ក្រសួងពាណិជ្ជកម្មបានបើកកិច្ចប្រជុំបន្ទាន់ជាមួយតំណាងផ្សារទំនើបនានា ដើម្បីជួយសម្របសម្រួល និងរកដំណោះស្រាយទៅលើផលលំបាករបស់អាជីវកម្មផ្សារទំនើបនៅកម្ពុជា ជាពិសេសផ្សារដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្របិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។
ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម តាមរយៈកិច្ចប្រជុំអនឡាញ (Zoom Video Call) កាលពីថ្ងៃទី20 ខែមេសា ឆ្នាំ2021 បានមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី-19 និងដើម្បីរក្សារស្ថេរភាពតម្លៃទំនិញផលិតផលនៅលើទីផ្សារ ជាពិសេសគឺផលិតផលស្បៀងអាហាររបស់ប្រជាពលរដ្ឋ។
ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើដល់ម្ចាស់ផ្សារទំនើបទាំងអស់ចូលរួមសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការដាក់លក់ទំនិញរបស់ខ្លួនក្នុងវេបសាយរបស់ក្រសួងពាណិជ្ជកម្ម ឬសហការដឹកជញ្ជូនទំនិញជូនប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ និងតំបន់ក្រហម។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងកោតសរសើរដល់ម្ចាស់ផ្សារទំនើបទាំងអស់ដែលកន្លងមកបានរក្សារស្ថេរភាពថ្លៃទំនិញបានល្អ ទោះបីស្ថិតក្នុងគ្រាលំបាកយ៉ាងណាក៏ដោយ។
ជាការស្នើសុំពីតំណាងផ្សារទំនើបបានសំណូមពរដល់ក្រសួងពាណិជ្ជកម្មក្នុងការជួយសម្របសម្រួលចំពោះបញ្ហាធំៗមួយចំនួន ដែលខ្លួនកំពុងតែប្រឈមមុខ ក្នុងនោះរួមមាន ការធ្វើដំណើររបស់បុគ្គលិកទៅ-មកដើម្បីបំពេញការងារ ការលំបាកក្នុងការដឹកជញ្ជូនទំនិញធ្លងពីខេត្តចូលមករាជធានីភ្នំពេញ និងការនាំចូលទំនិញពីក្រៅប្រទេស ដើម្បីផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុក។
តមទៅនឹងការលើកឡើងពីតំណាងផ្សារទំនើប ឯកឧត្តមរដ្ឋលេខាធិការបានទទួលយកសំណើរ ដើម្បីពិចារណាក្នុងស្វែងរកវិធីសាស្ត្រ និងដំណោះស្រាយ ធ្វើយ៉ាងណាអាចជួយដល់ដំណើរការនៃការផ្គត់ផ្គង់ចំណីអាហារនៅក្នុងអំឡុងពេលនេះអាចប្រព្រឹត្តទៅបានល្អប្រសើរ។ គួរបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះក៏មានវត្តមានរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នាយកដ្ឋានកិច្ចការណ៍ពិព័រណ៍ជាច្រើនរូប។ ដោយឡែកភាគីខាងតំណាងផ្សារទំនើបមានការចូលរួមពីតំណាងផ្សារទំនើប Aeon Mall, តំណាងផ្សារទំនើប Makro Phnom Phenh, តំណាងផ្សារទំនើប Lucky, តំណាងផ្សារទំនើប Bayon, តំណាងផ្សារទំនើប Supper Store, តំណាងផ្សារទំនើប Chip Mong និងតំណាងផ្សារទំនើប Bio Mart ផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ស្ថាបនិក Facebook កំពុងប្រើពេលវេលា និងសំងាត់បំផុតរៀបចំក្រុមការងារថ្មីមួយអភិវឌ្ឍ AI ដែលមានសមត្ថភាពគិតដូចទៅនឹងមនុស្ស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/06/2025
ស្ងាត់មួយរយៈធំ ស្ថាបនិក Facebook និងជាប្រធានប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg កំពុងសម្ងំរៀបចំមន្ទីរពិសោធដ៏សំងាត់មួយដើម្បីអភិវឌ្ឍបច្ចេកវិទ្យាលើសពី AI នាពេលបច្ចុប្បន្នដែលអាចមានសមត្ថភាពគិត និងមានទំនាក់ទំនងដូចទៅនឹងមនុស្សពិតៗ
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃសន្និសីទខ្សែក្រវាត់ និងផ្លូវ កម្ពុជាស្នើបង្កើតគំនិតផ្តួចផ្តើមច្រករបៀងនវានុវត្តន៍ ដើម្បីកសាងអនាគតបច្ចេកវិទ្យារួមគ្នា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/06/2025
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃសន្និសីទខ្សែក្រវាត់ និងផ្លូវ កម្ពុជាស្នើបង្កើតគំនិតផ្តួចផ្តើមច្រករបៀងនវានុវត្តន៍ ដើម្បីកសាងអនាគតបច្ចេកវិទ្យារួមគ្នា