ប្រើកាបូបចាក់អំបោះខ្មែរ ជួយបង្កើនសោភ័ណភាពអ្នកប្រើឱ្យទាន់សម័យ និងលើកតម្លៃផលិតផលក្នុងស្រុក

ភ្នំពេញ ៖ អាចនិយាយបានថាជាប្រភេទអាជីវកម្មមួយដែលទាមទារឱ្យមានភាពអំណត់ និងព្យាយាមបំផុតសម្រាប់ការផលិត ឬបង្កើតជាសម្ភារៈប្រើប្រាស់ ក៏ដូចជា​សម្រាប់លំអរប្រាណរបស់នារី ដូចជាកន្សែងបង់ក មួក អាវ កាបូបដៃ និងកាបូបស្ពាយដ៏ស្រស់ស្អាតដែលច្នៃឡើងពីសរសៃអំបោះ និងកំពុង​មាន​តម្រូវ​ការទីផ្សារនាពេលបច្ចុប្បន្ន។

កញ្ញា ជឹម​ ច័ន្ទមុន្នី មានវ័យ​ 20​ឆ្នាំ ជាម្ចាស់អាជីវកម្មខ្នាតតូចថ្មីមួយដែលទើបបង្កើតឡើងជាលក្ខណៈគ្រួសារដែលមានឈ្មោះថា អំបោះ(ambos)។ ពាក្យថា​​អំបោះ​នេះ ហាក់បង្ហាញយ៉ាងជាក់ច្បាស់ពីវត្ថុធាតុដើមនៃផលិតផលដែលបង្កើតឡើងដោយសរសៃអំបោះចាក់ច្នៃចេញជាកាបូបស្ពាយរបស់​នារីជា​ច្រើន​ម៉ូដ ច្រើនទំហំ និងច្រើនពណ៌ប្លែកៗគ្នាដ៏ស្រស់ស្អាត។

អាជីវកម្មនេះកកើតឡើងពីស្នាដៃកញ្ញាផ្ទាល់ ដោយមានការជំរុញ និងលើកទឹកចិត្តពីសំណាក់អ្នកម្ដាយដែលមានទេពកោសល្យ និងជំនាញខាងចាក់​នេះ​ស្រាប់។ កញ្ញា​ ជឹម​ ច័ន្ទមុន្នី បានប្រាប់ពីគោលបំណងរបស់ខ្លួនថា ៖

“ខ្ញុំតែងតែមានក្ដីស្រមៃចង់បង្កើតមុខជំនួញផ្ទាល់​ខ្លួនតូចមួយដែលខ្ញុំអាចប្រើប្រាស់​ទេពកោសល្យ​ផ្ទាល់​ខ្លួននៅក្នុងមុខជំនួញមួយនោះបាន ហើយខ្ញុំចង់លក់ផលិតផលដែលបង្កើតឡើងក្រោមគំនិតច្នៃប្រឌិតធ្វើជាអត្តសញ្ញាណនៃផលិតផលខ្លួន​ឯង​ផ្ទាល់តែម្ដង”

កញ្ញាបន្តថា ៖

“តាមរយៈផលិតផលអំបោះចាក់ដែលរួមមានដូចជា អាវ មួក កន្សែងបង់ក ការបូប ទាំងអស់នេះ ខ្ញុំចង់ឱ្យអ្នកប្រើប្រាស់ទូទៅបាន​ស្គាល់​ពី​ស្នាដៃ និងទេពកោសល្យរបស់អ្នកផលិតដែលភាគច្រើនស្ត្រីខ្មែរ ដែលបានព្យាយាមចំណាយពេលក្នុងការចាក់ដោយសរសៃអំបោះតូចៗដោយដៃរហូត​ក្លាយ​ជា​សម្ភារៈប្រើប្រាស់ និងរបស់លំអរខ្លួនដ៏ស្រស់ស្អាត”

សម្រាប់តែប្រភេទផលិតផលកាបូបស្ពាយចំហៀងរបស់មនុស្សស្រី ត្រូវបានម្ចាស់អាជីវកម្មវ័យក្មេងរូបនេះប្រាប់ឱ្យដឹងថា យ៉ាងហោចណាស់ត្រូវចំណាយ​ពេល​ជាង10 ម៉ោង ជាមួយនឹងភាពអំណត់អត់ធ្មត់ និងព្យាយាមក្នុងការចាក់រចនាម៉ូដ ដោយឡែកតម្លៃដែលទទួលបានពីការលក់វិញត្រឹមជាង10ដុល្លារ ឬក្រោម 20ដុល្លារ តែប៉ុណ្ណោះ ខណៈដែលកាបូបម៉ាកល្បីរបស់បរទេសមានតម្លៃរហូតដល់រាប់រយដុល្លារ។

