អ្នកដឹកជញ្ជូននិយាយពីផលលំបាកក្នុងការបញ្ចូនបន្លែ ផ្លែឈើចូលទីផ្សារក្នុងរាជធានីភ្នំពេញ

ក្រោមការអនុវត្តវិធានការសុវត្ថិភាពរបស់រាជរដ្ឋាភិបាល​ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-19 ដោយតម្រូវបិទខ្ទប់រាជធានីភ្នំពេញ និង​ក្រុងតាខ្មៅ នៃខេត្តកណ្ដាល រាល់ការដឹកជញ្ជូនកសិផលដូចជា បន្លែបង្ការ នាំចូលទីផ្សារក្នុងទ្រង់ទ្រាយតូច និងមធ្យមត្រូវបានរឹតត្បិត និងកំពុងបង្កផលលំបាកដល់កសិករមួយចំនួន។

ជាមួយនឹងផលលំបាកក្នុងការដឹកជញ្ជូនបន្លែបង្ការចេញពីបណ្ដាខេត្តមួយចំនួនដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញនៅពេលនេះ  តំណាង​កសិករដែលស្ថិតនៅក្នុងសហគមន៍កសិករបានលើកឡើងថា ក្នុងរយៈពេលកន្លងទៅនេះ បើទោះជាមានការអនុគ្រោះដល់ការដឹកជញ្ជូន​ក៏ពិតមែន ប៉ុន្តែកម្លាំងសមត្ថកិច្ចដែលស្ថិតនៅតំបន់គោលដៅមួយចំនួនហាក់អនុវត្តលើសពីគោលការណ៍។

ប្រធានសហគមន៍កសិកម្មសំបូរមានជ័យខេត្តកំពង់ចាម លោក អេង ថុង បានមានប្រសាសន៍ថា ការធ្វើ​ចរាចរណ៍​លើការដឹក​បន្លែ ផ្លែឈើ​ទៅកាន់​ទីផ្សារ​ក្នុងរាជធានីផ្នំពេញគឺពិតជាមានភាពលំបាក។ ពេលទៅដល់ភ្នំពេញ ជាពិសេសនៅខណ្ឌឬស្សីកែវ​ និងខណ្ឌសែនសុខ ​ដែលគោលដៅរបស់​សហគមន៍​នោះលោកត្រូវ​ដឹកបន្លែបង្ការទៅទីតាំងទាំងនោះគឺមានការរឹតត្បិតខ្លាំង។

លោក អេង ថុង បានមានប្រសាសន៍ថា ៖

“នៅគោលដៅខ្លះ ទោះជាយើងមានលិខិតបញ្ជាក់ពីការដឹកជញ្ជូនដែលចេញដោយផ្សារម៉ាក្រូ និងកន្លែងចិញ្ចឹមសត្វ safari ក៏នៅតែមានភាពតឹងតែងក្នុងការដឹកជញ្ជូនចូលក្រុងភ្នំពេញដែរ។ ប៉ុន្តែយើងចេះតែខំព្យាយាមដើម្បីអាច​ទទួល​បានចំណូលពីសេវាលើការដឹកជញ្ជូន ហើយអាចដាក់បន្លែ និងផ្លែឈើសម្រាប់លក់ផ្ទាល់ខ្លួនខ្លះគ្រាន់បានចំណូលបន្ថែម”

លោកថា បើគិតទៅវាក៏ជាឱកាសមួយដែរដែលអាចរកប្រាក់​ចំណូល​ពីការលក់​បន្លែ ផ្លែឈើ ក្នុងស្ថានភាពកូវីដបែបនេះ ហើយអាចលក់​បាន​ថ្លៃ​ជាង​​ថ្ងៃធម្មតា។ ប៉ុន្តែទោះជាយ៉ាងណា បើតាមសភាពលំបាកជាក់ស្ដែងដែលត្រូវនិយាយស្នើសុំ និងអង្វរដល់សមត្ថកិច្ចដើម្បីបានដឹក​ចូលផ្សា​រក្នុងរាជធានីភ្នំពេញគឺលោកមិនចង់នោះទេ ដោយសារមានផលលំបាកពេក បើទោះជាមានឯកសារបញ្ជាក់ពីការដឹកជញ្ជូន​ក៏ដោយ។

