ទីផ្សារទិញលក់ដីធ្លីក្នុងប្រទេសថៃដើមឆ្នាំ ២០២១កំពុងស្ថិតក្នុងអត្រាដាំក្បាលចុះ

បរទេស៖យោងតាមតួលេខថ្មីដែលត្រូវបានបង្ហាញដោយអជ្ញាធរទទួលបន្ទុកកិច្ចការងារអចលនទ្រព្យបែបឧស្សាហកម្មនៃប្រទេសថៃហៅកាត់ថា IEAT​ បានឲ្យថា អត្រាលក់ដីធ្លីនៅក្នុងប្រទេសមានការធ្លាក់ចុះដល់ទៅ ៦៦.១ ភាគរយនៅដើមឆ្នាំ២០២១នេះ ដោយសារបញ្ហាវិបត្តិកូវីដនៅតែបន្តជះឥទ្ធិពលអាក្រក់នៅក្នុង​ប្រទេស​នៅ​ឡើយ។

ប្រធាន IEAT លោកស្រី Somchint Pilouk បានមានប្រសាសន៍ថា  ថា ៖ ដោយសារតែបញ្ហាវិបត្តិកូវីដ អ្នកជំនួញជាច្រើនបានជួបប្រទះបញ្ហានៃ​ការធ្វើ​ដំណើរ​ឆ្លងកាត់ប្រទេសដែលជាហេតុធ្វើឲ្យផែនការវិនិយោគរបស់ពួកគេមួយចំនួនត្រូវបានផ្អាកដំណើរការទៅវិញ។ ផលប៉ះពាល់ដោយសារកូវីដក៏បានធ្វើឲ្យមាន​ឥទ្ធិពល​អវិជ្ជមានយ៉ាងខ្លាំងដល់អចលនទ្រព្យបែបឧស្សាហកម្មដែលជាកម្មសិទ្ធរបស់ IEAT ជាពិសេសការលក់ និងជួលដីធ្លីបានធ្លាក់ចុះពី ១,៣៩៨.៨៤ រ៉ៃមក​ត្រឹមតែ ៤៧៣.៥ រ៉ៃ​( ១ រ៉ៃស្មើនឹង ១,៦០០ម៉ែត្រការ៉េ) ដែលក្នុងនោះ ៣៩៤.៤២ រ៉ៃ បានលក់ និងជួលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភាគខាងកើត EEC ហើយដី​ប្រមាណជា ៧៩.៣៣ រ៉ៃទៀតស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច EEC ។

អត្រាការងារនៅក្នុងតំបន់ឧស្សាហកម្ម EEC ក៏មានការធ្លាក់ចុះដូចគ្នាដែលនៅសល់កម្លាំងត្រឹម ​៤,៦៥៥ នាក់ ពោលគឺធ្លាក់ចុះប្រមាណ ៤២ ភាគរយធៀប​ទៅនឹង​ពេលវេលាដូចគ្នាកាលពីឆ្នាំកន្លងទៅ ដោយសារតែរោងចក្រជាច្រើនបានបង្វែរសង្វាក់ផលិតកម្មរបស់ខ្លួនជាមួយនឹងបច្ចេកវិទ្យាស្វ័យប្រវត្តិ និងម៉ាស៊ីនជំនួសវិញនៅ​ក្នុងអំឡុងពេលកូវីដនេះ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

នំបញ្ចុកកំប៉ុង ជាអាហារកែច្នៃថ្មី ប្លែក បង្កើតឡើងដោយកូនខ្មែរ និងកំពុងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 09/10/2024

កូនខ្មែរមួយរូបដែលបានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសកូរ៉េ បានកែច្នៃ និងផលិតជានំបញ្ចុកកំប៉ុង រួមជាមួយនឹងល្បោយជាប្រភេទបន្លែក្រៀម ដែលមានរសជាតិឆ្ងាញ់ ងាយស្រួលចម្អិន អាចរក្សាទុកបានយូរ

ខេត្តចំនួន៦ ទាក់ទាញបានគម្រោងវិនិយោគ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលមានទំហំទឹកប្រាក់ជិត៣០០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2024

ខេត្តចំនួន៦ទាក់ទាញបានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងគម្រោងផ្សេងៗដែលមានទំហំទឹកប្រាក់ជិត៣០០លានដុល្លារអាមេរិក

កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២៤ ផ្តោតលើប្រធានបទសំខាន់ៗ៤ ខណៈផលិតផលក្នុងស្រុកសរុបមានជិត៤ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2024

កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ ធ្វើឡើងក្រោមមូលបទ«អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» នឹងផ្តោតទៅលើការជំរុញបន្ថែមទៀតនូវវឌ្ឍនភាព

អ្នកអភិវឌ្ឍន៍​ផ្សារទំនើប គួរ​សិក្សា​ពីទីផ្សារ​ឱ្យបានច្បាស់មុន​ចាប់ផ្ដើម​គម្រោង​ថ្មីៗ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/10/2024

ក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការវិយោគលើ​ផ្សារទំនើប​​កម្រិតមធ្យម និងបែបសហគមន៍ បានកើនឡើងគួរឱ្យ​កត់សម្គាល់​ ជាពិសេស​នៅរាជធានីភ្នំពេញ

ចិន ដាក់ពន្ធលើការនាំចូលស្រាកូញ៉ាក់របស់អឺរ៉ុប បន្ទាប់ពីសហភាពអឺរ៉ុបដាក់ពន្ធលើរថយន្តអគ្គិសនីរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2024

ចិនបានសងសឹកទៅលើសហភាពអឺរ៉ុបតាមរយៈការកំណត់ និងដាក់ពន្ធលើការនាំចូលស្រាកូញ៉ាក់របស់អឺរ៉ុបបន្ទាប់ពីសហភាពអឺរ៉ុបបានកំណត់ និងដាក់ពន្ធលើរថយន្តអគ្គិសនីរបស់ខ្លួន។

ធនាគារជាតិអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2024

ធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ចពោះកម្ចីក្រៅផ្លូវការ និងការដាក់លុយវិនិយោគដើម្បីទទួលបានការប្រាក់ខ្ពស់ ដើម្បីកុំធ្លាក់ចូលក្នុងអន្ទាក់បំណុល និងការបោកប្រាស់ពីសំណាក់ជនខិលខូច

ចេតនាទុច្ចរិតគេចវ៉េសមិនផ្ទេរប្រាក់ត្រឡប់ជូនគណនីម្ចាស់ដើមវិញ គឺជាអំពើលួចទ្រព្យសម្បត្តិរបស់បុគ្គលដទៃ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2024

មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បញ្ជាក់ថា ការមានចេតនាទុច្ចរិត គេចវ៉េសមិនផ្ទេរត្រឡប់ជូនគណនីម្ចាស់ដើមវិញ គឺជាអំពើលួចទ្រព្យសម្បត្តិរបស់បុគ្គលដទៃ

ធនាគារពិភពលោកព្រមានអំពីភាពយឺតយ៉ាវនៃសេដ្ឋកិច្ចចិន និងឥទ្ធិពលអវិជ្ជមានមកលើតំបន់អាស៊ីខាងកើត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2024

ឆ្នាំ២០២៤នេះ សេដ្ឋកិច្ចមហាយក្សចិន នឹងមិនអាចសម្រេចបានតាមផែនការរបស់រដ្ឋាភិបាលក្រុងប៉េកាំងឡើយ ហើយបន្តជះឥទ្ធិពលអវិជ្ជមានទៅដល់ប្រទេសអភិវឌ្ឍផ្សេងទៀតដែលស្ថិតនៅក្នុងតំបន់ ជាពិសេសគឺអាស៊ីខាងកើត

វិធីសាស្ត្រងាយៗដើម្បីទប់ចិត្តមិនឱ្យចាយវាយលើសខ្ទង់ និងបង្កើនការសន្សំ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2024

ជំហានដំបូងដើម្បីកុំឱ្យប៉ះពាល់ដល់ការចាយវាយប្រចាំថ្ងៃ ពេលបានចំណូលមក គឺត្រូវដកទុកមួយចំណែកសម្រាប់ចំណាយចាំបាច់ដូចជា ថ្លៃផ្ទះ ថ្លៃទឹកភ្លើង និងថ្លៃម្ហូបអាហារជាដើម។

សង្រ្គាមនៅមជ្ឈិមបូព៌ានឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកកាន់តែធ្ងន់ធ្ងរ ជាពិសេសលើវិស័យថាមពល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/10/2024

ភាពតានតឹងកាន់តែខ្លាំងឡើងនៃសង្រ្គាមនៅមជ្ឈិមបូព៌ានឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកកាន់តែធ្ងន់ធ្ងរ ជាពិសេសលើវិស័យថាមពល