រដ្ឋមន្ត្រីក្រសួងកសិកម្មអះអាងថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់បន្លែនៅទូទាំងប្រទេស

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានមានអះអាងថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការនៅទូទាំង​ប្រទេស ហើយថែមទាំងអាចមានសមត្ថភាពធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅស្រុកថែមទៀតផង។

ជាការឆ្លើយតបទៅនឹងការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ និងគ្រប់គ្រាន់ថាកម្ពុជាត្រូពឹងផ្អែកមួយចំណែកធំទៅលើការនាំចូលបន្លែពីប្រទេស​ជិត​ខាង ជាពិសេសប្រទេសវៀតណាមនោះ រដ្ឋមន្ត្រីក្រសួងកសិកម្មបានអះអាងថា កម្ពុជាមិនត្រឹមតែអាចផ្គត់ផ្គង់តម្រូវការបន្លែក្នុងប្រទេសគ្រប់គ្រាន់នោះទេ ប៉ុន្តែ​ថែម​ទាំងអាចនាំចេញទៅទីផ្សារក្រៅប្រទេសថែមទៀតផង។

ឯកឧត្តម វេង សាខុន បានបញ្ជាក់តាមរយៈសចក្ដីប្រកាសកាលពីល្ងាចថ្ងៃទី21 ខែមេសា ឆ្នាំ2021ថា ជាទូទៅតម្រូវការបន្លែក្នុង​ស្រុកប្រចាំឆ្នាំមាន​ប្រមាណ1លាន​តោន ប៉ុន្តែការផលិត និងផ្គត់ផ្គង់ក្នុងស្រុកបានប្រមាណ ០,75លានតោន។ ដូច្នេះយើងអាចផ្គត់ផ្គង់បានប្រហែល 75ភាគរយជាមធ្យម (អាចប្រែប្រួលតាមរដូវ ពោលគឺនៅរដូវប្រាំង ក្រោម70ភាគរយ និងរដូវរំហើយ80ភាគរយ)។ ដោយឡែកសម្រាប់ការនាំចូលបន្លែកម្ពុជា គឺជាប្រភេទ​បន្លែ​តំបន់​ត្រជាក់មួយចំនួនតូចដែលពិបាកដាំនៅកម្ពុជាតែប៉ុណ្ណោះ។

បច្ចុប្បន្ននេះ កម្ពុជាមិនមែនខ្វះផលិតផលបន្លែក្នុងស្រុកទេ ផ្ទុយទៅវិញកសិករដាំបន្លែ និងបណ្ដាកសិករជាច្រើនកំពុងប្រមូលផលបន្លែ ប៉ុន្តែលំបាកដឹក​មក​លក់​នៅភ្នំពេញបានដោយសារវិធានការបិទខ្ទប់ការវាលដាលជំងឺកូវីដ-19។ ជាក់ស្ដែង តំណាងបណ្តាកសិករនៅស្រុកស្អាង ខេត្តកណ្តាល បានឱ្យដឹងថានៅ​ក្នុង​អំឡុងពេលបិទខ្ទប់នេះ កសិករពិបាកលក់បន្លែដោយសារចំនួនអ្នកប្រមូលទិញបន្តថយចុះ។ នៅផ្សារអីអន ផ្សារភូមិកសិកម្មធម្មជាតិ និងហាងផ្សារខ្មែរ​បន្លែ​ធម្មជាតិលក់បន្លែសុវត្ថិភាពគ្មានជាតិគីមី ខ្លះទៀតក៏ពុំមានបន្លែលក់គ្រប់គ្រាន់ដែរ ដោយសារមានការបិទផ្លូវ ពិបាកដឹកយកមកភ្នំពេញ ជាពិសេសក្រុម​កសិករ​នៅខេត្តមណ្ឌលគិរី និងខេត្តកណ្ដាលដែលបានចុះកិច្ចសន្យាជាមួយផ្សារទាំងនេះ។

នៅក្នុងសេចក្តីប្រកាសដដែលបានបន្តថា ជាការអនុវត្តកន្លងមក ក្រសួងបានខិតខំពង្រឹងសហគមន៍កសិកម្ម ដើម្បីងាយស្រួលក្នុងការផ្តល់បច្ចេកទេស ឥណទាន និងភ្ជាប់ទីផ្សារលក់ផលិតផលតាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា។ មកទល់ពេលនេះ យើងបាន បង្កើតសហគមន៍​កសិកម្ម​សរុប​ចំនួន 1,200សហគមន៍ ដោយមានម្ចាស់ភាគហ៊ុនចំនួន 144,306នាក់ និងប្រាក់ភាគហ៊ុនចំនួនប្រមាណ 12លានដុល្លារអាមេរិក និងដើមទុនសរុបចំនួន​ប្រមាណ 24.8 លានដុល្លារអាមេរិក ព្រមទាំងបានចុះ កិច្ចសន្យាផលិតកម្មកសិកម្មចំនួន 165សហគមន៍។

ជាមួយគ្នានេះ ដើម្បីដោះស្រាយបញ្ហាទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំជំរុញការចរចាស្តីពីលក្ខខណ្ឌតម្រូវភូតគាម​អនាម័យ​លើ​មុ​ខ​ដំណាំសំខាន់ៗ ដើម្បីបើកទីផ្សារជាមួយបណ្តាប្រទេសដែលមានបំណងនាំចូលកសិផលកម្ពុជា ដែលយើងសម្រេចបានជោគជ័យជាច្រើនរួចមកហើយ។ ជាក់ស្ដែង នៅឆ្នាំ2020 យើងអាចផលិតនូវផលិតផលកសិកម្មសរុបបានជាង 20លានតោន ហើយនាំចេញកសិផលសរុបបានចំនួនជាង 13លានតោន ដោយទទួល បានចំណូលពីការនាំចេញប្រមាណជាង 3,433 លានដុល្លារ។ យើងបានបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសទំនើប​ដល់កសិកររាប់ម៉ឺន​នាក់​ជារៀងរាល់ឆ្នាំ។ ជាក់ស្ដែងអគ្គនាយកដ្ឋានកសិកម្មបានបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេស ម្ចាស់កសិដ្ឋាន កសិករគំរូ ប្រជាកសិករ និងសមាជិកសហគមន៍​កសិកម្មសរុបចំនួន 32,460នាក់ និងគម្រោងនានារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបណ្ដុះបណ្ដាលកសិករក្នុងខេត្តគោលដៅរបស់​គម្រោង​រាប់ម៉ឺនគ្រួសារទៀត។

