សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

កូនកន្ធាយក្បាលកង្កែបដ៏កម្ររបស់ពិភពលោកជិត150ក្បាលរបស់កម្ពុជាត្រូវបានព្រលែងទៅក្នុងតំបន់ជម្រកធម្មជាតិ

សមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយរដ្ឋបាលជលផល (FiA) ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានធ្វើការលែងកូនកន្ធាយក្បាលកង្កែប (ឬល្មិច) ដែលជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោកចំនួន 148ក្បាល ចូលទៅក្នុងតំបន់ជម្រកធម្មជាតិរបស់វាវិញតាមដងទន្លេមេគង្គស្ថិតក្នុងស្រុក​សំបូរ ខេត្តក្រចេះ។

យោងតាមអង្គការ WCS បានឱ្យថា គិតត្រឹមដើមខែមេសានេះ ក្រុមអភិរក្សការពារសម្បុកនៅតាមសហគមន៍បានរកឃើញសម្បុកពងកន្ធាយក្បាលកង្កែបចំនួន 58សម្បុក ដោយមាន 2,058 ពង ហើយគិតត្រឹមសប្តាហ៍ទីមួយនៃខែមេសានេះ កូនកន្ធាយក្បាលកង្កែបចំនួន 559 ក្បាលបានញាស់ចេញដោយជោគជ័យពី​សម្បុកចំនួន28 ។

ប្រភពដដែលបានបញ្ជាក់ទៀតថា ក្រុមអ្នកភ្ញាស់កូនកន្ធាយក្បាលកង្កែបដែលនៅសល់មិនទាន់លែង ត្រូវបានក្រុមការពារសម្បុកយកទៅរក្សាទុកមើលថែនៅ​ក្នុង​ទ្រុង​បែឈើអណ្តែតទឹកជាបណ្តោះអាសន្ន ដើម្បីធ្វើឱ្យប្រសើរឡើងនូវការរស់រានមានជីវិត និងឱ្យវាមានសុខភាពល្អមុននឹងលែងចូលទៅក្នុងទីជម្រក​ធម្មជាតិរបស់​វាវិញ ដោយក្រុមការងារគ្រោងនឹងលែងកូនល្មិច ឬកូនកន្ធាយក្បាលកង្កែបទាំងអស់នេះចូលទៅក្នុងទីជម្រកធម្មជាតិវិញនៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ។

គម្រោងអភិរក្សកន្ធាយក្បាលកង្កែបរបស់អង្គការ WCS ទទួលបានការគាំទ្រថវិកាពីសហភាពអឺរ៉ុបក្រោមគម្រោង «ដៃគូប្រឆាំងនឹងបទល្មើសសត្វព្រៃ» Margaret A. Cargill Philanthropy គម្រោង​​​​ព្រៃឡង់បៃតងគាំទ្រដោយទីភ្នាក់ងារជំនួយអាមេរិក USAID និង Turtle Survival Alliance ។

កូនកន្ធាយក្បាលកង្កែបត្រូវបានចាត់ថ្នាក់ថាជាប្រភេទសត្វដែលជិតផុតពូជយ៉ាងសំខាន់នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ។ មានតែកំណត់ត្រា2-3 នៃ​ប្រភេទសត្វដែលមាននៅក្នុងប្រទេសឡាវ និងប្រទេសដទៃទៀត ហើយវាបានបាត់ខ្លួនស្ទើរទាំងស្រុងនៅក្នុងប្រទេសវៀតណាម និងប្រទេសថៃ ដោយសារការ​ប្រមាញ់ និងការធ្វើពាណិជ្ជកម្មសត្វអណ្តើកពេញអាយុ រួមជាមួយនឹងការប្រមូលពងសត្វដោយពួកឈ្មួញខុសច្បាប់។

