យ៉ាងហោចណាស់អង្ករសរុបប្រមាណជិត800តោន ដែលសហព័ន្ធស្រូវអង្ករកម្ពុជាបានលក់ជូនប្រជាពលរដ្ឋដែលសរស់នៅក្នុងភូមិសាស្ត្របិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលជាមួយនឹងការបញ្ចុះតម្លៃទាបជាងទីផ្សារ។
តាមរយៈការជូនដំណឹងរបស់សហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃចុងសប្ដាហ៍នេះបានបញ្ជាក់ថា ជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការដំឡើងតម្លៃម្ហូបអាហារ ជាពិសេសអង្ករ ក៏ដូចជាការពង្រឹកសន្ដិសុខស្បៀង សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម រួមជាមួយនឹងសមាជិកមួយចំនួនទៀតដែលមានដេប៉ូលក់រាយនៅតាមតំបន់នានាដែលស្ថិតក្នុងភូមិសាស្ត្របិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល បានយល់ព្រមលក់អង្ករដោយការបញ្ចុះតម្លៃចាប់ពី50-100ដុល្លារក្នុងមួយតោន ឬ 1-2ម៉ឺនរៀលក្នុងមួយបាវទម្ងន់50គីឡូក្រាម អាស្រ័យទៅតាមប្រភេទ និងកម្រិតនៃគុណភាពអង្ករ ដោយគិតត្រឹមរយៈពេល3ថ្ងៃ (15-18ខែមេសា ឆ្នាំ2021) បានលក់អង្ករសរុបជិត800តោនជូនដល់ប្រជាលរដ្ឋ។
អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក លន់ យ៉េង បានមានប្រសាសន៍ថា ក្នុងរយៈពេល 3ថ្ងៃ គឺចាប់ពីថ្ងៃទី15 ដល់ថ្ងៃទី18 កន្លងទៅនេះ អង្ករសរុបជិត 800តោន ត្រូវបានបញ្ចេញលក់ដោយសមាជិកចំនួន 10ក្រុមហ៊ុន ដល់ទីផ្សារលក់រាយ និងលក់ដល់ដេប៉ូ ក្រោមតម្លៃទីផ្សារនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងខេត្តកណ្តាល នាអំឡុងពេលដែលរាជរដ្ឋាភិបាលបានចេញវិធានការអនុវត្តបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋឆ្លងកាត់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-19។
ជាមួយនឹងការលើកឡើងខាងលើនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញសេចក្តីបញ្ជាក់បន្ថែមពីការលក់បញ្ចុះថ្លៃអង្ករបន្ថែមពី 50ដុល្លារ ទៅ 100ដុល្លារក្នុងមួយតោន ឬ ពី 1ម៉ឺនរៀល ទៅ 2ម៉ឺនរៀល ក្នុងមួយបាវទម្ងន់ 50គីឡូក្រាមលើតម្លៃគោល។
ក្នុងន័យនេះ សហព័ន្ធស្រូវអង្ករកម្ពុជាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់កុំឲ្យមានការភ័យខ្លាច ឬព្រួយបារម្ភពីរឿងខ្វះអង្ករទទួលទាន ព្រោះថា កម្ពុជាមានអង្ករគ្រប់គ្រាន់នៅពេញក្នុងឃ្លាំងរោងម៉ាស៊ីនកិនស្រូវគ្រប់ទីតាំងទាំងអស់ ជាពិសេសទើបតែប្រមូលផលស្រូវបានកាលពីពេលថ្មីៗនេះ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧BYD ទិញយកហ៊ុនទាំងអស់របស់ Mercedes នៅចិន ដើម្បីពង្រឹងទីផ្សារ Denza ដោយខ្លួនឯង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/09/2024
BYD បានចំណាយលុយទិញយកហ៊ុនទាំងអស់ដែលនៅសេសសល់របស់ក្រុមហ៊ុនអាល្លឺម៉ង់ដើម្បីយកយីហោរថយន្តប្រណិត Denza មកធ្វើគ្រប់គ្រង និងធ្វើទីផ្សារដោយខ្លួនឯង
ធនាគារ ABA បន្ថែមដើមទុន 220 លានដុល្លារ ប្ដេជ្ញារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/09/2024
ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា បានទទួលការអនុម័តសម្រាប់ការបន្ថែមដើមទុនចំនួន 220 លានដុល្លារ ពីធនាគារជាតិកាណាដា ដែលជាភាគហ៊ុនិករបស់ខ្លួន។