ផ្សារភ្ជាប់ជាមួយសកម្មភាព និងលទ្ធផលទាំងអស់ខាងលើនេះ កម្ពុជាមិនមានភាពខ្វះខាតដែលតម្រូវឱ្យមានការនាំបន្លែចូលពីក្រៅប្រទេសច្រើន​ពេលនោះ​ទេ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបលើកឡើងថា ការដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចរុស្ស៊ីពិតជាមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

រដ្ឋមន្ត្រីហិរញ្ញវត្ថុសហភាពអឺរ៉ុប ៨ រូប លើកឡើងថា រុស្ស៊ីនិយាយកុហកអំពីកម្លាំងសេដ្ឋកិច្ចរបស់ខ្លួន ដោយសារមាន​សញ្ញា​ជា​ច្រើន​ដែល​បង្ហាញ​ថា​សេដ្ឋកិច្ច​រុស្ស៊ី​កំពុង​ធ្លាក់​ចុះ ហើយគួរតែមានទណ្ឌកម្ម ​និង​វិធានការ​ផ្សេង​បន្ថែមទៀត​ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រុស្ស៊ី​ចុះ​ខ្សោយ​កាន់តែមានប្រសិទ្ធភាព

រដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុ សហការបង្កើនអាទិភាពហិរញ្ញប្បទានសម្រាប់វិស័យទឹកស្អាត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/07/2024

វេទិកាទឹកស្អាតត្រូវផ្តោតលើការពង្រឹង​កិច្ច​សហការរវាងរដ្ឋ វិស័យឯកជននិងស្ថាប័នហិរញ្ញវត្ថuលើកកម្ពស់​លទ្ធភាព​ទទួលសេវា​ទឹក​ស្អាតទូទាំង​ប្រទេស​

នាពេលអនាគត កម្ពុជានឹងមានមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញសម្រាប់ទាក់ទាញការវិនិយោគផ្នែកឡូជីស្ទីក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

នាពេលអនាគតឆាប់ៗកម្ពុជា នឹងមានមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ សម្រាប់ទាក់ទាញការវិនិយោគផ្នែកឡូជីស្ទីកទាំងក្នុង និង ក្រៅប្រទេស

វិស័យមីក្រូហិរញ្ញវត្ថុបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/07/2024

វិស័យមីក្រូហិរញ្ញវត្ថុនៅតែបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការផ្តល់ផលិតផល និងសេវាហិរញ្ញវត្ថុផ្លូវការដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមតំបន់ជនបទ

រាជរដ្ឋាភិបាល​អាណត្តិថ្មី បាន​ដាក់​ចេញវិធានការជា​បន្តបន្ទាប់​ ​ដើម្បីជំរុញ​ការស្ដារ​វិស័យ​សំណង់ ​និងអចលនទ្រព្យ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/07/2024

រដ្ឋាភបិាលបាល​បានដាក់ចេញនូវ​វិធានការ​ជា​បន្តបន្ទាប់ដើម្បីជំរុញវិស័យ​អចលនទ្រព្យ ​និងសំណង់ឱ្យ​ងើ​បឡើងវិញតាំងពីអាណត្តិ​ចាស់​ដល់អាណត្តិ​ថ្មី

F-16ថ្មីចំនួន២គ្រឿងនៃកញ្ចប់ចំណាយជិត២ពាន់លានដុល្លារ ចុះចតដល់ទឹកដីស្លូវ៉ាលើកដំបូងក្រោយរង់ចាំជាង២ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/07/2024

F-16 បានបង្ហាញអំពីការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើង និងកាន់តែមានប្រសិទ្ធភាពនៃសមត្ថភាពការពារជាតិរបស់ស្លុវ៉ាគី

រដ្ឋាភិបាលអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងឈានទៅគោលដៅឆ្នេរទេសចរណ៍កម្រិតពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

កម្ពុជា នឹងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រឱ្យទៅជារបៀងសេដ្ឋកិច្ចពហុបំណង ប្រទាក់ក្រឡា និងជាគោលដៅទេសចរណ៍ឆ្នេរកម្រិតពិភពលោក

ការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រិនស្ត្រី នឹងធ្វើឱ្យកម្ពុជាឈានទៅរកការពង្រីកអាជីវកម្មក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

ការលើកកម្ពស់នៃការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រិនស្ត្រី នឹងធ្វើឲ្យកម្ពុជាឈានទៅរកការពង្រីកអាជីវកម្មទៅកាន់តំបន់អាស៊ានតាមរយៈប្រព័ន្ធអេឡិចត្រូនិក

ស្វែងយល់ពីបច្ចេកទេសដាំដំណាំផ្ទី ងាយៗមិនចំណាយកម្លាំងច្រើន ប៉ុន្តែទទួលបានទិន្នផលខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2024

ផ្ទី ជាដំណាំមួយប្រភេទងាយស្រួលដាំដុះ ទទួលបានផលច្រើន និងមានតម្រូវការទីផ្សារល្អ