បរទេស៖យោងតាមការចេញផ្សាយរបស់កាសែត the Bloomberg នៅថ្ងៃដើមសប្ដាហ៍នេះបានឲ្យដឹងថាសហរដ្ឋអាមេរិកកំពុងព្យាយាមពន្លឿនទៅលើកិច្ចការងារអនុវត្តផែនការយកពន្ធថ្មីមួយទៅលើបណ្តាប្រជាជាតិចំនួន 6 ដែលត្រូវបានគេមើលឃើញថាគឺជាការសងសឹកលើពួកគេដែលទើបតែបានបង្កើនការយកពន្ធទៅលើក្រុមហ៊ុនបម្រើសេវាកម្មបច្ចេកវិទ្យាឌីជីថលរបស់អាមេរិកមួយចំនួនដែលពន្ធថ្មីនេះនឹងអាចមានទំហំរហូតទៅដល់ជិត 1,000 លានដុល្លារជារៀងរាល់ឆ្នាំ។
នៅក្នុងឯកសារមួយដែលត្រូវបានបោះពុម្ពដោយក្រុមអ្នកតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ឬហៅកាត់ថា USTR កាលពីពេលថ្មីៗនេះបានបង្ហាញថាទំនិញជាច្រើនដែលនាំចូលពីអូស្ត្រាលី អង់គ្លេស តួកគី និងអ៊ីតាលី ជាដើម នឹងត្រូវប្រឈមមុខទៅនឹងការតម្លើងពន្ធថ្មីដែលមានទំហំរហូតទៅដល់ 25 ភាគរយហើយវាត្រូវបានគេមើលឃើញថាយ៉ាងច្បាស់ថាគឺជាការឆ្លើយតបរបស់អាមេរិកត្រង់ៗចំពោះបញ្ហាបង្កើនការយកពន្ធរបស់ប្រជាជាតិទាំងនោះទៅលើក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលរបស់ខ្លួនកន្លងមកដូចជា Amazon.com Inc.និង Facebook Inc.ជាដើម។
តាមការគណនារបស់ the Bloomberg បានរកឃើញថា នៅក្នុងករណីយកពន្ធថ្មីទៅលើប្រទេសទាំង 6 នោះ USTR របស់អាមេរិកនឹងធ្វើការតម្លើងពន្ធថ្មីទៅលើទំនិញទាំងឡាយដែលនាំចូលមកកាន់ទីផ្សារអាមេរិកឲ្យមានទំហំប្រហាក់ប្រហែលគ្នាទៅនឹងអ្វីដែលពួកគេបានទទួលពីចំណូលពន្ធថ្មីដែលពួកគេបានដាក់ចំពោះក្រុមហ៊ុនរបស់អាមេរិកទាំងប៉ុន្មានខាងលើនេះដូចគ្នាដែរ ឬសរុបប្រមាណជា 880 លានដុល្លារក្នុងមួយឆ្នាំដែលអាមេរិកអាចទទួលបាន។
ខណៈដែលកិច្ចព្រមព្រៀងណាមួយនៅមិនទាន់ធ្វើឡើងនៅឡើយចំពោះការខិតខំប្រឹងប្រែងរបស់អង្គការអភិវឌ្ឍន៍ និងសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ ឬ OECD ក្នុងការបង្កើតឲ្យបាននូវស្តង់ដាពន្ធដារួមមួយទៅលើក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលទាំងអស់លើសាកលលោក រួមទាំងអាមេរិកនៅតែបានបញ្ជាក់ពីជំហគាំទ្រដល់ OECD ដដែល ប៉ុន្តែទោះបីជាយ៉ាងណាក្តី USTR ក៏បានបញ្ជាក់ថានៅតែរក្សាគោលការណ៍ក្នុងការបង្កើនពន្ធនេះដដែលដូចគ្នា។ សមាគមន៍នៃក្រុមហ៊ុនអ៊ិនធឺណេតអន្តរជាតិដែលក្នុងនោះមានទាំងក្រុមហ៊ុន Amazon, Facebook និង Alphabet Inc ជាសមាជិកនោះបានប្រកាសស្វាគមន៍ចំពោះការសម្រេចចិត្ត និងផែនការរបស់ USTR ដែលកំពុងតែបន្តធ្វើការប្រមូលការគាំទ្រជាសាធារណៈនៅឡើយ ហើយនឹងអាចចូលជាធរមាននៅក្នុងខែឧសភាខាងមុខនេះ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧Nvidia ដើរដល់ជំហ៊ានគ្រោះថ្នាក់រវាងនិយ័តករអាមេរិក និងការថែររក្សាទីផ្សារចិនតម្លៃរាប់ពាន់លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/04/2025
ការសម្រេចចិត្តដំឡើងពន្ធដ៏ធ្ងន់ធ្ងរជាមួយមហាយក្សចិន និងគោលនយោបាយថ្មីៗរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនកំពុងធ្វើឲ្យមានការរំខានយ៉ាងខ្លាំងដល់ប្រតិបត្តិការជួញដូរនៃក្រុមហ៊ុនបច្ចេកវិទ្យាបន្ទះឈីបដ៏ល្បីរបស់អាមេរិក Nvidia
សម្តេចតេជោ៖ កម្មវិធីចាក់ផ្សាយ«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត»នឹងបង្កើតជាស្ពានថ្មីមួយទៀតជំរុញទំនាក់ទំនង កម្ពុជា-ចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/04/2025
កម្មវិធីចាក់ផ្សាយ«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត»នឹងបង្កើតជាស្ពានថ្មីមួយទៀតពង្រឹងការយល់ដឹង បង្កើនទំនុកចិត្ត និងទំនាក់ទំនងរវាង កម្ពុជា-ចិន