ដោយឡែកនៅក្នុងប្រទេសកម្ពុជាសត្វកន្ធាយក្បាលកង្កែប មិនត្រូវបានអ្នកវិទ្យាសាស្ត្រអង្កេតឃើញនៅក្នុងព្រៃឡើយតាំងពីឆ្នាំ2003 រហូតដល់ឆ្នាំ 2007។ ប៉ុន្តែ​បច្ចុប្បន្ន គេបានរកឃើញប្រភេទសត្វកម្រទាំងនេះនៅតាមដងទន្លេមេគង្គ នៅចន្លោះខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ អង្គការ WCS និង FiA ដែលបាន និងកំពុងធ្វើការអភិរក្សសត្វព្រៃតាំងពីឆ្នាំ2017 តាមរយៈសកម្មភាពទប់ស្កាត់ការជួយដូរសត្វអណ្តើកទឹកសាបនេះ ហើយត្រូវបានមដាក់បញ្ចូលក្នុងកម្មវិធីការពារ​សម្បុកនៅតាមសហគមន៍នានាដើម្បីធ្វើយ៉ាងណាថែទាំ និងរក្សាឱ្យបានគង់វង្សនូវប្រភេទសត្វព្រៃ និងសត្វកម្រផ្សេងៗនៅកម្ពុជា៕

ផ្សព្វផ្សាយសេវាកម្មលោកអ្នក $190 660px x 390px ក្នុង១ខែ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក

ផ្ទាំងបដាទម្រង់

គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់
ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក 920px x​ 570px $190 គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម ផ្ទាំងបដាទម្រង់ ចុចសាកល្បង 1920px x​ 800px បិទសំឡេង volume_up volume_off $205 តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក បើកសំឡេង ផ្ទាំងបដាទម្រង់ ព័ត៌មានលម្អិត 085 511 711‌‌‌ [email protected] | Telegram (+855) 098 668 996 |

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋមន្ត្រី​ដែនដី ណែនាំឱ្យ​គិតគូរដល់​ការងារសម្បទា​នដីដើ​ម្បី​សង្គ​ម និ​ង​សេ​ដ្ឋ​កិច្ច​ ​និ​ងលើកស្ទួយជីវ​ភាព​ប្រជា​ពល​រដ្ឋ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/07/2025

រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំឱ្យ​ថ្នាក់ដឹកនាំក្រសួង និងក្រុមការងារដែលពាក់ព័ន្ធ គិតគូរដល់​ការងារសម្បទា​នដីដើ​ម្បី​សង្គ​ម និ​ង​សេ​ដ្ឋ​កិច្ច​ ​និ​ងលើកស្ទួយជីវ​ភាព​ប្រជា​ពល​រដ្ឋ

IMF ព្រមានថា ការប្រកាសពន្ធថ្មីរបស់អាម៉េរិកកំពុងជំរុញឲ្យសេដ្ឋកិច្ចពិភពលោកកាន់តែមានភាពមិនច្បាស់លាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/07/2025

IMF លើកឡើងថា បរិយាកាសនៅក្នុងពាណិជ្ជកម្មកំពុងមានភាពមិនច្បាស់លាស់ក្នុងកម្រិតខ្ពស់ ហើយប្រទេសនានាគួរតែបន្តសហការគ្នា ដើម្បីលើកកម្ពស់ពាណិជ្ជកម្មប្រកបដោយស្ថិរភាព និងដោះស្រាយបញ្ហាប្រឈមរួមគ្នា

ខេត្តសៀមរាប ទទួលបានទេសចរជាតិ-អន្តរជាតិ ជិត ៣លាននាក់ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/07/2025

ខេត្តសៀមរាប ទទួលបានទេសចរជិត៣លាននាក់ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥។ តួលេខនេះ មានការកើនឡើងជាង ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤

តម្លៃប្រេងប្រែប្រួលក្នុងអត្រាតិចតួចបំផុត ទោះបីជា Donald Trump ប្រកាសពីការដាក់ពន្ធលើប្រទេសនានាក្ដី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/07/2025

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,២៨% ឬ ៦៨,៨៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៣៩% ឬ ៦៦,៨៣ ដុល្លារក្នុងមួយបារ៉ែល

រយៈពេល៦ខែ​​ ​ចិន បានយក​លុយមកដាក់​ទុនវិនិយោគ​នៅកម្ពុជា​សរុប​ប្រមាណ ៣,២ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/07/2025

