បរទេស៖យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃពុធនេះបានឲ្យដឹងថា ម្ចាស់ស្ថាប័នកាសែត Daily Mail និងគេហទំព័រព័ត៌មាន MailOnline បានដាក់ពាក្យបណ្តឹងទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Google ក្រោមបទចោទប្រកាន់ថាបានរៀបចំទុកជាមុននូវម៉ាស៊ីនស្វែងរក search engine របស់ខ្លួនឱ្យមានការធ្លាក់ចុះ។
នៅក្នុងពាក្យបណ្ដឹងរបស់ស្ថាប័នសារព័ត៌មានទាំង២ខាងលើនេះ បានធ្វើការចោទប្រកាន់ ក្រុមហ៊ុនGoogle ថាបានធ្វើការគ្រប់គ្រងខ្លាំងពេកទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មលើបណ្តាញស្វែងរករបស់ខ្លួន ហើយថែមទាំងបានព្យាយាមធ្វើឲ្យថយចុះនៃការស្វែងរករបស់អ្នកប្រើប្រាស់មកលើគេហទំព័រ និងមតិការបស់ខ្លួនដោយមានទំនោរទៅកាន់សារព័ត៌មាន និងគេហទំព័រផ្សេងៗច្រើនជាង។
បន្ថែមពីនេះ ក្រុមហ៊ុន Google ក៏បានទទួលរងនូវការចោទប្រកាន់ដែរថា បានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនក្នុងការដាក់ពិន័យទៅលើរាល់អ្នកចេញផ្សាយសារព័ត៌មានទាំងឡាយណាដែលមិនបានទុកចន្លោះផ្ទាំងពាណិជ្ជកម្មរបស់ខ្លួនគ្រប់គ្រាន់ តាមរយៈការកំណត់ចំណាត់ថ្នាក់លើម៉ាស៊ីនស្វែងរកស្វ័យប្រវត្តិរបស់ខ្លួនផងដែរ។
គួរឲ្យដឹងដែរថា ក្រៅតែពីបណ្តឹងខាងលើនេះ កាលពីពេលកន្លងទៅ Google ក៏ទទួលរងនូវការចោទប្រកាន់ផ្សេងទៀតពីសំណាក់ក្រសួងយុត្តិធម៌អាមេរិក តំណាងដោយមេធាវីជាច្រើននាក់មកពីរដ្ឋផ្សេងគ្នារបស់អាមេរិក ពាក់ព័ន្ធទៅនឹងច្បាប់ប្រឆាំងលើសេចក្តីទំនុកចិត្តផងដែរ។ ទោះបីជាបែបនេះក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះនៅតែធ្វើការបដិសេធដោយសម្អាងថាខ្លួនមិនបានប្រើប្រាស់ឥទ្ធិពល ឬអំណាចទីផ្សាររបស់ខ្លួនក្នុងការប្រជែងទីផ្សារដូចដែល ការចោទប្រកាន់នៅក្នុងពាក្យបណ្ដឹងខាងលើនោះឡើយ មិនថាកាលពីពេលកន្លងទៅ ឬពេលបច្ចុប្បន្ននេះឡើយ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ក្រុមហ៊ុនកូរ៉េលើកកម្ពស់ការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីនៅកម្ពុជា រួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់