អាចនិយាយបានថា ការជ្រើសយកកម្មវិធី1 ក្នុងចំណោម5 សម្រាប់ធ្វើកិច្ចពិភាក្សា ឬធ្វើការងារជាក្រុមនៅក្នុងកំឡុងពេលកើតមានវិបត្តិកូវីដ ជាពិសេសការបិទខ្ទប់រាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតាមខេត្តមួយចំនួន ដើម្បីអាចឱ្យដំណើរប្រតិបត្តិការងារមានភាពរលូនបាន ហើយវាក៏ជាជម្រើសតែមួយគត់សម្រាប់អ្នកដែលកំពុងបម្រើការងារពីផ្ទះនៅក្នុងស្ថានការណ៍នាពេលបច្ចុប្បន្ននេះផងដែរ។
ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ បានធ្វើឲ្យបុគ្គលិកធ្វើការក្នុងវិស័យឯកជនស្ទើរតែ100ភាគរយ ក៏ដូចជាមន្ត្រីរាជការនៅតាមស្ថាប័នមួយចំនួនធំបានបង្ខំចិត្តធ្វើការពីផ្ទះ ខណៈដែលរាជរដ្ឋាភិបាលអាចអនុញ្ញាតិឲ្យបុគ្គលិកតែ 2 ភាគរយប៉ុណ្ណោះ ដែលអាចធ្វើដំណើរទៅទីកន្លែងការងារបាន។ នៅក្នុងស្ថានភាពបែបនេះម្ចាស់អាជីវកម្ម ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុន គួរតែពិចារណាក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនងដើម្បីបន្តធ្វើការងារ និងដំណើរការក្រុមហ៊ុនប្រកបដោយភាពរលូនបាន។
នៅក្នុងកំឡុងពេលនេះ បច្ចេកវិទ្យាដែលអាចអនុញ្ញាតឱ្យមានការជួបទំនាក់ទំនងតាមអនឡាញដែលស័ក្ដិសមបំផុតសម្រាប់ក្រុមហ៊ុន និងស្ថាប័នផ្សេងៗអាចប្រើប្រាស់បានយ៉ាងល្អបំផុតនោះរួមមាន ៖
1. Messenger ៖ ជាកម្មវិធី Chats ដ៏ល្បីល្បាញបំផុតរបស់ Facebook និងតែងតែមានការ Update ជាប់ជាប្រចាំ។
2. WhatsApp ៖ កម្មវិធីនេះគឺជាផ្នែកមួយនៃក្រុមហ៊ុន Facebook ផងដែរ ហើយគិតត្រឹមដើមឆ្នាំ2020 កន្លងមកនេះអ្នកប្រើប្រាស់
ទូទាំងសកលលោកបានកើនឡើងរហូតដល់ទៅជាង 2 ពាន់លាននាក់។
3. Skype ៖ ទោះបីជាកម្មវិធីនេះមានអាយុកាលច្រើន ប៉ុន្តែខ្លួននៅតែបានធ្វើទំនើបកម្មជានិច្ចចំពោះបច្ចេកវិទ្យានិងមុខងារក្នុងការខលរបស់ខ្លួន ហើយចាប់តាំងតែពីមានការបិទខ្ទប់តំបន់នានាលើពិភពលោកមកកម្មវិធីនេះទទួលបានអត្រាកើនឡើងនៃអត្រាអ្នកប្រើប្រាស់ដល់ទៅ 70 ភាគរយ។
4. Google Duo ៖ ជាកម្មវិធីដែលបង្កើតឡើងដោយក្រុមហ៊ុន Google ។ ការប្រើប្រាស់សេវាកម្ម ខលជាក្រុម (Group Call) គឺមិនមានការបង់ប្រាក់ឡើយទាំង Android និង iOS ហើយអ្នកអាចធ្វើការខលជាក្រុមបានរហូតទៅដល់ 11 នាក់។
5. Zoom ៖ ជាបច្ចេកវិទ្យាចុងក្រោយគេ ដែលបង្កើតឡើងដោយក្រុមហ៊ុនរបស់ចិន ប៉ុន្តែវាគឺជាកម្មវិធីដែលទទួលបានការពេញនិយមប្រើប្រាស់ច្រើនជាងគេបំផុតលើពិភពលោក ដោយសារតែវាជាបច្ចេកវិទ្យាទំនើបចុងក្រោយ និងមានមុខងារដ៏សំខាន់ៗជាច្រើនដែលមានភាពចាំបាច់ក្នុងការប្រើប្រាស់៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុងនៅសៀមរាបដែលឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុន មេនូឡាយហ្វ៍ ក្រោមពាក្យស្លោក «ច្នៃជីវិតកាន់តែប្រសើរ»
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 30/09/2024
ភាពជាដៃគូដ៏យូរអង្វែងនៃការឧបត្ថម្ភ ផ្ដាច់មុខពី ក្រុមហ៊ុន មេនូឡាយហ្វ៍ រយៈពេល ១១ ឆ្នាំ មកនេះបានធ្វើឲ្យការរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងកាន់តែធំឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្ដែងក្នុងឆ្នាំនេះនឹងមានការចូលរួមរត់ ពីវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ក្រុមហ៊ុន ជីបម៉ុង នាំយកថវិកា ៤៥ម៉ឺនដុល្លារ ពីព្រឹត្តិការណ៍ Gumball 300 ជូនសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 30/09/2024
នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ថ្នាក់ដឹកនាំក្រុមហ៊ុនជីបម៉ុង បាននាំយកថវិកាចំនួន ៤៥ម៉ឺនដុល្លារ ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីបន្តជួយទៅជូនមន្ទីរពេទ្យកុមារអង្គរ
ឥណ្ឌា នៅតែមានមហិច្ឆតា និងសន្សំចិត្តក្លាយជាមហាអំណាចផលិតលីចូមដដែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/09/2024
ឥណ្ឌា នៅតែមានមហិច្ឆតាក្លាយជាមហាអំណាចផលិតលីចូមទោះបច្ចុប្បន្នអូស្ត្រាលី និងអាមេរិកឡាទីនកាន់កាប់ធនធានធម្មជាតិនេះដល់ទៅ៧៥ភាគរយក៏ដោយ