ចិននៅតែបន្ត​នាំមុខ​គេ​ជា​វិនិយោគិន​ដែលបានដាក់ទុនវិនិយោគ​ច្រើនជាង​គេនៅកម្ពុជា ជាក់ស្ដែង ត្រឹមតែរយៈពេល ​៦ខែ​កន្លងមក​នេះ ចិនបានដាក់ទុនជាង ៣,២ពាន់​លានដុល្លារអាម៉េរិកក្នុងការវិនិយោគនៅកម្ពុជា

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រៀបចំសិក្ខាសាលាស្តីពី «ការជំរុញការលក់ផលិតផលឥណទានទឹកស្អាត និងអនាម័យតាមរយៈការអនុវត្តជាក់ស្តែង»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/07/2025

សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមានកិច្ចគាំទ្រពីអង្គការ Water.org បានរៀបចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការលក់ផលិតផលឥណទានទឹកស្អាត និងអនាម័យតាមរយៈការអនុវត្តជាក់ស្តែង»

ធនាគារ ARDB និងធនាគារ FTB ត្រៀមកញ្ចប់ថវិការួមគ្នាជួយដល់សហគមន៍សកិម្មទំនើប

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/07/2025

ធនាគារ ARDB និងធនាគារ FTB បានត្រៀមកញ្ចប់ថវិកាពិសេសសម្រាប់ផ្តល់កម្ចីឥណទានការប្រាក់ទាបជូនដល់«សហគមន៍កសិកម្មទំនើប» ដោយមានការធានាពីសាជីវកម្មធានាឥណទានកម្ពុជា

Nvidia បង្កើតទំព័រប្រវត្តិសាស្ត្រថ្មីក្លាយជាក្រុមហ៊ុនដែលមានតម្លៃលើសពី៤ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/07/2025

ជាថ្មីម្តងទៀត ក្រុមហ៊ុនបច្ចេកវិទ្យា AI ដ៏ល្បី Nvidia បានបង្កើតប្រវត្តិសាស្ត្រតាមរយៈការក្លាយខ្លួនជាក្រុមហ៊ុនដែលមានតម្លៃទីផ្សារដល់ទៅ៤ទ្រីលានដុល្លារជាលើកដំបូង

ការចិញ្ចឹមសត្វនៅកម្ពុជា កាន់តែល្អប្រសើរឡើង​​ និងមានសុវត្ថិភាព​ ដែលផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់

ជំនួញ, ព្រឹត្តិការណ៍

• 10/07/2025

ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា ការចិញ្ចឹមសត្វនៅកម្ពុជានាពេលបច្ចុប្បន្ននេះកាន់តែមានភាពល្អប្រសើរឡើង ទាំងបច្ចេកទេសចិញ្ចឹម ការទទួលបានទិន្នផលប្រកបដោយគុណភាព និងសុវត្ថិភាព ខណៈដែលតម្លៃនៅលើទីផ្សារក៏មានភាពសមរម្យ

ក្រសួងរៀបចំដែនដី សាកល្បងកំណត់ប្លង់គោលនៃការប្រើប្រាស់ដីជូនឃុំទាំង១៣០ នៅជុំវិញ​បឹង​ទន្លេសាប

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​បាន​កំណត់​ប្លង់គោលនៃការ​ប្រើប្រាស់ដី​នៅតំបន់ជុំវិញ​បឹងទន្លេសាបលើឃុំ​ទាំង​១៣០ ដោយផ្តើមពីខេត្តកំពង់ឆ្នាំងមុនគេ

ផ្សព្វផ្សាយសេវាកម្មលោកអ្នក $190 660px x 390px ក្នុង១ខែ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក

ផ្ទាំងបដាទម្រង់

គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់
ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក 920px x​ 570px $190 គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម ផ្ទាំងបដាទម្រង់ ចុចសាកល្បង 1920px x​ 800px បិទសំឡេង volume_up volume_off $205 តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក បើកសំឡេង ផ្ទាំងបដាទម្រង់ ព័ត៌មានលម្អិត 085 511 711‌‌‌ [email protected] | Telegram (+855) 098 668 996 |

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon