្ច ខណៈរោងចក្រម៉ៅការដេរដើរតួនាទីយ៉ាងសំខាន់ក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជា ។

ចិនព្រមានថា ការដាក់ពន្ធរបស់សហភាពអឺរ៉ុបអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្មរវាងភាគីទាំងពីរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2024

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលើកឡើងថា ភាគីអឺរ៉ុបបន្តបង្កើនការប៉ះទង្គិចពាណិជ្ជកម្ម ហើយអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម ហើយទំនួល​ខុស​ត្រូវ​គឺ​ស្ថិត​នៅ​លើ​ភាគី​អឺរ៉ុប​ទាំង​ស្រុង

ធនាគារពិភពលោកអនុម័តការវិនិយោគក្រោមជំនួយឥណទានចំនួន ១៤៥ លានដុល្លារសម្រាប់គម្រោងកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2024

ធនាគារពិភពលោកអនុម័តការវិនិយោគក្រោមជំនួយឥណទានចំនួន ១៤៥ លានដុល្លារសម្រាប់គម្រោងកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជា

កម្ពុជាអាចជាទីផ្សារយានយន្ដអគ្គិសនីដ៏សំខាន់មួយសម្រាប់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/06/2024

ប្រទេសកម្ពុជាកំពុងឈានទៅកាន់តំណែងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ខណៈដែលទាំងធនធានមនុស្ស ភាពរីកចម្រើន និងការអភិវឌ្ឍ ស្របនឹងនិន្នាការនៃតម្រូវការរថយន្តអគ្គិសនីត្រូវបានព្យាករណ៍​ថានឹងកើនឡើង

តម្លៃមាសបានបន្តឡើងថ្លៃ ១,៤ ភាគរយ ឬ ២ ៣៥៨ ដុល្លារក្នុងមួយអោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/06/2024

តម្លៃមាសឡើងថ្លៃ ១,៤ ភាគរយ ឬ ២ ៣៥៨ ដុល្លារក្នុងមួយអោន ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលពីរសប្តាហ៍ បន្ទាប់ពីរបាយការណ៍បង្ហាញថា ការលក់រាយរបស់សហរដ្ឋអាមេរិកចុះខ្សោយ

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ៖ ច្បាប់ស្តីពីការវិនិយោគរបស់កម្ពុជាមានភាពអំណោយផលសម្រាប់ដៃគូវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/06/2024

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា មានប្រសាសន៍បញ្ជាក់ថា គោលនយោបាយរបស់កម្ពុជាទាក់ទងនឹងការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាពិសេសច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា គឺមានភាពអំណោយផលសម្រាប់ដៃគូវិនិយោគ

តម្លៃប្រេងធ្លាក់ចុះបន្តិច បន្ទាប់ពីឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៧ សប្តាហ៍ជាប់ៗគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/06/2024

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាកធ្លាក់ចុះ ០,៦២ ភាគរយ ឬ ៨៥,៦០ ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ០,៧១ ភាគរយ ឬ ៨១,១៥ ដុល្លារក្នុងមួយបារ៉ែល

កម្ពុជា​-​សិង្ហបុរី ​ផ្តួចផ្តើម​ដាក់​ឱ្យ​ដំណើរការថ្នាល​ច្រក​របៀង​តម្លា​ភាព​ហិរញ្ញវត្ថុ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/06/2024

កម្ពុជានិងសិង្ហបុរី បានដាក់ដំណើរការថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុដែលគំនិតផ្តួចផ្តើមនេះជំរុញកំណើនពាណិជ្ជកម្ម និងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធ

ធនាគារពិភពលោកលើកឡើងពីបញ្ហាកំពុងកើតឡើង ៣ ដែលរារាំងដល់កំណើនសេដ្ឋកិច្ចសកល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/06/2024

ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកបានលើកឡើងថា កំណើនសេដ្ឋកិច្ចសកលហាក់ដូចជាកំពុងនៅលើផ្លូវឆ្ពោះទៅរកស្ថិរភាព ប៉ុន្តែពិភពលោកកំពុងប្រឈមនឹងហានិភ័យមួយចំនួន