លោក អេង ថុង បានបញ្ជាក់ថា ៖

“ឥលូវទាល់តែលិខិតចេញចូលថ្មីចេញពី (គបខ) ទើបគេឱ្យចូល។ ការដឹកជញ្ជូនមកចំនួន 2លើក ចុងក្រោយ​នេះ មិនពិបាកទេនៅពេលចេញពីខេត្ត ប៉ុន្តែជាឧបសគ្កគឺនៅពេលមកដល់ភ្នំពេញតែម្ដង ព្រោះជាតំបន់ហាមឃាត់ ដល់ពេល​ចឹងទៅ បន្ថែម​ពី​លើខិតស្នាមដែលចេញដោយខាងផ្សារម៉ាក្រូ និងកន្លែងចិញ្ចឹមសត្វ safari គឺត្រូវអង្វរករ​ និយាយល្អជាមួយ​សមត្ថកិច្ច​​ បើមិនដូច្នេះទេ ទំនិញ​នឹងយឺតពេលក្នុងការនាំទៅកាន់ទីផ្សារ”

យ៉ាងណាក៏ដោយ លោក អេង ថុង ក៏បានបញ្ជាក់ថា ចំពោះការដឹកជញ្ជូនទំនិញដូចជា បន្លែ ផ្លែឈើ ដែលដាក់នៅផ្សារម៉ាក្រូ និង​នៅ​កន្លែងសួន​សត្វ គឺនៅរ​ក្សា​តម្លៃ​ដដែល​ទេមិនមានឡើងថ្លៃសេវាដឹកនោះទេ ហើយលោកសង្ឃឹមថាអ្វីៗនឹងឈានទៅរកភាពប្រសើរឡើង និងវិលទៅរកភាពប្រក្រតីវិញក្នុងពេលឆាប់ៗខាងមុខនេះ។

អ្នកនាំពាក្យសាលារាធានីភ្នំពេញ លោក ម៉េត មាសភក្ដី ធ្លាប់បានមានប្រសាសន៍ថា ពាក់ព័ន្ធទៅនឹងការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ គឺសង្កត់ធ្ងន់ទៅលើការផ្អាកចរាចរណរបស់បងប្អូនប្រជាពលរដ្ឋឱ្យនៅក្នុងផ្ទះរយៈពេល14ថ្ងៃ ដោយឡែកសម្រាប់ការដឹកជញ្ជូន​ទំនិញដែល​មានលិខិតបញ្ជាក់ត្រឹមត្រូវពីក្រុមហ៊ុនគឺនៅតែអនុញ្ញាតឱ្យចរាចរណ៍ លើកលែងស្ថិតនៅក្នុងតំបន់ក្រហមដែលត្រូវបានហាមឃាត់ជា​ចាំបាច់។

លោកបន្តថា បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញមានការផ្អាកដំណើរការផ្សារជាច្រើនទីតាំង ដែលអាចបង្កផលលំបាកដល់ប្រជាពលរដ្ឋក្នុង​ការ​ស្វែងរកទិញទំនិញ និងចំណីអាហារប្រចាំថ្ងៃខ្លះ ប៉ុន្តែរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្មក៏បានគិតគូរ និងជួយសម្រួលដល់ការលក់​ទំនិញ​យុទ្ធសាស្ត្រចាំបាច់មួយចំនួនក្នុងតម្លៃទាបជូនពលរដ្ឋក្នុងតំបន់ផងដែរ។

ជាមួយគ្នានេះ លោក ម៉េត មាសភក្ដី ក៏បានស្នើសុំការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ​ដែលកំពុងរស់នៅក្នុងភូមិសាស្ត្របិទខ្ទប់នៃ​រាជធានីភ្នំពេញ​មេត្តាយោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាលទាំងអស់គ្នា។ យើងស៊ូលំបាកក្នុងពេលខ្លី ប៉ុន្តែមិនដឹកភ័យជាមួយ​គ្រោះ​មហន្ត​រាយរយៈពេលយូរ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បច្ចេកវិទ្យាទំនើបមនុស្សយន្ត Da vinci xi ជួយគ្រូពេទ្យវះកាត់កន្លែងស្មុគស្មាញ ចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់បំផុត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/06/2024

បច្ចេកវិទ្យាទំនើបមនុស្សយន្ត Da vinci xi ជួយគ្រូពេទ្យវះកាត់កន្លែងស្មុគស្មាញ ចំគោលដៅ និងមានប្រសិទ្ធិភាពខ្ពស់បំផុត ។

កម្ពុជាអាចជាទីផ្សារយានយន្ដអគ្គិសនីដ៏សំខាន់មួយសម្រាប់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/06/2024

ប្រទេសកម្ពុជាកំពុងឈានទៅកាន់តំណែងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ខណៈដែលទាំងធនធានមនុស្ស ភាពរីកចម្រើន និងការអភិវឌ្ឍ ស្របនឹងនិន្នាការនៃតម្រូវការរថយន្តអគ្គិសនីត្រូវបានព្យាករណ៍​ថានឹងកើនឡើង

ជីធម្មជាតិអាចម៍ជន្លេន មានផលប្រយោជន៍ច្រើនលើការដាំដុះ ដែលកសិករគួរយល់ដឹង

ជំនួញ, ព្រឹត្តិការណ៍

• 21/06/2024

សត្វជន្លេន គេអាចទាញយកប្រយោជន៍បានច្រើនសម្រាប់អនុគ្រោះដល់ការដាំដុះតាមរយៈការចិញ្ចឹម និងទាញយកអាចម៍របស់វាមកកែច្នៃធ្វើជាជីធម្មជាតិដែលមានជីជាតិសម្រាប់ដំណាំយ៉ាងល្អប្រសើរ។

ស្វែង​យល់ពី​នីតិវិធី​នៃការ​ចុះបញ្ជី​ដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/06/2024

ការ​ចុះបញ្ជីដីធ្លី​មានលក្ខណៈជា​ប្រព័ន្ធមានដំណាក់​សំខាន់ៗ៥ដំណាក់កាល ដែល​ប្រជាពលរដ្ឋ​និង​ម្ចាស់ដីធ្លីទាំងអស់​គួរ​ស្វែង​យល់​

ធនាគារពិភពលោក​អនុម័តកញ្ចប់​ឥណទាន​​ ២៧៥​ លានដុល្លារ ដើម្បីជួយទ្រទ្រង់ដល់កំណើន និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/06/2024

ក្រុមប្រឹក្សានាយកនៃធនាគារពិភពលោក នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានសម្រេចអនុម័តលើកញ្ចប់ឥណទានតម្លៃ ២៧៥ លានដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញកំណើន និងភាពធន់របស់សេដ្ឋកិច្ច ក្នុងរយៈពេលវែងឆ្ងាយទៅមុខ

តម្លៃមាសបានបន្តឡើងថ្លៃ ១,៤ ភាគរយ ឬ ២ ៣៥៨ ដុល្លារក្នុងមួយអោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/06/2024

តម្លៃមាសឡើងថ្លៃ ១,៤ ភាគរយ ឬ ២ ៣៥៨ ដុល្លារក្នុងមួយអោន ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលពីរសប្តាហ៍ បន្ទាប់ពីរបាយការណ៍បង្ហាញថា ការលក់រាយរបស់សហរដ្ឋអាមេរិកចុះខ្សោយ

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ៖ ច្បាប់ស្តីពីការវិនិយោគរបស់កម្ពុជាមានភាពអំណោយផលសម្រាប់ដៃគូវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/06/2024

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា មានប្រសាសន៍បញ្ជាក់ថា គោលនយោបាយរបស់កម្ពុជាទាក់ទងនឹងការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាពិសេសច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា គឺមានភាពអំណោយផលសម្រាប់ដៃគូវិនិយោគ

តម្លៃប្រេងធ្លាក់ចុះបន្តិច បន្ទាប់ពីឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៧ សប្តាហ៍ជាប់ៗគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/06/2024

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាកធ្លាក់ចុះ ០,៦២ ភាគរយ ឬ ៨៥,៦០ ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ០,៧១ ភាគរយ ឬ ៨១,១៥ ដុល្លារក្នុងមួយបារ៉ែល

វិភាគ ៖ បេសកកម្មមេដឹកនាំរុស្ស៊ីសប្តាហ៍នេះអាចជាការទាក់ម៉ូយចាស់វៀតណាមយកលុយទិញគ្រាប់ពីកូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/06/2024

កាលពីឆ្នាំ២០២៣ វៀតណាមមិនមានធ្វើការបញ្ជាទិញអាវុធថ្មីបន្ថែមណាមួយគួរឲ្យកត់សំគាល់ឡើយ ហើយកំពុងសម្លឹងមើលដៃគូមួយចំនួនសម្រាប់បំពេញផែនការអាវុធ

ចំណេះដឹងហិរញ្ញវត្ថុជាបំណិនជីវិតមួយជួយឱ្យប្រជាពលរដ្ឋសម្រេចចិត្តផ្នែកហិរញ្ញវត្ថុហិរញ្ញវបានត្រឹមត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 20/06/2024

ស្របពេលចំណេះដឹងហិរញ្ញវត្ថុក្លាយជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការជួយជំរុញឱ្យមានការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ដែលជាប្រភពទុនដ៏សមស្រប មានតម្លៃទាប ហានិភ័យទាបសម្រាប់យកទៅប្រើប្រាស់ក្នុងគោលដៅផ្សេងៗ ធនាគារជាតិនៃកម្ពុជា ក៏ដូចជាសមាគមហិរញ្ញវត្ថុនៅកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់លើការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ដល់ក្រុមគោលដៅ និងសាធារណៈជនទូទៅ។