អាជ្ញាធរសម្រេចបិទបណ្តោះអាសន្នផ្សារចំនួន​​​ ២ទៀតនៅខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ

នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរសម្រេចបិទបណ្តោះអាសន្នផ្សារក្នុងតំបន់ចំនួន ២ទីតាំងទៀតទាំងស្រុង​ ស្ថិតនៅក្នុងខណ្ឌសែនសុខ និង​ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញបន្ទាប់ពីពិនិត្យឃើញមានអ្នកឆ្លងជំងឺកូវីដ-19ជាបន្តបន្ទាប់ទៅលើសន្ដិសុខសណ្ដាប់ធ្នាប់ អាជីវករលក់ដូរនៅក្នុងផ្សារ និង​បរិវេណជុំវិញផ្សារ រួមជាមួយនឹងអតិថិជនដែលចេញចូលទិញទំនិញ។

រដ្ឋបាលខណ្ឌឫស្សីកែវបានសម្រេចផ្អាកដំណើរការមូលដ្ឋានផ្សារងិនអាន (ហៅផ្សារទំនប់) បណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ ស្ថិតនៅ​សង្កាត់​ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយគិតចាប់ពីម៉ោងសូន្យថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។ ការ​សម្រេចផ្អាក​ដំណើរការ​មូលដ្ឋានផ្សារងិនអាន (ហៅផ្សារទំនប់) បណ្ដោះអាសន្ននេះបានអនុវត្តឡើងក្រោយពីរដ្ឋបាលខណ្ឌឫស្សីកែវ សហការជាមួយក្រុម​ការងារ​មន្ត្រីសុខាភិបាល​បានរកឃើញអាជីវករឆ្លងជំងឺកូវីដ-19 ចេញចូលផ្សារងិនអាន (ហៅផ្សារទំនប់) ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

អាជ្ញាធរសូមអំពាវនាវដល់បង-ប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករបម្រើការងារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ដែលចេញចូលនៅក្នុងផ្សារទាំង២នេះ ចាប់​ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ តាមដានសុខភាពរបស់ខ្លួន ដើម្បីឲ្យស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល នៃការអនុវត្តវិធានការចត្តាឡីស័ក ហើយ​បើមានលេចចេញរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមប្រញាប់ទៅយកសំណាកធ្វើតេស្ត​រក​មេរោគ​កូវីដ-19 ជាបន្ទាន់ ស្ថិតនៅមជ្ឈមណ្ឌលម៉ូឌែន៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ដោយឡែកអាជ្ញាធរខណ្ឌសែនសុខ រាជធានីភ្នំពេញក៏បានសម្រេចបិទបណ្តោះផ្សារទឹកថ្លា ស្ថិតនៅសង្កាត់ទឹកថ្លា ព្រមទាំងអ្នកលក់ដូរនៅជុំវិញផ្សារ​រយៈពេល​1១៤ថ្ងៃ ដោយចាប់អនុវត្តពីម៉ោងសូន្យថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១​តទៅ រហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីបានរកឃើញមានអ្នកឆ្លងពាក់ព័ន្ធ និង​ចេញចូលផ្សារមួយនេះ។
រដ្ឋបាលខណ្ឌសែនសុខ បានអំពាវនាវដល់អាជីវករ សន្ដិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារទឹកថ្លា ហើយមានអាការៈសង្ស័យ សូមប្រញាប់រួសរាន់ទៅ​យកសំណាក់តេស្ដរកមេរោគកូវីដ-19 ជាបន្ទាន់នៅផ្លូវ A ខាងត្បូងផ្សារពិភពថ្មី ឈូកមាស សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សារប្តូរប្រាក់រុស្ស៊ី MOEX ផ្អាកការជួញដូរជាប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ ដោយសារទណ្ឌកម្មពីសហរដ្ឋអាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/06/2024

ទីផ្សារប្តូរប្រាក់រុស្ស៊ី Moscow Exchange (MOEX) បានផ្អាកការជួញដូរជាប្រាក់ដុល្លារ និងប្រាក់អឺរ៉ូចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ ដោយសាររតនាគារសហរដ្ឋអាមេរិកបង្ហាញពីទណ្ឌកម្មថ្មីមកលើប្រទេសនេះ

សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី ជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2024

សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី នឹងចុះ MOU ជំរុញទំនាក់ទំនងពាណិជ្ជកម្ម និង ការអភិវឌ្ឍសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ

ប្រាក់ចំណូលរបស់អ្នកបម្រើការងារតាមផ្ទះរួមចំណែកផ្នែកសេដ្ឋកិច្ចយ៉ាងសំខាន់ និងជួយកាត់បន្ថយភាពក្រីក្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ប្រាក់ចំណូលរបស់កម្មករការងារតាមផ្ទះ រួមចំណែកមួយផ្នែកធំដល់សេដ្ឋកិច្ចយ៉ាងសំខាន់ និង បានរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា

ផលិតផលថ្មីរបស់គ្រឿងហ្លួង កាន់តែជួយគាំទ្រ និងផ្សព្វផ្សាយមុខម្ហូបខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2024

គ្រឿងហ្លួង សាបារា ត្រូវបានគេស្គាល់យ៉ាងទូលាយថាជាផលិតផលក្នុងស្រុកដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sabara Best Food សម្រាប់ជាគ្រឿងផ្សំរសជាតិទៅលើមុខម្ហូបបែបខ្មែរ

សម្ដេច​ធិបតី​ ជំរុញឱ្យ​​គិតគូរ ​និងអនុវត្តន៍ឱ្យបានតឹងរ៉ឹង​លើ​គម្រោង​ប្លង់មេក្នុង​តំបន់​ក្រុង​រណប ​និង​បុរី

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2024

សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត បានជំរុញឱ្យ​រៀបចំ​ និងអនុវត្ត​ឱ្យ​បានតឹងរ៉ឹង​​ចំពោះ​គម្រោង​ប្លង់​មេ​នៅក្នុងតំបន់​ក្រុង​រណប និង​តាមបុរីនានា​

ផែនការមេដឹកនាំរុស្ស៊ីបំពេញទស្សនកិច្ចនៅវៀតណាមបង្កប្រតិកម្មពីប្រទេសជាដៃគូពាណិជ្ជកម្មធំៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

វៀតណាមបានធ្វើពហិកាមិនចូលរួមកិច្ចប្រជុំនៅស្វីស ប៉ុន្តែបញ្ជូនអនុរដ្ឋមន្ត្រីការបរទេសទៅចូលរួម BRICS នៅក្នុងប្រទេសរុស្ស៊ីទៅវិញកាលពីសប្តាហ៍មុននេះ

ទុនពីវិស័យមីក្រូហិរញ្ញវត្ថុជួយបង្កើនចំណូលដល់ប្រជាពលរដ្ឋ ជាពិសេសកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2024

វិស័យមីក្រូហិរញ្ញវត្ថុបានបង្កើតផលិតផលឥណទានកសិកម្ម និងសេវាកម្មហិរញ្ញវត្ថុសម្បូរបែប ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាកសិករ និងសហគមន៍កសិកម្មនៅតាមមូលដ្ឋាន

រដ្ឋមន្ត្រីកសិកម្ម ៖ ការចិញ្ចឹមត្រីតាមបច្ចេកទេសត្រឹមត្រូវធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា ការចិញ្ចឹមត្រីអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ អាចធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ក្រុមហ៊ុនលំដាប់ពិភពលោក BOSCH នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ក្រុមហ៊ុន BOSCH លំដាប់ពិភពលោកដែលមានបុគ្គលិកជិត ៤៣ ម៉ឺននាក់ នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា ។

សហភាពអឹរ់ុបមានផែនការដាក់ពន្ធបន្ថែមជិត ៤០ ភាគរយលើរថយន្តអគ្គិសនីនាំចូលពីចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2024

សហភាពអឺរ៉ុបមានផែនការដាក់ពន្ធបន្ថែមលើរថយន្តអគ្គិសនីដែលនាំចូលពីចិនចន្លោះពី ១៧,៤ ភាគរយទៅ ៣៨,‌១ ភាគរយ ខណៈដែលអត្រាពន្ធបច្ចុប្បន្នមាន ១០ ភាគរយ