មុខរបរដាំស្មៅអាត្រាតាំសម្រាប់ចំណីសត្វ អាចរកបានចំណូលតិច ប៉ុន្តែមានភាពយូរអង្វែង

មុខរបរដាំស្មៅ ស្តាប់ទៅដូចជាសាមញ្ញ និងមិនសូវមានការចាប់អារម្មណ៍នោះទេ ប៉ុន្តែមុខរបរមួយនេះក្រៅពីអាចធានាបាននូវការផ្គត់ផ្គង់ជាចំណីសត្វ​ចិញ្ចឹមមួយចំនួនដូចជា គោ ក្របី ដំរី ជ្រូក មាន់ ទា ជាដើម ហើយអាចផ្តល់នូវប្រាក់ចំណូលជាប្រចាំដល់អ្នកដាំតាមរយៈ​ការលក់ស្មៅប្រភេទនេះ​ទៅឱ្យ​កសិករ ឬកសិដ្ឋានចិញ្ចឹមសត្វ​​ថែម​ទៀតផង។

អាត្រាតាំ គឺជាប្រភេទស្មៅម្យ៉ាងដែលត្រូវបានគេដាំសម្រាប់ធ្វលជាចំណីសត្វចិញ្ចឹម ដូចជា មាន់ ទា គោ ក្របី និងដំរីស៊ី ជាដើម។ ជាទូទៅការដាំស្មៅ​ប្រភេទ​នេះ ត្រូវប្រើពេលជាង30ថ្ងៃ ឬជាងមួយខែ ទើបអាចប្រមូលផលបាន ហើយអាចច្រួតកាត់ជាបន្តបន្ទាប់រហូតដល់ប្រមាណ6ខែបន្ទាប់ពីការដាំដុះ។

កញ្ញា សាវើយ ម៉ាស្យា ជាកសិករមួយរូបរស់នៅខេត្តបាត់ដំបង និងជាអ្នកដាំស្មៅអាត្រាតាំសម្រាប់ជាចំណីសត្វចិញ្ចឹមផ្ទាល់ខ្លួនផង និងលក់គ្រាប់​ពូជ​ស្មៅ​បន្តទៅឱ្យប្រជាកសិករដែលចង់ដាំផង។ កញ្ញាបានលើកឡើងថា ការដាំស្មៅអាត្រាតាំសម្រាប់ចិញ្ចឹមសត្វគឺជាជម្រើសល្អថ្មីមួយ ដែលប្រជាកសិករភាគ​ច្រើនសុទ្ធតែអាចមានលទ្ធភាពធ្វើបាន ហើយមានភាពងាយស្រួល ដោយគ្រាន់តែមានផ្ទៃដីធំទូលាយសម្រាប់ដាំដុះតែប៉ុណ្ណោះ។

កញ្ញា ម៉ាស្យា បានបញ្ជាក់ប្រាប់ AMS ថា ៖

“មួយរយៈពេលចុងក្រោយនេះ មានកសិករច្រើនគួរសមដែលងាកមកទិញគ្រាប់​ពូជស្មៅអាត្រាតាំទៅដាំ​ដោយ​ខ្លួនឯង ដោយសារតែវាមានភាពងាយស្រួលក្នុងការដាំ ពោលគឺគ្រាន់តែមានដីទំនេរធំទូលាយសម្រាប់ដាំតែប៉ុណ្ណោះ មិនពិបាកក្នុងការថែទាំដាក់ទឹក ដាក់ជីដូចដំណាំផ្សេងនោះទេ ទោះទុកចោលក៏វាដុះលូតលាស់បានដែរ”

កញ្ញាបន្តទៀតថា ៖

“វាខាតពេលនៅក្នុងការដាំពីដំបូងក៏ពិតមែន ប៉ុន្តែដាំតែម្ដងយើងអាចច្រូតបានរហូត។ ក្រោយពេលច្រូតលើកទី1 យើងទុកឲ្យវាដុះ​ចោល​ត្រឹមកន្លះខែទៅមួយខែក្រោយទៀតគឺអាចធ្វើការច្រូតប្រមូលផលបានសាជាថ្មីវិលជុំប្រមាណ5-6ដងទើបអស់លទ្ធភាពលែងលូតលាស់”