កញ្ញា ច័ន្ទមុន្នី បានបញ្ជាក់ប្រាប់ឱ្យដឹងថា គ្រប់ផលិតផលអំបោះចាក់របស់កញ្ញាដែលលក់បានភាគច្រើនមានការបញ្ជាទិញតាមរយៈផេកហ្វេសប៊ុក ombos.ombos បន្ទាប់ពីកញ្ញាថតរូបភាពផលិតផលសម្រេចដាក់លក់ជាសាធារណៈ ដោយអតិថិជនដែលគាំទ្រភាគច្រើនជាអ្នករស់នៅក្នុងស្រុក និងជាជនជាតិខ្មែរ មានអាយុចាប់ពីជាង20ឆ្នាំឡើងទៅ។ ដោយឡែកសម្រាប់ការកុម៉្មង់ម៉ូដផ្សេងៗអតិថិជនត្រូវប្រាប់មុនរយៈពេលមួយសប្ដាហ៍​ដើម្បីងាយ​ស្រួល​ក្នុងការរកវត្ថុធាតុដើមសម្រាប់ចាក់ ។ 

ពាក់ព័ន្ធទៅនឹងផលិតវិញ កញ្ញា ច័ន្ទមុន្នី បានប្រាប់ថា មិនសូវជាមានភាពលំបាកនោះទេ ដោយសារតែវត្ថុធាតុដើមសម្រាប់ចាក់បង្កើតចេញជាផលិតផល ភាគច្រើន​មាននៅក្នុងស្រុកស្រាប់ ដូចជា សរសៃអំបោះ(អំបោះចាក់) ម្ជុលចាក់ អំបោះដេរ ម្ជុលដេរ ក្រណាត់ និងគ្រឿងកន្លាស់ជាដើម។ ប៉ុន្តែអ្វីដែល​សំខាន់ គឺតម្រូវឱ្យអ្នកផលិត ដែលជាអ្នកចាក់ត្រូវមានចំណេះ ជំនាញក្នុងការច្នៃម៉ូដ រួមជាមួយនឹងភាពអំណត់បំផុត ដើម្បីអាចទទួលបានផលិតផលសម្រេច មានសោភ័ណភាពស្អាតប្រកបដោយគំនិតច្នៃប្រឌិត។

ជាមួយនឹងការប្រាប់ពីដំណើរការអាជីវកម្មដែលបង្កើតឡើងដោយដៃច្នៃពីសរសៃអំបោះនេះ កញ្ញាក៏បានបង្ហាញពីក្ដីបារម្ភខ្លះផងដែរថា ៖

“ញុំក៏មានការព្រួយ​បារម្ភ​ខ្លះដែរនៅក្នុងការធ្វើអាជីវកម្មមួយនេះ ដោយសារមនុស្សភាគច្រើនគេនិយមប្រើតែកាបូបម៉ាកល្បី កាបូបស្បែកប្រណីតៗនាំចូលពីក្រៅស្រុក ហើយ​មើល​រំលងផលិតផលក្នុងស្រុក។ តាមរយៈអាជីវកម្មមួយនេះ ខ្ញុំចង់ឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរងាកមកជួយគាំទ្រនូវ​រាល់ផលិតផលក្នុងស្រុកដែលបង្កើត​ឡើង​ដោយ​ប្រជាជនខ្មែរ ព្រោះផលិតផលនៅក្នុងស្រុកក៏អាចមានគុណភាពល្អដែរ។ យើងជួយគាំទ្រផលិតផលនៅក្នុងប្រទេសជាតិយើង មានន័យថា យើងបាន​ចូលរួមចំណែកក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិយើងដូចគ្នា”

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងរៀបចំដែនដី កំពុងយកចិត្តទុកដាក់គិតគូររកដំណោះស្រាយបញ្ចប់វិវាទដីធ្លី និងគ្រប់គ្រងដីនៅតំបន់បឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំង

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/02/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកចិត្តទុកដាក់គិតគូររកដំណោះស្រាយបញ្ចប់វិវាទដីធ្លី និងការគ្រប់គ្រងដីនៅតំបន់បឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំងឱ្យបានត្រឹមត្រូវ ដើម្បីលុបបំបាត់ភាពចម្រូងចម្រាស់ក្នុងសង្គមជាតិ និងជំរុញលើកស្ទួយខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ

កសិករអាចងាកមកពិចារណាប្រើថ្នាំបំប៉នដំណាំដែលផលិតក្នុងស្រុក មានប្រសិទ្ធភាពខ្ពស់ និងមានតម្លៃសមរម្យ

ជំនួញ, ព្រឹត្តិការណ៍

• 10/02/2025

អង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជា ឬ (CNAD) ជាកន្លែងបណ្ដុះបណ្ដាលចំណេះដឹងកសិកម្មមួយកន្លែង និងមានផលិត- លក់ ជី ថ្នាំបំប៉នដំណាំ ដែលមានប្រសិទ្ធភាពខ្ពស់ តម្លៃសមរម្យ

ឆ្នាំ២០២៤ ទុនបម្រុងអន្តរជាតិរបស់កម្ពុជា កើនឡើងដល់ ២២,៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/02/2025

ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនឡើងដល់ ២២.៥ពាន់​លានដុល្លារឆ្នាំ២០២៤ ពោលគឺកើនឡើង ១២.៦ ភាគរយ ធៀបនឹងឆ្នាំ២០២៣

គម្រោងស្ពានចាក់អង្រែក្រោម-ព្រែកប្រា តម្លៃ​៦០លានដុល្លារនឹងជួយកាត់បន្ថយជំនន់កកស្ទះចរាចរណ៍បានច្រើន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/02/2025

គម្រោងស្ពានចាក់អង្រែក្រោម-ព្រែកប្រា តម្លៃ​៦០លានដុល្លារនឹងជួយកាត់បន្ថយជំនន់កកស្ទះចរាចរណ៍បានច្រើនក្រោយពេលបញ្ចប់ការសាងសង់ និងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចសង្គម ព្រមទាំងជួយសម្រួលដល់ការដឹកជញ្ជូន

Donald Trump នឹងយកពន្ធនាំចូល ២៥ % លើដែក និងអាលុយមីញ៉ូមទាំងអស់ដែលចូលមកក្នុងសហរដ្ឋអាមេរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/02/2025

ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump នឹងយកពន្ធ ២៥ ភាគរយលើដែក និងអាលុយមីញ៉ូមទាំងអស់ដែលចូលមកក្នុងសហរដ្ឋអាមេរិក ហើយវិធានការនេះនឹងប៉ះពាល់ខ្លាំងបំផុតដល់កាណាដា

តម្រូវការ​សម្ភារៈសំណង់​​នៅ​ដើមឆ្នាំ២០២៥​ចាប់​ផ្ដើម​មាននិន្នាការ​កើនឡើង ដែលជាសញ្ញា​វិជ្ជមាន​សម្រាប់​វិស័យ​សំណង់​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/02/2025

នៅដើមឆ្នាំ ២០២៥​នេះ និន្នាការ​នៃការ​ប្រើ​ប្រាស់​សម្ភារៈ​សំណង់​​ចាប់​ផ្ដើម​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ ជាពិសេស​នៅតាមតំបន់​ព្រំដែន និងតំបន់សេដ្ឋកិច្ចពិសេស

ក្រសួងកសិកម្ម៖ ការនាំចេញស្រូវប្រចាំថ្ងៃបានវិលទៅរកស្ថានភាពប្រក្រតីវិញ និងមានតម្លៃល្អប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/02/2025

មន្ត្រីជាន់ខ្ពស់កសិកម្មបង្ហាញការនាំចេញស្រូវប្រចាំថ្ងៃរបស់កសិករបានវិលទៅរកប្រក្រតីភាពឡើងវិញធ្វើឱ្យទំហំនាំចេញស្រូវពេលបច្ចុប្បន្នមានទំហំបន្តកើនឡើង

អាមេរិក អាចនឹងត្រឡប់ទៅជំរុញឱ្យមានការប្រើប្រាស់ទុយោប្លាស្ទិកឡើងវិញដោយមិនខ្វល់ពីបញ្ហាសុខភាពសាធារណៈ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/02/2025

អាមេរិក អាចនឹងត្រឡប់ទៅជំរុញឱ្យមានការប្រើប្រាស់ទុយោប្លាស្ទិកឡើងវិញដោយមិនខ្វល់ពីបញ្ហាសុខភាពសាធារណៈ

ក្រសួងរៀបចំដែនដី យកចិត្តទុកដាក់ដោះស្រាយបញ្ហាសំណង់មានសភាពចាស់ទ្រុឌទ្រោមដែលងាយបង្កហានិភ័យដល់អាយុជីវិតប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/02/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកចិត្តទុកដាក់គិតគូរដោះស្រាយបញ្ហាសំណង់មានសភាពចាស់ទ្រុឌទ្រោមដែលងាយបង្កហានិភ័យរងគ្រោះដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