បរទេស៖បញ្ហាកោះតៃវ៉ាន់មិនមែនជារឿងថ្មីទើបនឹងកើតឡើងនោះទេរវាងមហាអំណាចចិនដែលតែងតែព្យយាមក្នុងការទាមទារថាគឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួនទោះបីជារដ្ឋាភិបាលកោះតៃវ៉ាន់បានបន្តធ្វើការប្តេជ្ញាចិត្តទាំងផ្លូវការទូត និងផ្លូវយោធាដើម្បីការពារខ្លួនចេញពីការឈ្លានពានរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
មិនត្រឹមតែអាមេរិកនោះទេដែលបានសំដែងការព្រួយបារម្ភ និងតែងតែស្ថិតនៅក្នុងជំហចូលរួមការពារដែនកោះមួយនេះ ប៉ុន្តែភាគីជាច្រើនទៀតក៏កំពុងធ្វើការតាមដានយ៉ាងកៀកកិតផងដែរចំពោះបញ្ហានេះ ពីព្រោះថាតៃវ៉ាន់មិនមែនត្រឹមតែជាកូនកោះដ៏តូចមួយនៅលើផែនទីពិភពលោកនោះទេ ប៉ុន្តែវាត្រូវបានគេចាត់ទុកថាជាតួម៉ាស៊ីនដ៏មានថាមពលមួយសម្រាប់ឧស្សាហកម្មបច្ចេកវិទ្យារបស់សកលលោកនៅពេលនេះ ក៏ដូចជាពេលអនាគត។
ហេតុអ្វីបានជាពួកគេទាំងនោះត្រូវមកតាមដានបញ្ហាកោះតៃវ៉ាន់?
យើងត្រូវដឹងថា តៃវ៉ាន់ជាកោះតូច ប៉ុន្តែវាគឺជាប្រភពផ្គត់ផ្គង់ផ្នែកសំខាន់នៃបច្ចេកវិទ្យា ដូចជាការផលិតផលជាបន្ទះឈីបដល់ទៅ 92 ភាគរយនៃទីផ្សារសកលលោកទាំងមូល ហើយក៏ជាមជ្ឈមណ្ឌលផលិតគ្រឿងបន្លាស់បច្ចេកវិទ្យាដ៏ធំបំផុតមួយផងដែររបស់ពិភពលោកដែលរួមទាំងបន្ទះមេ (Main board) របស់កំព្យូទ័រយូរដៃ និងកំព្យូទ័រលើតុជាដើម។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ កង្វះខាតការផ្គត់ផ្គង់បន្ទះឈីបពីសំណាក់កោះតៃវ៉ាន់ ជាពិសេសក្រុមហ៊ុនយក្សធំបំផុតរបស់តៃវ៉ាន់គឺ TSMC បានបណ្តាឲ្យក្រុមហ៊ុនផលិតរថយន្តជាច្រើនបានផ្អាកដំណើរការ ឬបិទរោងចក្រ និងសង្វាក់ផលិតកម្មរបស់ខ្លួនទោះបីជាបច្ចុប្បន្នទីផ្សាររថយន្តកំពុងចាប់ផ្តើមងើបចេញពីវិបត្តិកូវីដវិញ។
ក្រុមហ៊ុនឌីហ្សាញបន្ទះឈីបធំៗជាច្រើនរបស់សកលលោកក៏មានឈ្មោះជាតួអង្គសំខាន់នៅក្នុងទីផ្សារបន្ទះឈីបនេះផងដែរ ដូចជា Qualcomm,Nvidia និង Apple ជាដើម ប៉ុន្តែពួកគេមិនមានលទ្ធភាពក្នុងការផលិតឡើយ ហើយតែងតែពឹងផ្អែកទាំងស្រុងទៅលើកោះតៃវ៉ាន់ ជាពិសេសគឺក្រុមហ៊ុន TSMC។
យើងអាចក្រឡេកមើលអាមេរិកតែម្នាក់វិញកាលពី8 ខែដើមឆ្នាំ2020 ខ្លួនបានបញ្ជាទិញផលិតផលបច្ចេកវិទ្យាដែលមានប្រភពមកពីកោះតៃវ៉ាន់រហូតទៅដល់ 63 ពាន់លានដុល្លារ ពោលគឺប្រមាណជា 32ភាគរយប៉ុណ្ណោះនៃការនាំចេញផលិតផលបច្ចេកវិទ្យាសរុបរបស់តៃវ៉ាន់ខណៈដែលចិនជាអតិថិជនដែលប្រើប្រាស់ផលិតផលរបស់តៃវ៉ាន់រហូតទៅដល់ 30 ភាគរយឈរនៅលេខរៀងទី2 ហើយអ៊ឺរ៉ុប 22ភាគរយឈរនៅលេខរៀងទី3 ។
ជាការសន្និដ្ឋានរួមអ្នកជំនាញ និងវិភាគលើលោកបានអះអាងថាប្រសិនបើប្រការណាមួយដែលនឹងធ្វើឲ្យផលិតកម្មនៅលើកោះតៃវ៉ាន់ជាប់គាំងទាំងស្រុងនោះពិភពលោក ជាពិសេសវិស័យឧស្សាហកម្មផលិតបន្ទះឈីបត្រឹមតែតែមួយប៉ុណ្ណោចាំបាច់ត្រូវការពេលវេលារហូតទៅដល់3ឆ្នាំ និងប្រាកវិនិយោគរហូតទៅដល់ 350 ពាន់លានដុល្លារដើម្បីអាចជំនួសកម្លាំងរបស់កោះតៃវ៉ាន់ដូចពេលបច្ចុប្បន្ននេះបាន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