ភ្នំពេញ ៖ ស្ថិតនៅក្នុងបរិបទនៃជំងឺកូវីដ-19 សកម្មភាពនៃការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ត្រូវបានកាត់បន្ថយស្ទើរតែទាំងស្រុង។ ក្នុងនោះ ក្រដាស់ប្រាក់បានក្លាយទៅជារបស់ដ៏គ្រោះថ្នាក់មួយដោយហេតុថាវាត្រូវបានចរាចរណ៍យ៉ាងលឿនពីដៃមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ប្រការនេះត្រូវបានគេមើលឃើញថា អាត្រានៃចំនួនប្រជាជនដែលងាកទៅប្រើប្រាស់លុយតាមប្រព័ន្ធឌីជីថលមានការកើនឡើងខ្ពស់។
E-wallet ឬកាបូបលុយឌីជីថល គឺសំដៅទៅលើបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ធនាគា ដែលដាក់ឲ្យអតិថិជនប្រើប្រាស់ក្នុងការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ដោយមិនចាំបាច់កាន់ផ្ទាល់ជាមួយនឹងក្រដាស់ប្រាក់។ អតិថិជនអាចប្រើប្រាស់ E-Wallet ក្នុងការទូទាត់ ផ្ទេរប្រាក់ ដោយគ្រាន់តែប្រើប្រាស់ Mobile App តាមរយៈទូរស័ព្ទដៃរបស់ខ្លួន ដែលធ្វើឲ្យ E-Wallet ក្លាយជាប្រព័ន្ធទូទាត់ប្រាក់ដ៏ពេញនិយមក្នុងពេលបច្ចុប្បន្ននេះ។
ឆ្លើយតបទៅនឹងប្រធានបទខាងលើនេះ លោក កាំង តុងងី ប្រធានផ្នែកទំនាក់ទំនងរបស់សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានថ្លែងប្រាប់ AMS ថា៖ «ដោយសារតែប្រជាជនកាត់បន្ថយការធ្វើដំណើរ ការជួបជុំគ្នាផ្ទាល់ យើងឃើញថា ហាក់មានសន្ទុះកើនឡើងលើសពីធម្មតា ទៅលើបច្ចេកវិទ្យាហិរញ្ញវត្ថុសព្វថ្ងៃ»។
យ៉ាងណាក៏ដោយ ក៏នៅមានប្រជាជនមួយចំនួនតូចឯទៀតមិនទាន់មានចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនេះនៅឡើយ ធ្វើឲ្យវានៅតែជាហានិភ័យមួយខ្ពស់សម្រាប់ពួកគេ ជាពិសេសអ្នកលក់ដូរតាមផ្លូវ អ្នករត់ម៉ូតូឌុប អ្នករុញរទេះលក់ដូរចល័តជាដើម។
ចំណុចនេះ លោក តុងងី បានមានប្រសាសន៍ថា៖ «ពួកគាត់គួរតែសាកប្រើ ដោយសារតែបច្ចេកវិទ្យានេះវាធ្វើឲ្យការលក់ដូរមានភាពងាយស្រួល ការកាន់ក្រដាស់ប្រាក់ ក៏នឹងត្រូវកាត់បន្ថយជាងមុន។ ម៉្យាងការប្រើប្រាស់ក្រដាស់ប្រាក់ ទាមទារការអាប់លុយត្រឡប់ទៅវិញ ខណៈសាច់ប្រាក់តាមឌីជីថលអាចទូទាត់បានគ្រប់កាក់ គ្រប់សេន។»
ជាមួយគ្នានេះ ដោយសារតែកម្ពុជាកំពុងស្ថិតក្នុងស្ថានការណ៍ដែលកំពុងប្រឈម ហើយមនុស្សកាត់បន្ថយការចេញក្រៅ បានញុំាងឲ្យស្ថាប័នធនាគា ក៏ដូចជាវិស័យមីក្រូហិរញ្ញវត្ថុ មានការផ្តោតការយកចិត្តទុកដាក់លើការផ្ដល់សេវាកម្មបន្ថែម ពោលគឺធ្វើឲ្យបច្ចេកវិទ្យានេះបម្រើតម្រូវការប្រជាជនបានគ្រប់យ៉ាង។ តួយ៉ាង ការលេចរូបរាងឡើងនូវប្រព័ន្ធបាគង ដែលជាធនាគាជំនាន់ថ្មី និងដើរតួជាធនាគាកណ្ដាលមួយក្នុងការទូទាត់ ផ្ទេរសាច់ប្រាក់ពីធនាគាមួយទៅធនាគាមួយទៀតដោយមិនគិតថ្លៃសេវា ព្រមទាំងមិនទាមទារការទៅដល់ទីតាំងធនាគាដើម្បីដកប្រាក់ ឬទៅប្រាក់ដាក់ក្នុងធនាគាណា មួយទៀតនោះទេ។ ដោយសារតែការមើលឃើញពីភាពងាយស្រួលទាំងនេះ និងមានការគាំទ្រពីសំណាក់ប្រជាជនក្នុងស្រុកភាគច្រើន ទើបបច្ចេកវិទ្យាផ្នែកហិរញ្ញវត្ថុមានភាពទូលំទូលាយជាងមុន ចំណែកឯសុវត្ថិភាពក៏ធានាបានក្នុងពេលតែមួយ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ឥណ្ឌូណេស៊ី ហាមឃាត់ Apple មិនឱ្យលក់ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួន ដោយសារហេតុផលតែមួយប៉ុណ្ណោះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/01/2025
ឥឡូវនេះ ស្ថានភាពឥណ្ឌូណេស៊ី និង Apple កំពុងស្ថិតក្នុងភាពច្របូកច្របល់ពាក់ព័ន្ធនឹងការចូលទីផ្សារ និងការវិនិយោគ។ អាជ្ញាធរឥណ្ឌូនេស៊ីមិនអនុញ្ញាតឱ្យ Apple លក់ផលិតផលចុងក្រោយរបស់ខ្លួនគឺ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួនឡើយ
មជ្ឈមណ្ឌលកីឡា ២៧១ របស់ ជីប ម៉ុង នឹងក្លាយជាកន្លែងលេងកីឡាធំជាងគេនៅកម្ពុជារួមចំណែកជួយដល់សុខភាពប្រជាជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 22/01/2025
វត្តមាននៃមជ្ឈមណ្ឌលកីឡា ២៧១ នឹងជួយលើកស្ទួយដល់វិស័យសុខភាពប្រជាជនក្នុងតំបន់នេះឱ្យ កាន់ល្អប្រសើរ ព្រមទាំងផ្តល់ភាពងាយស្រួលមួយម្រិតទៀតទៅដល់អ្នករស់នៅក្នុងគម្រោងជីប ម៉ុង លែន