អាចនិយាយបានថាជាការបង្កើតគំនិតថ្មីនៃសិល្បៈមួយបែបដែលអាចយកក្រដាសមកច្នៃប្រឌិតធ្វើជាប្រអប់អំពូល 3D ដ៏ស្រស់ស្អាត និងគួរជាទីទាក់ទាញបំផុតជាមួយនឹងការរំលេចនូវរូបភាពក្នុងទ្រង់ទ្រាយជាសិល្បៈខ្មែរយ៉ាងអស្ចារ្យ ហើយអាចរកចំណូលបានពីការលក់ខ្ទង់ពាន់ដុល្លារក្នុងមួយខែ។
ជាយុវជនខ្មែរម្នាក់ដែលមានទេពកោសល្យផ្នែកគំនូររស់នៅក្នុងរាជធានីភ្នំពេញមានឈ្មោះ ពៅ វិសាល បានព្យាយាមបង្កើតនូវអាជីពថ្មីមួយដោយការកែច្នៃក្រដាសធ្វើជាប្រអបអំពូល 3D រំលេចចេញនូវរូបភាពនានាគួរជាទីចាប់អារម្មណ៍សម្រាប់ជាគ្រឿងតាំងលម្អនៅក្នុងគេហដ្ឋាន សណ្ឋាគារ បូទិក ជាដើម។
ពាក់ព័ន្ធទៅនឹងអាជីព និងអាជីវកម្មបង្កើតប្រអប់អំពូល 3D នេះ យុវជន ពៅ វិសាល បានប្រាប់ឱ្យដឹងថា សម្រាប់អាជីវកម្មថ្មីដែលបង្កើតឡើងដោយដៃមួយនេះ ដំបូងឡើយគឺធ្វើឡើងតាមការនឹកឃើញតែប៉ុណ្ណោះ ហើយក៏លេចចេញជារូបរាងល្អប្លែកគួរឱ្យចាប់អារម្មណ៍ និងបន្តធ្វើដោយមានការរចនាបន្ថែមជារូបគំនូរក្នុងទម្រង់ជាសិល្បៈបែបខ្មែរ ហើយកាត់តាមរូបភាពដើម្បីបិទតម្រៀបពីលើគ្នា និងមានពន្លឺអំពូលនៅពីក្នុងដើម្បីរំលេចឱ្យឃើញពីទម្រង់នៃរូបភាពបែបស្រមោល។
យុវជនរូបនេះបានលើកឡើងថា ៖
“ខ្មែរយើងមានសិល្បៈច្រើនប្រភេទ ច្រើនទម្រង់ណាស់ ដូចជារូបអប្សរា រូបរបាំខ្មែរ រូបប្រាសាទ រូបល្ខោនខោល រូបទេសភាព និងមានទម្រង់រូបភាពជាច្រើនទៀតដែលសុទ្ធតែមានភាពស្រស់ស្អាត និងរស់រវើក។ ខ្ញុំបង្កើតអំពូលនេះឡើងគឺដោយសារការស្រឡាញ់សិល្បៈខ្មែរ ហើយក៏មានគំនិតមួយថា បើសិនជាយើងបញ្ចូលសិល្បៈខ្មែរទៅក្នុងអំពូល នៅពេលយើងបើកទៅវានឹងស្អាតប្លែកភ្នែកខុសពីរូបគំនូរធម្មតា”
យុវជន ពៅ វិសាល បានបញ្ជាក់ថា ៖
“ខ្ញុំទើបតែដាក់លក់នៅលើទីផ្សារក្នុងរយៈពេលប្រមាណ6ខែនេះតែប៉ុណ្ណោះ ដោយកាលពីដំបូង ខ្ញុំបង្កើតបានប្រមាណ 6-7 ប្រអប់ ហើយដាក់លក់នៅលើ Page facebook មរតកកវី ដែលមានលក់ផ្ទាំងរូបភាពកាលពីជំនាន់មុនៗ ហើយក៏ទទួលបានការគាំទ្រពីអ្នកដែលមានចំណូលចិត្តផ្នែកសិល្បៈខ្មែរ ក្រោយមកខ្ញុំក៏ចាប់ផ្តើមយកចិត្តទុកដាក់ក្នុងការបង្កើតប្រអប់អំពូក3Dនេះជាបន្តបន្ទាប់ដើម្បីបំពេញតាមការចង់បានរបស់អតិថិជនដែលកុម្ម៉ង់ទិញតាម Page របស់ខ្ញុំ ដែលអ្នកទិញទាំងនោះមានខ្លះរស់នៅភ្នំពេញ ហើយខ្លះទៀតនៅតាមបណ្តាខេត្ត”
