សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សម្រេចលើកលែងការបង់ការប្រាក់ចំនួន2ខែសម្រាប់អតិថិជនឆ្លងកូវីដ-19 និងពន្យារការបង់ទាំងប្រាក់ដើមរយៈពេល3ខែ សម្រាប់អ្នកជាប់ធ្វើចត្តាឡីស័ក រួមទាំងផ្តល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ(ប្រសិនបើអតិថិជនយល់ព្រម)។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សមាគមទាំងពីរ ឆ្លើយតបទៅនឹងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន។
យោងតាមសេចក្ដីថ្លែងការណ៍របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលAMS ទទួលបាននៅថ្ងៃទី12 ខែមេសា ឆ្នាំ2021នេះបញ្ជាក់ថា តបទៅនឹងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សមាគមទាំងពីរសូមទទួលយក និងអនុវត្តតាមដោយធ្វើបច្ចុប្បន្នភាពកែសម្រួលបន្ថែមគោលការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី7 ខែមេសា ឆ្នាំ2021 ដល់អតិថិជនដែលឆ្លងជំងឺកូវីដ-19 ដោយបានលើកលែងការបង់ការប្រាក់រយៈពេល2ខែ ហើយសម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័កនឹងផ្តល់ការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើមរយៈពេល3ខែ។
សេចក្តីថ្លែងការណ៍ក៏បានបញ្ជាក់ថា ក្នុងករណីចាំបាច់នានាដែលជាតម្រូវការរបស់អតិថិជនរងផលប៉ះពាល់ដោយជំងឺកូវីដកូវីដ-19 សូមធ្វើការពិភាក្សាដោយផ្ទាល់ ជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។
លោក កាំង តុងងី ប្រធានផ្នែកទំនាក់ទំនងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានប្រាប់AMSថា ជារួមនៅក្នុងការបញ្ចេញឥណទានអំឡុងខែ1-2 បើធៀបនឹងឆ្នាំ 2020កន្លងទៅគឺប្រហាក់ប្រហែលគ្នាមិនមានការឡើងចុះខ្លាំងទេ ដោយសារតែទម្រង់នៃផលប៉ះពាល់នៃជំងឺកូវីដ-19ក៏មានដែរ។ តែបើចូលដល់ខែ3 ឥណទានថ្មីៗប្រហែលជាធ្លាក់ចុះបន្តិចបើធៀបនឹងឆ្នាំ2020 ដោយពេលនោះកូវីដ-19 ទើបចាប់ផ្តើម។
លោក កាំង តុងងី បានមានប្រសាសន៍ថា៖
“ខ្ញុំរំពឹងទុកថាក្នុងត្រីមាសទី1នេះ បើប្រើបធៀបឆ្នាំ2020 ក៏មិនខុសគ្នាប៉ុន្មានទេដោយសារផលប៉ះពាល់នៃជំងឺកូវីដ-19 ។ ការសងត្រឡប់មានការធ្លាក់ចុះមកត្រឹម1.6ភាគរយ ប៉ុន្តែចាប់តាំងពីខែ3 អ្វីៗមានការប្រែប្រួល ដែលយើងរង់ចាំមើលលទ្ធផលជាក់ស្តែងបន្តទៅទៀត”
លោកបានពន្យល់ថា ៖
“កាលពីឆ្នាំ2020 ការឆ្លងរបស់ប្រជាជនមានចំនួនតិច តែសកម្មភាពសេដ្ឋកិច្ចជារឿងផ្សេង យើងឃើញថាការឆ្លងតិច តែយើងមានផលប៉ះពាល់សេដ្ឋកិច្ចខ្លាំងដែរ។ វាជៀសមិនផុតទេ។ ថ្វីត្បិតយើងមានវ៉ាក់សាំង តែយើងឃើញការរីករាលដាលនៃជំងឺវារីកសាយភាយខ្លាំង ហើយតាមខេត្តក្រុងក៏មានវិធានការបិទខ្ទប់ ដូច្នេះសកម្មភាពសេដ្ឋកិច្ចវាក៏ធ្លាក់ចុះ មានន័យថាអតិថិជនដែលគាត់ត្រូវការឥណទានថ្មីៗដើម្បីពង្រីកអាជីវកម្ម លែងសូវមានតម្រូវការ ហើយការបង់សងត្រឡប់ក៏មានបញ្ហាខ្លះដែរ ដែលនេះជាសម្ពាធ”
លោក កាំង តុងងី ក៏បានបញ្ជាក់ថា សមាគមសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ ក៏បានចេញសេចក្តីថ្លែងការណ៍2លើកគឺលើកទី1(ថ្ងៃទី7 ខែមេសា ឆ្នាំ2021) និងលើកទី2(ថ្ងៃទី12 ខែមេសា ឆ្នាំ2021)ដើម្បីឆ្លើយតបទៅស្ថានការណ៍ និងផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ-19៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ឥណ្ឌូណេស៊ី ហាមឃាត់ Apple មិនឱ្យលក់ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួន ដោយសារហេតុផលតែមួយប៉ុណ្ណោះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/01/2025
ឥឡូវនេះ ស្ថានភាពឥណ្ឌូណេស៊ី និង Apple កំពុងស្ថិតក្នុងភាពច្របូកច្របល់ពាក់ព័ន្ធនឹងការចូលទីផ្សារ និងការវិនិយោគ។ អាជ្ញាធរឥណ្ឌូនេស៊ីមិនអនុញ្ញាតឱ្យ Apple លក់ផលិតផលចុងក្រោយរបស់ខ្លួនគឺ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួនឡើយ
មជ្ឈមណ្ឌលកីឡា ២៧១ របស់ ជីប ម៉ុង នឹងក្លាយជាកន្លែងលេងកីឡាធំជាងគេនៅកម្ពុជារួមចំណែកជួយដល់សុខភាពប្រជាជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 22/01/2025
វត្តមាននៃមជ្ឈមណ្ឌលកីឡា ២៧១ នឹងជួយលើកស្ទួយដល់វិស័យសុខភាពប្រជាជនក្នុងតំបន់នេះឱ្យ កាន់ល្អប្រសើរ ព្រមទាំងផ្តល់ភាពងាយស្រួលមួយម្រិតទៀតទៅដល់អ្នករស់នៅក្នុងគម្រោងជីប ម៉ុង លែន