បរទេស ៖ បាងកកប៉ុស្តិ៍ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញ Tesla ត្រូវបានគេដឹងថាកំពុងតែបានប្រញាប់ប្រញាល់ដឹកជញ្ជូនរថយន្តថ្មីរបស់ខ្លួនទៅឲ្យអតិថិជនយ៉ាងមមាញឹកបំផុតដោយត្រឹមត្រីមាសដំបូងឆ្នាំ2021នេះរថយន្តប្រមាណជា 184,800 គ្រឿងត្រូវបានប្រគល់ឲ្យអតិថិជនរួចរាល់ទៅហើយ។
ចំនួននេះត្រូវបានគេដឹងទៀតថាមានទំហំច្រើនជាងចំនួនដែលខ្លួនធ្លាប់បានធ្វើកាលពីត្រីមាសចុងឆ្នាំ2020 និងធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំទៅដែលគ្រានោះរោងចក្រតែមួយគត់របស់ខ្លួននៅក្នុងប្រទេសអាមេរិកត្រូវបានដាក់ឲ្យដំណើរការដោយសារតែបញ្ហាវិបត្តិកូវីដ។ ការលក់ចេញរបស់ Tesla នេះផងដែរគឺមានចំនួនលើសពីការរំពឹងទុករបស់អ្នកវិភាគដែលធ្លាប់បានព្យាករណ៍ថា Tesla នឹងអាចធ្វើបានត្រឹមកំណើន 2 ភាគរយប៉ុណ្ណោះធៀបទៅនឹងតួលេខកាលពីត្រីមាសចុងក្រោយនៃឆ្នាំ2020 ។
គួរឲ្យដឹងដែរថាតួលេខរថយន្តដែល Tesla លក់ចេញបានកាលពីឆ្នាំទៅនៅក្នុងទីផ្សារទូទាំងសកលលោកគឺមានត្រឹមតែ 500,000 គ្រឿងប៉ុណ្ណោះដែលជាឆ្នាំដែលអាក្រក់បំផុតរបស់ក្រុមហ៊ុន ប៉ុន្តែរំពឹងទុកថានឹងអាចធ្វើបានក្នុងកំណើនដល់ទៅ 50 ភាគរយនៅក្នុងឆ្នាំ2021 នេះបើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុនដោយផ្ទាល់តែមិនបានបញ្ជាក់ពីគោលដៅទីផ្សារលម្អិតឡើយ។
កំណើនរបស់ Tesla ក៏ត្រូវបានគេមើលឃើញដែរថាមានភាពរឹងម៉ាំដដែលទោះបីជាកំពុងមានការប្រកួតប្រជែងខ្លាំងក្នុងទីផ្សារផលិតរថយន្តអគ្គិសនីក្តីជាក់ស្តែងក្នុងនោះដែលមានដូចជា Fort Motors Co. និង Volkswagen AG ប៉ុន្តែវាបានក្លាយទៅជាសំពាធសម្រាប់ Tesla ដើម្បីពន្លឿនផលិតកម្មរបស់ខ្លួននិងជាពិសេសដាក់បង្ហាញម៉ូដេលថ្មីៗទៀតទៅក្នុងទីផ្សារ។
យោងតាមការវិភាគរបស់ក្រុមហ៊ុនអ្នកជំនាញដែលមានឈ្មោះថា FactSet បានរកឃើញថាជាមធ្យមក្នុងរយៈពេល 3 ខែដើមឆ្នាំរបស់ក្រុមហ៊ុន Tesla កន្លងមករថយន្តដែលអាចលក់ចេញមានប្រមាណជា 168,000 គ្រឿង ឬត្រូវបានចាត់ទុកថាជាតួលេខដែលអន់បំផុតរបស់ក្រុមហ៊ុន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ប៉េកាំង នឹងចាត់វិធានការប្រឆាំងនឹងការព្រមានថ្មីរបស់សហរដ្ឋអាម៉េរិកដែលទប់ស្កាត់ប្រទេសផ្សេងៗពីការប្រើប្រាស់បន្ទះឈីប AI របស់ចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/05/2025
ទីក្រុងប៉េកាំងប្តេជ្ញាចាត់វិធានការប្រឆាំងនឹងការព្រមានថ្មីរបស់សហរដ្ឋអាម៉េរិកលើការប្រើប្រាស់បន្ទះឈីប AI ដែលផលិតនៅក្នុងប្រទេសចិន ហើយចិនចាត់ទុកទង្វើរនេះជាការគំរាមគំហែង ពីសំណាក់សងរដ្ឋអាម៉េរិក
ព្រះរាជពិធីស្ទូងស្រូវដោយអធិរាជជប៉ុនបង្ហាញពីការឲ្យតម្លៃវិស័យកសិកម្ម ផ្សារភ្ជាប់ជំនឿ និងប្រពៃណី ទាំងពលរដ្ឋនិងរាជវង្ស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/05/2025
កាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ រាជវាំងជប៉ុន បានរៀបចំពិធីបុណ្យប្រពែណីមួយសម្រាប់ការដាំដុះស្រូវដែលជាពិធីត្រូវបានចាត់ទុកថាមានអត្ថន័យសំខាន់ តំណាងឲ្យវិស័យកសិកម្ម ក៏ដូចជាជំនឿនិងប្រពៃណី វប្បធម៍របស់ប្រទេសជប៉ុនផងដែរ