ពាក់ព័ន្ធទៅនឹងការនាំយកពូជស្មៅប្រភេទនេះមកដាំដុះ កញ្ញា សាវើយ ម៉ាស្យា បានប្រាប់ឱ្យដឹង ពូជស្មៅអាត្រាតាំកញ្ញាបានទិញយកមកពីប្រទេសថៃ ដោយដំបូងឡើយសាកល្បងដាំដោយខ្លួនឯងសម្រាប់ផ្គត់ផ្គង់ចំណីសត្វចិញ្ចឹមផ្ទាល់ខ្លួនតែប៉ុណ្ណោះ ប៉ុន្តែដោយសារតែឃើញទទួលបានផលល្អ កញ្ញាក៏មាន​បំណងផ្សព្វផ្សាយចែករំលែកបទពិសោធន៍ទៅដល់ប្រជាកសិករដែលកំពុងចិញ្ចឹមសត្វដូចជា ព្រោះវាអាចចំណេញបានច្រើន កាត់បន្ថយការទិញចំណី​សត្វគ្រាប់ដែលនាំចូលពីក្រៅប្រទេស និងមានតម្លៃថ្លៃ ហើយសត្វចិញ្ចឹមក៏មានសុខភាពល្អ និងឆាប់ធំធាត់។ ក្រៅពីនេះ កសិករក៏អាចលក់ស្មៅ​បន្តទៅ​ឱ្យ​អ្នកចិញ្ចឹមសត្វដទៃទៀតដែលមិនមានដីទំនេរសម្រាប់ដាំ ហើយវាក៏ជាប្រភពចំណូលមួយបន្ថែមពីលើការចិញ្ចឹមសត្វរបស់ពួកគេផងដែរ។

កញ្ញាបានបញ្ជាក់ថា ស្មៅអាត្រាតាំ គេអាចធ្វើការដាំដុះនៅលើដីក៏បាន ឬដាំនៅលើទឹកក៏បាន ដោយគ្រាប់ពូជមានតម្លៃខុសគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ។ ចំពោះគ្រាប់ពូជស្មៅសម្រាប់ដាំនៅលើដី 1កញ្ចប់មានតម្លៃប្រមាណ15ដុល្លារ ហើយគ្រាប់ពូជសម្រាប់ដាំនៅលើទឹក 1កញ្ចប់មានតម្លៃប្រមាណ17ដុល្លារ ដែលជាទូទៅផ្ទៃដីទំហំ1ហិកតា ត្រូវប្រើគ្រាប់ពូជសាបព្រួសប្រមាណជាង10កញ្ចប់។

​នៅក្នុងឱកាសនេះ កញ្ញា ម៉ាស្យា បានផ្ដល់ជាយោបល់ថា ប្រជាកសិករគួរតែងាកមកធ្វើការផលិត​ចំណីសត្វដោយខ្លួនឯងស្របទៅ​តាមសេចក្ដីប្រកាស​របស់​ក្រសួងកសិកម្ម ក៏ដូចជាបង្កើនផលិតភាពកសិកម្មគ្រួសារដោយធ្វើយ៉ាងណាអាចកាត់បន្ថយការចំណាយឲ្យបានកាន់តែច្រើនបំផុតតាមដែលអាចធ្វើ​ទៅ​បាន។ ការលើកកម្ពស់បង្កើនផលិតកម្មចិញ្ចឹមសត្វតាមរយ:ការផលិតចំណីដោយខ្លួនឯងដែលមានគុណភាពល្អ និងតម្លៃសមរម្យឆ្លើយតបតាមតម្រូវការ​ក្នុងស្រុក​ជារឿងមួយ​ដែល​ប្រជាកសិករខ្មែរគួរគិតគូរ ជាពិសេសក្នុងដំណាក់កាលនៃជំងឺកូវីដ19នេះ ដើម្បីការបន្ថយចំណាយដែលមិនចាំបាច់៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងរៀបចំដែនដី កំពុងយកចិត្តទុកដាក់គិតគូររកដំណោះស្រាយបញ្ចប់វិវាទដីធ្លី និងគ្រប់គ្រងដីនៅតំបន់បឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំង

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/02/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកចិត្តទុកដាក់គិតគូររកដំណោះស្រាយបញ្ចប់វិវាទដីធ្លី និងការគ្រប់គ្រងដីនៅតំបន់បឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំងឱ្យបានត្រឹមត្រូវ ដើម្បីលុបបំបាត់ភាពចម្រូងចម្រាស់ក្នុងសង្គមជាតិ និងជំរុញលើកស្ទួយខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ

កសិករអាចងាកមកពិចារណាប្រើថ្នាំបំប៉នដំណាំដែលផលិតក្នុងស្រុក មានប្រសិទ្ធភាពខ្ពស់ និងមានតម្លៃសមរម្យ

