នៅក្នុងរយៈពេល3ខែនៃត្រីមាសទី1 ដើមឆ្នាំ2021កន្លងទៅនេះ ទំហំនៃការនាំចេញផលិតផលសរុបរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូងសម្រេចបានជិត100លានដុល្លារសហរដ្ឋអាមេរិក កើនឡើងប្រមាណ5ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2020កន្លងទៅ ខណៈដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំងសម្រេចបានប្រមាណ146លានដុល្លារធ្លាក់ចុះប្រមាណ 0.6ភាគរយ។
យោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េនៅក្នុងសប្ដាហ៍នេះបានបង្ហាញថា ផលិតផលសំខាន់ៗរបស់កម្ពុជាដែលនាំចេញទៅកូរ៉េខាងត្បូងរួមមានសម្លៀកបំពាក់ស្បែកជើងទំនិញធ្វើដំណើរភេសជ្ជៈនិងគ្រឿងអេឡិចត្រូនិចកៅស៊ូ ឱសថ និងផលិតផលកសិកម្ម ខណៈដែលការនាំចូលសំខាន់ៗពីប្រទេសនេះរួមមានយានយន្ត គ្រឿងអេឡិចត្រូនិក ឧបករណ៍ផ្ទះបាយ ភេសជ្ជៈ ឱសថ និងផលិតផលប្លាស្ទិក។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង ធ្លាប់បានមានប្រសាសន៍ថា កម្ពុជា-កូរ៉េខាងត្បូងបានក្លាយជាដៃគូវិនិយោគ និងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធ ហើយនឹងឈានទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងពេលខាងមុខនេះ ដែលកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងជួយជំរុញ និងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំង2ឱ្យកាន់តែមានភាពល្អប្រសើរ។
លោកឧកញ៉ាបន្តថា បច្ចុប្បន្ន ក្រៅពីការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង2 វត្តមានរបស់ក្រុមហ៊ុនកូរ៉េនៅកម្ពុជាក៏មានច្រើនដែរ ដោយក្នុងនោះរួមមានដូចជាក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកសំណង់ និងអចលនទ្រព្យ ក្រុមហ៊ុនផ្នែកឧស្សាហកម្ម ក្រុមហ៊ុនកែច្នៃកសិ-ឧស្សាហកម្ម រួមជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់ផ្នែកចំណីអាហារផងដែរ។
គួររំលឹកផងដែរថា កាលពីឆ្នាំ2020 កន្លងទៅនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងសម្រេចបានប្រមាណ 884 លានដុល្លារអាមេរិកដោយក្នុងនោះ ប្រទេសកម្ពុជាបាននាំចេញមានទំហំទឹកប្រាក់ចំនួន 317លានដុល្លារ ហើយប្រទេសកូរ៉េខាងត្បូងបាននាំចូលមកកាន់កម្ពុជាមានទំហំទឹកប្រាក់ចំនួន 567 លានដុល្លារ។
យ៉ាងណាក៏ដោយ ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំង2ត្រូវបានគេរំពឹងថានឹងកើនឡើងខ្លាំងនៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីចូលជាធរមាន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ការដ្ឋានសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រថ្មី ៣០កន្លែង ត្រួសត្រាយផ្លូវចិនទៅជាមហាអំណាចថាមពលនុយក្លេអ៊ែរជំនួសសហរដ្ឋអាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/04/2025
នៅត្រឹមចុងខែមេសានេះ រដ្ឋាភិបាលទីក្រុងប៉េកាំងបានអនុម័តកញ្ចប់ថវិកាថ្មីដើម្បីអាចចាប់ផ្តើមការសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រថ្មីចំនួន១០កន្លែងទៀតសម្រាប់ឆ្នាំ២០២៥នេះ
អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/04/2025
អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល ដើម្បីរីកធំធាត់ និងចូលរួមក្នុងកំណើនវិស័យឧស្សាហកម្មរបស់ខេត្ត