ការផលិតអំពូល3D បែបសិល្បៈនេះ គឺទាមទារឱ្យមានការច្នៃប្រឌិតខ្ពស់ក្នុងការគូរគំនូរនៅលើក្រដាស កាត់ក្រដាសតាមទម្រង់រូបភាពយ៉ាងយកចិត្តទុកដាក់។ ចំណែកឯសម្ភារៈក្នុងការផលិតគឺមានតែក្រដាស និងអំពូល LED ពីរគ្រាប់ ដែលនាំចូលមកពីក្រៅប្រទេស។ សម្រាប់ការរចនាម៉ូត ក្បាច់ ឬទម្រង់នៃរូបភាព គឺអាស្រ័យលើការច្នៃក្រដាសបិទភ្ជាប់ម្ដងមួយស្រទាប់ៗ ត្រួតស៊ីគ្នាដែលជាមធ្យមមាន7ស្រទាប់ ឬច្រើនជាងនេះអាស្រ័យលើរូបភាព។ ពេលអំពូលជះពន្លឺពីក្រោយមកត្រូវស្រទាប់ក្រដាសទាំងនោះ ដែលមើលទៅហាក់ដូចជាក្រដាសតែមួយផ្ទាំង ប៉ុន្តែមានសម្រស់ស្រស់ស្អាតជាងគំនូរធម្មតា។
តាមរយៈនៃការដាក់លក់ប្រអប់អំពូល 3D នៅលើបណ្តាញសង្គមដែលមានឈ្មោះថា «មរតកកវី» នេះក្នុងមួយខែយុវជន ពៅ វិសាល អាចលក់ចេញបានប្រមាណ 20-30 ប្រអប់អំពូល ដោយប្រអប់អំពូល1មានតម្លៃ 20-25ដុល្លារ ហើយរាល់ការដាក់លក់នៅលើ Page មួយនេះ ក៏មានចំនួនកំណត់ ពោលគឺធ្វើឱ្យបានរួចរាល់ចំនួន 10ប្រអប់អំពូល ទើបចាប់ផ្ដើមផុសលក់តែម្ដង ហើយរហូតមកដល់ពេលនេះច្នៃបានប្រមាណជាង២០ម៉ូដខុសៗគ្នា។ ឆ្លៀតនៅក្នុងឱកាសនេះ យុវជន ពៅ វិសាល ក៏បានថ្លែងអំណរគុណចំពោះអ្នកដែលមានទឹកចិត្តស្រឡាញ់សិល្បៈបែបខ្មែរ ជាពិសេសអតិថិជនដែលតែងតែគាំទ្រផលិតផលខ្មែរដែលបង្កើតឡើងដោយដៃ និងជាស្នាដៃកូនខ្មែរ ដែលទាំងអស់នេះគឺជារូបភាពមួយបង្ហាញពីការចូលរួមលើកស្ទួយវប្បធម៌ជាតិ និងសេដ្ឋកិច្ចជាតិផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ឥណ្ឌូណេស៊ី ហាមឃាត់ Apple មិនឱ្យលក់ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួន ដោយសារហេតុផលតែមួយប៉ុណ្ណោះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/01/2025
ឥឡូវនេះ ស្ថានភាពឥណ្ឌូណេស៊ី និង Apple កំពុងស្ថិតក្នុងភាពច្របូកច្របល់ពាក់ព័ន្ធនឹងការចូលទីផ្សារ និងការវិនិយោគ។ អាជ្ញាធរឥណ្ឌូនេស៊ីមិនអនុញ្ញាតឱ្យ Apple លក់ផលិតផលចុងក្រោយរបស់ខ្លួនគឺ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួនឡើយ
មជ្ឈមណ្ឌលកីឡា ២៧១ របស់ ជីប ម៉ុង នឹងក្លាយជាកន្លែងលេងកីឡាធំជាងគេនៅកម្ពុជារួមចំណែកជួយដល់សុខភាពប្រជាជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 22/01/2025
វត្តមាននៃមជ្ឈមណ្ឌលកីឡា ២៧១ នឹងជួយលើកស្ទួយដល់វិស័យសុខភាពប្រជាជនក្នុងតំបន់នេះឱ្យ កាន់ល្អប្រសើរ ព្រមទាំងផ្តល់ភាពងាយស្រួលមួយម្រិតទៀតទៅដល់អ្នករស់នៅក្នុងគម្រោងជីប ម៉ុង លែន