ជំនួញ, ព្រឹត្តិការណ៍

• 10/02/2025

អង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជា ឬ (CNAD) ជាកន្លែងបណ្ដុះបណ្ដាលចំណេះដឹងកសិកម្មមួយកន្លែង និងមានផលិត- លក់ ជី ថ្នាំបំប៉នដំណាំ ដែលមានប្រសិទ្ធភាពខ្ពស់ តម្លៃសមរម្យ

ឆ្នាំ២០២៤ ទុនបម្រុងអន្តរជាតិរបស់កម្ពុជា កើនឡើងដល់ ២២,៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/02/2025

ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនឡើងដល់ ២២.៥ពាន់​លានដុល្លារឆ្នាំ២០២៤ ពោលគឺកើនឡើង ១២.៦ ភាគរយ ធៀបនឹងឆ្នាំ២០២៣

គម្រោងស្ពានចាក់អង្រែក្រោម-ព្រែកប្រា តម្លៃ​៦០លានដុល្លារនឹងជួយកាត់បន្ថយជំនន់កកស្ទះចរាចរណ៍បានច្រើន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/02/2025

គម្រោងស្ពានចាក់អង្រែក្រោម-ព្រែកប្រា តម្លៃ​៦០លានដុល្លារនឹងជួយកាត់បន្ថយជំនន់កកស្ទះចរាចរណ៍បានច្រើនក្រោយពេលបញ្ចប់ការសាងសង់ និងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចសង្គម ព្រមទាំងជួយសម្រួលដល់ការដឹកជញ្ជូន

Donald Trump នឹងយកពន្ធនាំចូល ២៥ % លើដែក និងអាលុយមីញ៉ូមទាំងអស់ដែលចូលមកក្នុងសហរដ្ឋអាមេរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/02/2025

ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump នឹងយកពន្ធ ២៥ ភាគរយលើដែក និងអាលុយមីញ៉ូមទាំងអស់ដែលចូលមកក្នុងសហរដ្ឋអាមេរិក ហើយវិធានការនេះនឹងប៉ះពាល់ខ្លាំងបំផុតដល់កាណាដា

តម្រូវការ​សម្ភារៈសំណង់​​នៅ​ដើមឆ្នាំ២០២៥​ចាប់​ផ្ដើម​មាននិន្នាការ​កើនឡើង ដែលជាសញ្ញា​វិជ្ជមាន​សម្រាប់​វិស័យ​សំណង់​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/02/2025

នៅដើមឆ្នាំ ២០២៥​នេះ និន្នាការ​នៃការ​ប្រើ​ប្រាស់​សម្ភារៈ​សំណង់​​ចាប់​ផ្ដើម​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ ជាពិសេស​នៅតាមតំបន់​ព្រំដែន និងតំបន់សេដ្ឋកិច្ចពិសេស

ក្រសួងកសិកម្ម៖ ការនាំចេញស្រូវប្រចាំថ្ងៃបានវិលទៅរកស្ថានភាពប្រក្រតីវិញ និងមានតម្លៃល្អប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/02/2025

មន្ត្រីជាន់ខ្ពស់កសិកម្មបង្ហាញការនាំចេញស្រូវប្រចាំថ្ងៃរបស់កសិករបានវិលទៅរកប្រក្រតីភាពឡើងវិញធ្វើឱ្យទំហំនាំចេញស្រូវពេលបច្ចុប្បន្នមានទំហំបន្តកើនឡើង

អាមេរិក អាចនឹងត្រឡប់ទៅជំរុញឱ្យមានការប្រើប្រាស់ទុយោប្លាស្ទិកឡើងវិញដោយមិនខ្វល់ពីបញ្ហាសុខភាពសាធារណៈ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/02/2025

អាមេរិក អាចនឹងត្រឡប់ទៅជំរុញឱ្យមានការប្រើប្រាស់ទុយោប្លាស្ទិកឡើងវិញដោយមិនខ្វល់ពីបញ្ហាសុខភាពសាធារណៈ

ក្រសួងរៀបចំដែនដី យកចិត្តទុកដាក់ដោះស្រាយបញ្ហាសំណង់មានសភាពចាស់ទ្រុឌទ្រោមដែលងាយបង្កហានិភ័យដល់អាយុជីវិតប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/02/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកចិត្តទុកដាក់គិតគូរដោះស្រាយបញ្ហាសំណង់មានសភាពចាស់ទ្រុឌទ្រោមដែលងាយបង្កហានិភ័យរងគ្រោះដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